អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-១៣

លោកយ៉ូស៊ូអាប្រមូលកុលសម្ពន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឱ្យមកជួបជុំគ្នា​នៅស៊ីគែម ហើយលោកក៏កោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និង​អភិបាលរបស់ជនជាតិអ៊ីស្រាអែលឱ្យមកដែរ។ ពួកគេជួបជុំនៅចំពោះព្រះជាម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជន​ជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា “ពីដើមបុព្វបុរសរបស់អ្នករាល់គ្នាគឺតេរ៉ា ជាឪពុក​របស់អប្រាហាំ និងលោកហាឃរ រស់នៅខាងនាយទន្លេអឺប្រាត់ ហើយគោរពបម្រើព្រះ​ដទៃ​​។ យើងនាំលោកអប្រាហាំជាបុព្វបុរសរបស់អ្នករាល់គ្នាពីត្រើយខាងនាយទន្លេ​អឺប្រាតមកឱ្យដើរកាត់ស្រុកកាណានទាំងមូល យើងបានធ្វើឱ្យកូនចៅរបស់គាត់បានកើនចំនួនច្រើនឡើង យើងក៏ឱ្យគាត់បង្កើតអ៊ីសាក។ យើងឱ្យអ៊ីសាកបង្កើតយ៉ាកុប និង​អេសាវ ហើយប្រគល់ឱ្យលោកអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯលោកយ៉ាកុប និងកូនៗរបស់គាត់នាំគ្នាចុះទៅនៅស្រុកអេស៊ីប។ បន្ទាប់មក យើងចាត់លោកម៉ូសេ និងអរ៉ុនឱ្យមក ហើយយើងធ្វើទារុណកម្មអ្នកស្រុកអេស៊ីប រួចនាំប្រជាជនអ្នករាល់គ្នាចេញពីស្រុកនោះ។ យើងនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីបមកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចម្បាំង និងទ័ពសេះមកជាមួយផង។ បុព្វបុរសរបស់អ្នករាល់គ្នាស្រែកអង្វរយើង យើងក៏ដាក់ពពកដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឱ្យទឹកសមុទ្រគ្របពីលើពួកគេឱ្យលិចលង់អស់ទៅ ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ អ្នករាល់គ្នារស់នៅក្នុងវាលរហោស្ថានអស់រយៈពេលយ៉ាងយូរ។ បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាកាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឱ្យបាត់អស់ពីមុខអ្នករាល់គ្នា។ ស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ លើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ទ្រង់ចាត់គេឱ្យទៅហៅបាឡាមជាកូនរបស់បេអ័រមកដាក់បណ្តាសារអ្នករាល់គ្នា។ ប៉ុន្តែ យើងមិនព្រមស្តាប់ពាក្យបាឡាមទេ គឺគាត់បែរជាឱ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏រំដោះអ្នករាល់គ្នាឱ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចបាឡាក់។ អ្នករាល់គ្នាឆ្លងទន្លេយ័រដាន់មកដល់ទីក្រុងយេរីខូ។ អ្នកក្រុងយេរីខូ និងជនជាតិដទៃជាច្រើនរួមប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នា។ យើងប្រើសត្វឪម៉ាល់ឱ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកម្ចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី​ឱ្យរត់ចេញពីមុខអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជម្នះ មិនមែនដោយសារដាវ ឬធ្នូ​របស់អ្នករាល់គ្នាឡើយ។ យើងបានប្រគល់ស្រុកមួយឱ្យអ្នករាល់គ្នា គឺស្រុកដែលអ្នករាល់គ្នាមិនបាននឿយភ្ជួររាស់។ យើងឱ្យអ្នករាល់គ្នាមានទីក្រុងស្នាក់នៅ ដោយអ្នក​រាល់គ្នាមិនបានសង់។ យើងក៏ឱ្យអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ​ពីចម្ការដែលមិនបានដាំដែរ»។

