អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី០៤ ខែកក្ដដា ឆ្នាំ២០២៥

ឬសន្តីអេលីសាបិតនៅព័រទុយហ្គាល

ព្រះអង្គម្ចាស់ស្រីអេលីសាបិត (១២៧១-១៣៣៦) រៀបអភិសេកនឹងព្រះបាទឌឺនីស ជាស្តេចព័រទុហ្គាល។ ព្រះនាងខិតខំសម្រុះ​សម្រួលព្រះរាជវង្សានុវង្សដែលបែកបាក់គ្នា។​ ព្រះនាងក៏យកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងក្នុងការជួយជនក្រីក្រ។ កាលនៅមេម៉ាយព្រះនាងចូលបួស។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២៣,១-៤.១៩; ២៤,១-៨.៦២-៦៧

កាលលោកស្រីសារ៉ាអាយុបានមួយរយម្ភៃប្រាំពីរឆ្នាំ គាត់ទទួលមរណភាពនៅភូមិ​ហេប្រូនក្នុងស្រុកកាណាន។ លោកអប្រាហាំទៅភូមិនោះដើម្បីបញ្ចុះសពលោកស្រីសារ៉ា និងកាន់ទុក្ខផង រួចលោកងើបឡើងចាកចេញពីកន្លែងតម្កល់សពភរិយា ទៅនិយាយ​ជាមួយជន​ជាតិហែត ជាម្ចាស់ស្រុកនោះថា៖ «ខ្ញុំស្នាក់នៅជាមួយអ្នករាល់គ្នាក្នុងឋានៈ​ជាជនបរទេស និងជាភ្ញៀវ។ សូមអ្នករាល់គ្នាចែកដីមួយកន្លែងមកឱ្យខ្ញុំ ដើម្បីខ្ញុំ​អាចបញ្ចុះសពភរិយាខ្ញុំផង»។ ជនជាតិហែតក៏សុខចិត្តលក់គុហានៅម៉ាកពេឡាឱ្យ​លោកអប្រាហាំ។ ដូច្នេះ លោកក៏យកសពលោកស្រីសារ៉ាទៅបញ្ចុះក្នុងគុហានៅចម្ការមួយនៅម៉ាកពេឡា ដែលនៅខាងកើតភូមិម៉ាមរ៉េ គឺនៅភូមិហេប្រូនក្នុងស្រុកកាណាន។ លោកអប្រាហាំមានវ័យចំណាស់ទៅហើយ លោកអាយុវែងណាស់។ ព្រះអម្ចាស់បាន​ប្រទានពរឱ្យលោកសព្វគ្រប់ទាំងអស់។ មានថ្ងៃមួយ លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើចាស់ជាងគេ ដែលមើលខុសត្រូវលើទ្រព្យសម្បតិ្តទាំងប៉ុន្មានរបស់លោកថា៖ «អ្នកត្រូវស្បថក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះនៃផ្ទៃមេឃ និងផែនដីថា អ្នកនឹងមិនដណ្តឹងកូនស្រីជាតិកាណានជាម្ចាស់ស្រុកនេះ មកធ្វើជាប្រពន្ធកូនខ្ញុំឡើយ។ អ្នកត្រូវទៅស្រុកខ្ញុំ ហើយដណ្តឹងនារីម្នាក់ក្នុងញាតិសន្តានខ្ញុំ មកធ្វើជាប្រពន្ធអ៊ីសាក​ជាកូនរបស់ខ្ញុំវិញ»។ អ្នកបម្រើឆ្លើយតបមកលោកថា៖ «ប្រហែលជានាងនោះមិន​ព្រមមកតាមខ្ញុំបាទនៅស្រុកនេះទេមើលទៅ! បើដូច្នេះ តើខ្ញុំបាទត្រូវនាំកូនលោកទៅនៅស្រុកកំណើតវិញឬយ៉ាងណា?»។ លោកអប្រាហាំមានប្រសាសន៍ថា៖ «ទេ! កុំនាំកូនខ្ញុំទៅស្រុកនោះជាដាច់ខាត! ដ្បិតព្រះអម្ចាស់ជាព្រះនៃផ្ទៃមេឃ បានបញ្ជាខ្ញុំ​ឱ្យឃ្លាតចេញពីក្រុមគ្រួសារ ឪពុកខ្ញុំ និងពីស្រុករបស់ក្រុមគ្រួសារខ្ញុំ ហើយទ្រង់មានព្រះបន្ទូលសន្យាមកខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឱ្យពូជពង្សខ្ញុំ។ ព្រះអង្គ​មុខជានឹងចាត់ទេវទូតរបស់ព្រះអង្គឱ្យមកនាំមុខអ្នក ដើម្បីឱ្យអ្នកទៅដណ្តឹងនារីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំ។ ប្រសិនបើនាងនោះមិនព្រមមកតាមអ្នកទេ អ្នកនឹងបានរួចពីសម្បថនេះ។ ប៉ុន្តែ កុំនាំកូនខ្ញុំទៅស្រុកនោះជាដាច់ខាត»។ អ្នក​បម្រើដើរទៅស្រុកលោកអប្រាហាំ ហើយដណ្តឹងនាង​រ៉េប៉េកា ជាក្មួយលោកអប្រាហាំ នៅពេលនាងមកដងទឹកអណ្តូង រួចនាំនាងទៅជូនលោកអ៊ីសាក។ នៅពេលនោះ លោកអ៊ីសាករស់នៅក្នុងតំបន់វាលរហោស្ថានណេកិប។ ពេល​ព្រលប់មួយ លោកដើរចេញទៅសញ្ជឹងគិតនៅតាមទីវាល ស្រាប់តែគាត់ឃើញអូដ្ឋ​មួយហ្វូង ដើរតម្រង់មករកគាត់។ នាងរ៉េប៉េកាងើបមុខឡើង ក៏ឃើញលោកអ៊ីសាក​ដែរ នាងលោតចុះពីខ្នងអូដ្ឋមួយរំពេច ហើយសួរអ្នកបម្រើ​ថា៖ «តើអ្នកដើរកាត់វាលតម្រង់មកយើងនោះជានរណា?»។ អ្នកបម្រើឆ្លើយថា៖ «គឺចៅហ្វាយរបស់ខ្ញុំ»។ ឮដូច្នេះ នាងយកស្បៃមកគ្របមុខ។ អ្នកបម្រើក៏រៀបរាប់ជម្រាបលោកអ៊ីសាកនូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។ បន្ទាប់មក លោកអ៊ីសាកនាំនាងរ៉េបេកាចូល​ទៅក្នុងជំរំរបស់លោក ហើយយកនាងធ្វើជាភរិយា។ លោកស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឱ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយម្តាយទទួលមរណភាពផង។

