អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី២០
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦

សូមចុចទីនេះ

លោកយ៉ូសែបសារតូ (១៨៣៥-១៩១៤) ជាបូជាចារ្យដែលណែនាំគ្រីស្តបរិស័ទនៅស្រុកស្រែក្នុងប្រទេសអ៊ីតាលី រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងមាន់តូវ៉ា និងវ៉េនេស៊ីយ៉ា (ប្រទេសអ៊ីតាលី) បន្ទាប់មកទៀត លោកទទួលមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ១៩០៣។ លោកយកចិត្តទុកដាក់បំពេញគ្រប់បេសកកម្មរបស់លោក។ លោកដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះកាយព្រះគ្រីស្តជាញឹកញាប់ ព្រមទាំងឱ្យក្មេងៗទទួលព្រះកាយព្រះអង្គបានដែរ។ លោកពន្យល់ថា៖ “អភិបូជា និងធម៌សាធារណៈនៃព្រះសហគមន៍ ពិតជាធ្វើ​ឱ្យគ្រីស្តបរិស័ទរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធ”។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៣៧,១-១៤

ព្រះអម្ចាស់ដាក់ព្រះហស្តលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គក៏លើកខ្ញុំឡើងយកទៅដាក់កណ្តាលជ្រលងភ្នំមួយ​ ដែលមានឆ្អឹងខ្មោចពាសពេញ។ ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែង​ទាំងអស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! តើឆ្អឹងទាំងនេះ​អាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖«បពិត្រព្រះអម្ចាស់! មាន​តែព្រះអង្គទេដែលជ្រាប»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា “ឆ្អឹងដ៏ស្ងួតអើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះ​ជាអម្ចាស់មានព្រះបន្ទូលថា យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់​គ្នានឹងរស់ឡើង។ យើងនឹងឱ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះ​ពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នាដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើង​ពិតជាព្រះអម្ចាស់មែន”»។ ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានស្នូរសំឡេង គឺឆ្អឹងទាំងអស់កម្រើកចូលជិតគ្នាទៅវិញទៅមក។ ខ្ញុំសង្កេត​ឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិន​ទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម!។ ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ “ខ្យល់ដង្ហើមអើយ! ចូរបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងអស់នេះឱ្យមានជីវិតរស់ឡើង»។ ខ្ញុំក៏ថ្លែងព្រះបន្ទូលតាម​ព្រះបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជានិមិត្តរូបនៃកូនចៅអ៊ីស្រាអែលទាំងមូល។ ពួកគេពោលថា៖ឆ្អឹងរបស់យើងស្ងួត​ហួតហែងអស់ យើងអស់សង្ឃឹមហើយ! យើងវិនាសហើយ! ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើង​ប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ ប្រជារាស្ត្ររបស់យើងអើយ! យើង​នឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាចេញពីផ្នូរនោះ។ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងដាក់វិញ្ញាណយើងក្នុងអ្នករាល់គ្នា ដើម្បី​ឱ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើង​និយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ»។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។

ទំនុកតម្កើងលេខ ១០៧ (១០៦),២-៩ បទព្រហ្មគីតិ

អ្នកដែលព្រះអម្ចាស់បានរំដោះឱ្យរបូត
កុំពោលពាក្យភរភូតពីសេចក្តីអស់ទាំងនោះ
ព្រះអង្គប្រមូលជុំផុតពីភូមិស្រុកកៀនកោះ
នាំយកមកទាំងអស់ពីទិសត្បូងជើងកើតលិច
អ្នកខ្លះវង្វេងក្នុងវាលស្ងាត់ឈឹងគិតមិនលេច
ដូចជាភាន់ភាំងភ្លេចរកភូមិស្នាក់នៅក៏មិនបាន
គេស្ទើតែដាច់ពោះសឹងមិនរស់ព្រោះតែឃ្លាន
រកទឹកក៏មិនបានបាត់បង់អស់ទាំងទឹកចិត្ត
ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
ព្រះអង្គបានដឹកនាំគេដាក់ចំក្រុងល្អស្រស់
ដែលគេអាចរួមរស់អាស្រ័យនៅដោយសុខសាន្ត
អ្នកត្រូវលើកតម្កើងព្រះខ្ពស់ឡើងហួសទីស្ថាន
ករុណាដែលទ្រង់មានប្រោសប្រទានគ្មានជិនណាយ
ដ្បិតទ្រង់ប្រទានទឹកឱ្យអ្នកផឹកលែងខ្វល់ខ្វាយ
ប្រទានម្ហ្ហូបនឹងបាយអ្នកទាំងឡាយឃ្លានតាមចង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,៨.៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,៣៤-៤០

ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូធ្វើឱ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់​ជាធម្មាចារ្យ ទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«លោកគ្រូ! ក្នុងគម្ពីរធម្មវិន័យ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និង​អស់ពីប្រាជ្ញា។ ហ្នឹងហើយជាវិន័យទីមួយដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរ​ក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួន​ឯង។ វិន័យទាំងពីរនេះជាឫសគល់របស់ធម្មវិន័យ និងគម្ពីរព្យាការីទាំងអស់»។

613 Views

Theme: Overlay by Kaira