ទំនុកតម្កើងលេខ ១៣៦ (១៣៥),១-៣.១៦-១៨.២១-២២.២៤ បទកាកគតិ

សូមតម្កើងព្រះដែលជាអម្ចាស់គ្រប់ទីតំបន់
ទ្រង់មានព្រះទ័យសប្បុរសពេកពន់ប្រសើរលើសលន់
រហូតរៀងទៅ
ចូរលើកតម្កើងព្រះដ៏ខ្ពស់ថ្កើងមិនដែលអាស្រូវ
ដោយធម៌មេត្តាករុណាជាផ្លូវដែលស្ថិតស្ថេរនៅ
អស់កល្បរហូត
សរសើរតម្កើងព្រះម្ចាស់ខ្ពស់ឡើងលើសគេបំផុត
ដោយធម៌មេត្តាករុណាមោះមុតនៅជាប់រហូត
កប្បកល្បអនេក
១៦ព្រះអង្គណែនាំប្រជាឱ្យទ្រាំតាមរហោស្ថាន
ដោយធម៌មេត្តាករុណាថ្កើងថ្កានស្ថិតគ្មានអវសាន
អស់កល្បមានជោគ
១៧ទ្រង់ប្រហារស្តេចពេញដោយអំណាចច្រើនអង្គដួលស្តូក
ដោយធម៌មេត្តាករុណាមានមកស្ថិតនៅក្នុងលោក
អស់កល្បកន្លង
១៨ព្រះអង្គប្រហារស្តេចខ្លាំងអស្ចារ្យឱ្យក្ស័យគ្រប់អង្គ
ដោយធម៌មេត្តាករុណាត្រចង់ស្ថិតនៅគង់វង់
អស់កល្បគ្រប់ទី
១៩គឺមានព្រះបាទស៊ីហុនសោយរាជ្យលើអាម៉ូរី
ដ្បិតទ្រង់មេត្តាករុណាគ្រប់ទីស្ថិតស្ថេរមូលមីរ
រហូតប្រពៃ
២០និងព្រះបាទអុកគ្រប់គ្រងលើស្រុកបាសាននោះនៃ
ព្រោះតែព្រះអង្គទ្រង់មានព្រទ័យស្មោះស្ម័គ្រមេត្រី
អស់កល្បស្ថិតស្ថេរ
២១ព្រះអង្គប្រទានអ៊ីស្រាអែលមានដីទុកជាកេរ
ដ្បិតព្រះហឫទ័យទ្រង់ឥតងាករេព្រះអង្គស្ថិតស្ថេរ
អស់កល្បតទៅ
២២ព្រះអង្គប្រទានកូនចៅឱ្យមានស្រុករស់និត្យនៅ
ដោយធម៌មេត្តាករុណាពេកកូវព្រះអង្គស្ថិតនៅ
ជាអចិន្ត្រៃយ៍
២៣ពេលយើងមានទុក្ខវេទនាគ្រប់មុខទ្រង់តែងប្រណី
ដោយធម៌មេត្តាករុណាឥតបីប្រសើរពេកក្រៃ
គ្រប់សម័យកាល
២៤ព្រះអង្គរំដោះយើងផុតពីគ្រោះលែងភ័យជ្រួលច្រាល
ដោយព្រះហឫទ័យករុណាត្រកាលស្ថិតនៅរៀងរាល់
រហូតឥតឈប់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ថស ២,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កុំចាត់ទុកថាជាពាក្យសម្តីរបស់មនុស្ស គឺព្រះអង្គមានព្រះបន្ទូលមកបងប្អូនមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,៣-១២

មានពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយាដោយសំអាងលើមូលហេតអ្វីក៏ដោយ បានឬមិនបាន?»។ ព្រះអង្គមានព្រះបន្ទូលតបថា «អ្នករាល់គ្នាធ្លាប់អានគម្ពីរ រួចមកហើយថា កាលដើមដំបូងព្រះជាម្ចាស់បានបង្កើតមនុស្សមកជា​បុរសជាស្ត្រី» រួចព្រះអង្គមានព្រះបន្ទូលថា «ហេតុនេះហើយបាន បុរសត្រូវចាកចេញ​ពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយ​តែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ​ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួក​គេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្តេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឱ្យ​អ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយ មិន​មែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា (លើកលែងតែរួមរស់​ជាមួយគ្នាដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្រ្តីម្នាក់ទៀត បុរសនោះ​ជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្តីប្រពន្ធបែបនេះ គួរកុំរៀបការ​ប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្តីនេះបានឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានមកពីកំណើត អ្នកខ្លះទៀតមិនអាច​រៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការ មកពីគេយល់ដល់​ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យ​យល់ចុះ!»។

478 Views

Theme: Overlay by Kaira