- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៤,១-៨
បងប្អូនជាទីស្រឡាញ់!
បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ យើងសូមអង្វរ និងសូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមបងប្អូនបានប្រសើរលើសពីនេះទៅទៀត!។ បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនអ្វីខ្លះក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ គឺបងប្អូនបានវិសុទ្ធ ឱ្យបងប្អូនចៀសវាងអំពីអំពើប្រាសចាកសីលធម៌។ ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួនតាមរបៀបដ៏វិសុទ្ធ និងថ្លៃថ្នូរ មិនបណ្ដោយខ្លួនទៅតាមចំណង់តណ្ហាដូចសាសន៍ដ៏ទៃដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ មិនត្រូវឱ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទិ្ធគេ ក្នុងរឿងសីលធម៌នេះឡើយ ដ្បិតព្រះអង្គម្ចាស់នឹងដាក់ទោសលើអ្នកប្រព្រឹត្តអំពើទំាងនេះ ដូចយើងបាននិយាយ និងបានបញ្ជាក់រួចជាស្រេចមកហើយ។ ព្រះជាម្ចាស់ត្រាស់ហៅយើង មិនមែនឱ្យរស់នៅក្នុងអំពើថោកទាបតទៅទៀតឡើយ គឺឱ្យយើងបានវិសុទ្ធវិញ ដូច្នេះ អ្នកណាបដិសេធមិនព្រមទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនព្រមទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនព្រមទទួលព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកនៅក្នុងបងប្អូននោះតែម្ដង ។
ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៥-៦.១០.១២ បទពាក្យ ៧
១ | ព្រះជាអង្គម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណរដោយយូរលង់ | |
ចូរឱ្យផែនដីរីករាយឡើង | កោះទំាងឡាយផងអរសប្បាយ | ។ | |
២ | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះជាម្ចាស់ | |
ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ | ។ | |
៥ | ភ្នំនានាដែលនៅចំពោះ | ភ័ក្រ្តព្រះអង្គម្ចាស់ត្រូវអន្ដរាយ | |
ដូចជាក្រមួនរលាយ | ដោយកម្ដៅថ្ងៃនៅពុំបាន | ។ | |
៦ | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្ដីសប្បុរសល្អថ្កើងថ្កាន | |
ឱ្យប្រជារាស្រ្ដទំាតប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ | ។ | |
១០ | អ្នកដែលស្រឡាញ់ព្រះអម្ចាស់ | និងអ្នកដែលស្មោះស្ម័គ្រទៀតត្រង់ | |
ចូរស្អប់អំពើកាចយង់ឃ្នង | ព្រះអង្គនឹងរងថែរក្សា | ។ | |
១២ | ឪពួកអ្នកសុចរិតទំាងឡាយ | ចូរអ្នករីករាយកុំគិតអ្វី | |
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ | ប្រព្រឹត្តរាល់ថ្ងៃកន្លងមក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១-១៣
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខបៀបបានទៅនឹងស្រ្ដីក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង
មានប្រាំនាក់ជាស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ។ ស្រី្ដឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ ។ រីឯស្រ្ដីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទំាងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយ
ពេក ក៏ដេកលក់ទំាងអស់គ្នា។ លុះដល់ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែឡើងថា ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក!» ស្រ្ដីក្រមុំទំាងនោះក៏ក្រោបឡើងរៀបចំអុចចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃថា “សុំចែកប្រេងឱ្យយើង
ខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ»។ ស្រ្ដីឈ្លាសវៃឆ្លើយទៅវិញថា៖ «ទេ! មិនបានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រប់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនំាគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ! » ។ នៅពេលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេចនំាគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វាជិត។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ ហើយស្រែហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើទ្វាឱ្យយើងខ្ញុំចូលផង!» ។ ស្វាមីឆ្លើយទៅវិញថា៖ «ខ្ញុំសុំប្រាប់ឱ្យនាងទំាងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ! ”ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ» ។