អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស

ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

លោកដូមីនិក (១១៧០-១២២១) កើតនៅប្រទេសអេស្ប៉ាញ។ ដោយលោកធ្វើដំណើរទៅប្រទេសរបស់លោក និងទៅប្រទេសបារាំង លោកសម្រេចចិត្តដើរពន្យល់គម្ពីរ ប្រកាសដំណឹងល្អគ្រប់ទីកន្លែងនៅប្រទេសទាំងពីរនោះ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អ។ អ្នកចូលក្រុមគ្រួសារនោះ ដាក់ខ្លួនជាអ្នកក្រីក្របំផុត។ បព្វជិតពីក្រុមគ្រួសាររបស់សន្តដូមីនិកមកប្រ​កាសដំណឹងល្អនៅប្រទេសកម្ពុជាមុនគេបង្អស់គឺលោក កាស្ប៉ាដាគ្រូស មកដល់ព្រះរាជវាំងលង្វែកនៅឆ្នាំ ១៥៥៥ ហើយមានសហការី ៦នាក់មកតាមក្រោយដែរ រហូតដល់ឆ្នាំ១៥៩១។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៤,៣២-៤០

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរសាកសួរមើលចុះ​ថា តើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ? តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រាន​មានជីវិតបែបនេះឬទេ? តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជា​ជាតិមួយទៀតឱ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទី​សម្គាល់ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេ ដោយប្រើឫទ្ធិបារមី និងតេជា​នុភាព​ដ៏ខ្លាំងក្លា គួរស្ញែងខ្លាចដូចព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើនៅស្រុកអេស៊ីបឱ្យអ្នក​ឃើញបែបនេះឬទេ? អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់​ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតឡើយ។ ព្រះអង្គបានឱ្យអ្នកឮព្រះសូរសៀងពីលើមេឃមក ដើម្បីអប់រំអ្នក។ ព្រះអង្គឱ្យអ្នកឃើញភ្លើងដ៏​សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮព្រះសូសៀងរបស់ព្រះអង្គពីក្នុងភ្លើង​នោះមក។ ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីបដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះអង្គបានបណ្តេញប្រជាជាតិនានាដែលមាន​គ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឱ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយ​​ព្រះអង្គប្រគល់ស្រុកនោះមក​ឱ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ អ្នកត្រូវកាន់តាមក្រឹត្យ​វិន័យ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យ​អ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឱ្យអ្នកមានអាយុយឺន​យូរនៅលើទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានឱ្យអ្នករហូតតទៅ ។

ទំនុកតម្កើងលេខ ៧៧ (៧៦),១២-១៦.២១ បទកាកគតិ

១២បពិត្រព្រះម្ចាស់ខ្ញុំរំលឹកច្បាស់មិនប្រហែសឡើយ
ខ្ញុំនឹកដល់ការអស្ចារ្យទាំងឡាយដែលទ្រង់ត្រួសត្រាយ
ធ្វើពីពេលមុន
១៣ខ្ញុំរៀបរាប់ស្នាព្រះហស្តថ្លៃថ្លាច្រើនក្រៃលើសលន់
ខ្ញុំនឹករំពឹងសង្ឃឹមពេកពន់កិច្ចការគ្រាមុន
មានច្រើនអនេក
១៤បពិត្រព្រះម្ចាស់មាគ៌ាត្រចះវិសុទ្ធពន់ពេក
កិច្ចការទាំងអស់វិសេសល្អឯកគ្មានព្រះណាអាច
ធ្វើដូចទ្រង់ឡើយ
១៥មានតែព្រះអង្គបារមីត្រចង់ទ្រង់មិនកន្តើយ
សព្វការអស្ចារ្យប្រព្រឹត្តរួចហើយសម្តែងឫទ្ធិឱ្យ
សាសន៍ផ្សេងបានយល់
១៦ព្រះអង្គប្រើឫទ្ធិបារមីបំផុតឥតមានខ្វាយខ្វល់
លោះប្រជារាស្ត្រផុតអស់អំពល់អ្នកក្រអស់ខ្វល់
ផុតទុកទាំងពួង
គេជាកូនចៅសន្តានញាតិផៅលោកយ៉ាកុបផង
ទាំងលោកយ៉ូសែបផុតអស់សៅហ្មងរួចពីចំណង
ពីស្រុកអេស៊ីប
២១ព្រះអង្គបញ្ជាឱ្យលោកម៉ូសេពិចារណាហើយ
ទាំងលោកអរ៉ុនក៏មិនកន្តើយណែនាំកៀកកើយ
ដូចគង្វាលចៀម

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៨

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមក​តាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់​ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូល​មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន តែបាត់បង់ជីវិតនោះ តើមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ទ្រង់នឹង​ប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ខ្ញុំសុំប្រាប់ ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះ នឹងមិនស្លាប់មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ»។

302 Views

Theme: Overlay by Kaira