អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី០១
រដូវធម្មតា «ឆ្នាំ សេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥

សន្ដ អន់ទាន់ នៅអេស៊ីប
បុណ្យរម្លឹក

ពណ៌ស

លោកអន់ទាន់ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ២០ឆ្នាំ លោក​ចូល​ក្នុង​ព្រះវិហារ​មួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា “បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗ​ទាំងអស់​ដែល​អ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេល​នោះ លោក​សម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់ជាឥសីនៅក្នុងវាលរហោរស្ថាន។ ពេលនោះមារ​ល្បួង​គាត់​ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត១០០ឆ្នាំ។ លោក​ទទួល​មរណ​ភាពនៅឆ្នាំ ៣៥៦ ។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោក

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១-៥.១១

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងប្រោសឱ្យយើងចូលទៅសម្រាកជាមួយព្រះអង្គ។ ព្រះបន្ទូលសន្យានោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះយើងត្រូវភ័យខ្លាចក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថា ខ្លួនចូលទៅមិនទាន់ ដ្បិតយើងក៏បានទទួលដំណឹងល្អដូចដូនតាដែលចេញពីស្រុកអេស៊ីបដែរ ។ ក៏ប៉ុន្តែ ព្រះបន្ទូលដែលពួកគេស្តាប់គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេដោយជំនឿឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “យើងខឹងនឹងពួកគេ ហើយប្តេជ្ញាថាមិនឱ្យពួកគេចូល​មកសម្រាកជាមួយយើងជាដាច់ខាត”។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គតាំងពីកំណើតពិភពលោកមកម្ល៉េះ ដ្បិតមានចែងទុកត្រង់វគ្គមួយ ស្តីអំពីថ្ងៃទីប្រាំពីរថា ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក។ រីឯក្នុងទំនុកតម្កើងមានចែងសាជាថ្មីថា៖ “ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត”។ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឱ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្តាប់បង្គាប់នោះឡើយ។

ទំនុកតម្កើងលេខ ៧៨ (៧៧) ,៣-៤.៦-៨ បទព្រហ្មគីតិ

យើងបានឮគេប្រាប់ឱ្យយើងស្តាប់ជាដំណឹង
ដូនតាលោកខំប្រឹងតំណាលរឿងគ្រប់ទាំងអស់
តំណាលពីប្ញទ្ធានុភាពជាស្នាព្រះហស្ត
អស្ចារ្យគ្មានចន្លោះល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត
យើងនឹងនិយាយប្រាប់កូនចៅស្តាប់តទៅពិត
កូនចៅត្រូវរិះគិតមានគំនិតយល់មិនខាន
ឱ្យមនុស្សជាន់ក្រោយស្គាល់ព្រះអង្គផ្ទាល់កុំងាករេ
កូនចៅកើតហូរហែបង្រៀនគេតរហូត
ឱ្យគេផ្ញើជីវិតព្រមស្នេហ៍ស្និទ្ធមិនភរភូត
គោរពតាមបែបបទចាំឱ្យស្ទាត់ស្នាព្រះហស្ត
កុំឱ្យប្រជាជនចិត្តទោរទន់ប្រព្រឹត្តហួស
ដូចដូនតាទាំងនោះចិត្តរឹងរូសប៉ងប្រឆាំង
គំនិតវៀចវេរល្អៀងចិត្តមិនទៀងមិនស្មោះត្រង់
នាំគ្នាក្បត់ព្រះអង្គមិនទៀងត្រង់សោះឡើយណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរម្នាក់កើតឡើងនៅក្នុង​ចំណោម​យើងហើយ! ព្រះអម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១-១២

ព្រះយេស៊ូយាងត្រឡប់មកក្រុងកាផានុមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គ​គង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្តុំគ្នាកកកុញ គ្មានសល់កន្លែងណា​សោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឱ្យគេស្តាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែ​ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែងចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ​ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពីការថា៖«កូនអើយ! ព្រះជាម្ចាស់អត់ទោសអ្នក​ឱ្យរួចពីបាបហើយ»។ ពួកធម្មចារ្យខ្លះដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្តថា៖«ហេតុដូចម្តេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹង​ព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសឱ្យមនុស្សរួចពីបាបបាន!»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទើបទ្រង់មានព្រះ​បន្ទូលទៅគេថា៖«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់ការនេះថា​ ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ” ឬថា” ចូរក្រោកឡើង យកគ្រែស្នែងរបស់​អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាលគ្នាដឹងថា បុត្ររបស់មនុស្សមានអំណាចនឹងអត់ទោសឱ្យមនុស្សនៅលើផែនដីនេះឱ្យរួចពីបាប​បាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យក​គ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែ​ស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឱ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោលថា៖«យើងមិនដែលបានឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។

469 Views

Theme: Overlay by Kaira