អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី០៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១៣,១-៨

បងប្អូនជាទីស្រឡាញ់!
ចូរស្រឡាញគ្នាជាបងប្អូនឱ្យបានជាប់ជានិច្ច។ សូមកុំភ្លេច​ទទួលអ្នកដ៏ទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវទូត​ទាំងមិនដឹងខ្លួន។ ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំង ហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មាន​រូបកាយ ចេះឈឺចាប់ដូចគេដែរ។ សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។ កុំបណ្តោយខ្លួនឱ្យឈ្លក់នឹងការស្រឡាញ់​ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោល​ដែរ”។ ហេតុនេះហើយ បានជាយើងហ៊ាននិយាយ ដោយចិត្តរឹងប៉ឹងថា៖ «ព្រះអម្ចាស់​នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?”។ ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាម​ជំនឿរបស់លោកទៅ។ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូត​ដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។

ទំនុកតម្កើងលេខ ២៧ (២៦),១.៣.៥.៩ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្រ្គោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ទោះមានទ័ពច្រើនមករោមរិត​ឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួលចិត្តមិនប្រែប្រួលសង្ឃឹមព្រះ
ពេលខ្ញុំជួបគ្រោះអាសន្នភ័យព្រះអង្គដឹកដៃខ្ញុំម្នីម្នា
ចូលខ្លួនជ្រកក្នុងព្រះពន្លាបំពួនអាត្មាថ្មដាបាំង
សូមទ្រង់អាណិតដល់រូបខ្ញុំកុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់កុំបណ្តេញអ្នកបម្រើចោល
ព្រះអង្គសង្រ្គោះទូលបង្គំកុំទុករូបខ្ញុំនៅតែលតោល
ឱព្រះសង្រ្គោះដូចស្រមោលកុំទុកខ្ញុំចោលដូច្នេះណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុខភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,១៤-២៩

ព្រះបាទហេរ៉ូដបានព្ញគេនិយាយអំពីព្រះយេស៊ូ ដ្បិតព្រះកិត្តិនាមរបស់ព្រះអង្គបានល្បីខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្តបានរស់ឡើយវិញ ហេតុនេះហើយ បានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យ»។ អ្នកខ្លះថា៖ «លោកជាព្យាការី​អេលី»។ ហើយខ្លះទៀតថា៖ «លោកជាព្យាការីម្នាក់ដូចព្យាការីឯទៀតៗពីសម័យដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហានដែលយើងឱ្យគេកាត់កមែន ឥឡូវនេះគាត់រស់ឡើង​វិញហើយ»។ ព្រះបាទហេរ៉ូដបានបញ្ជាឱ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌីយ៉ាដាដែលត្រូវជាមហេសីរបស់ស្តេចភីលីពជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្តេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីឡើយ»។ ព្រះនាង​ហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និងជាអ្នកដវិសុទ្ធ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្តាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហប្ញទ័យជាខ្លាំង តែទ្រង់រារែក មិនដឹងជាត្រូវគិតយ៉ាងណា។ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្រ្តី មេទ័ព និងនាម៉ឺនធំៗក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះជាឱកាសល្អដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងចូលមករាំ ធ្វើឱ្យស្តេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្តេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹង​ឱ្យនាង»។ រួចស្តេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសុំពីយើង យើងនឹងឱ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅទូលសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ត»។ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្តេចវិញភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្តដាក់លើថាសឥឡូវនេះ!»។ ស្តេចព្រួយក្នុងព្រះហប្ញទ័យក្រៃលែង តែទ្រង់មិនហ៊ានបដិសេដឡើយ ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ទ្រង់បញ្ជាទាហានម្នាក់ឱ្យទៅ​យកក្បាលលោកយ៉ូហានមកភ្លាម។ ទាហានទៅគុក កាត់កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយមកប្រគល់ឱ្យនាង ហើយនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់​លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។

754 Views

Theme: Overlay by Kaira