ទំនុកតម្កើងលេខ ១០៦ (១០៥),១-៥ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ព្រះអង្គមានព្រះទ័យសន្តោស
មេត្តាករុណាសប្បុរសព្រះដ៏ខ្ពង់ខ្ពស់នៅរហូត
តើនរណាអាចសប្បុរសព្រះហស្តអស្ចារ្យច្រើនបំផុត
តើនរណាអាចថ្កើងបានរហូតសរសើរឱ្យសព្វទាំងអស់បាន
អ្នកណាប្រព្រឹត្តដោយយុត្តិធម៌សុចរិតស្មោះសរឥតខកខាន
គ្រប់ពេលវេលានោះនឹងបានជួបក្តីសុខសាន្តគ្មានសៅហ្មង
បពិត្រព្រះជាអម្ចាស់ថ្លៃពេលគាប់ព្រះទ័យរាស្ត្រព្រះអង្គ
សូមនឹកដល់ទូលបង្គំផងកុំបោះកុំបង់ខ្ញុំកំព្រា
ដើម្បីឱ្យទូលបង្គំបានជួបក្តីសុខសាន្តគ្រប់ៗគ្រា
អ្នកដែលទ្រង់ជ្រើសទុកជាគ្នាខ្ញុំសូមរួមជាមួយគេផង
ឱ្យទូលបង្គំបានខ្ពស់មុខរួមរស់សុខទុក្ខឥតមួហ្មង
នឹងប្រជារាស្ត្រផ្ទាល់ព្រះអង្គក្នុងគ្រានេះម្តងនិងតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៩-១៣

នៅគ្រានោះ ព្រះយេស៊ូយាងចេញពីទីក្រុងកាផានុម។ ព្រះអង្គទតឃើញបុរស​ម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ។ មានអ្នកទារពន្ធ ព្រម​ទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងក្រុមសាវ័កដែរ។ ពួក​ខាង​គណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័ករបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធនិងមនុស្សបាប?»។ ព្រះយេស៊ូ​ឮដូច្នេះក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែ​អ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ មានន័យដូចម្តេច?។ ខ្ញុំមិនមែនរកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។

830 Views

Theme: Overlay by Kaira