អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រអាទិត្យទី០៤
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ក្រហម

សូមចុចទីនេះ

ថ្ងៃ ៥ កុម្ភៈ ១៥៩៧ នៅក្រុងណាកាសាគី (ប្រទេសជប៉ុន) រដ្ឋអំណាច​ជប៉ុន​ឆ្កាង​សម្លាប់​គ្រីស្ត​បរិស័ទ​ជប៉ុន១៧នាក់ និងគ្រីស្តបរិស័ទបរទេសចំនួន ៩នាក់។ ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​លោក​ ប៉ូល​មីគី ជាបព្វជិត មានគ្រូបង្រៀន មានអ្នកបកប្រែភាសា មានគ្រូពេទ្យ ២នាក់ ហើយ​មាន​កូន​ក្មេង​អាយុ១១ និង១៣ ឆ្នាំផង។ ពេលជាប់លើឈើឆ្កាង លោកប៉ូល​មីគី​នៅតែ​ដាស់តឿ​ន​អ្នក​រង​គ្រោះ​ជា​មួយ ហើយប្រៀនប្រដៅអ្នកដទៃឱ្យជឿលើព្រះគ្រីស្ត។ លោកអត់ទោសឱ្យអ្នកដែលប្រហារ​ជីវិតលោកដែរ​។ នៅជាទីបញ្ចប់ ទាហានក៏ចាក់ទម្លុះបេះដូងរបស់ពួកគេ។

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៤៧,២-១៣

ពេលថ្វាយយញ្ញបូជាមេត្រីភាព បូជាចារ្យតែងតែញែកចំណែកដ៏ល្អបំផុតដាក់ដោយឡែកយ៉ាងណា ព្រះជាម្ចាស់ក៏ញែកព្រះបាទដាវីឌ ដាក់ដោយឡែកពីចំណោមជនជាតិអ៊ីស្រាអែលយ៉ាងនោះដែរ។ លោកបង្ក្រាបសិង្ហ ដូចបង្រ្កាបកូនពពែ ហើយ​ចាប់ខ្លាឃ្មុំ ដូចចាប់កូនចៀម។ កាលនៅវ័យក្មេងនៅឡើយ លោកប្រហារជីវិតអ្នក​មានមាឌធំសម្បើម ហើយដកសេចក្តីអាម៉ាស់ចេញពីប្រជាជនអ៊ីស្រាអែល គឺលោកយក​ខ្សែដង្ហក់បាញ់ក្រួស និងទម្លាក់កូលីយ៉ាតជាជនព្រហើន។ លោកអង្វរព្រះអម្ចាស់​ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ប្រទានកម្លាំងឱ្យលោក ដើម្បីប្រហារជីវិតទាហានដ៏ស្ទាត់ជំនាញ ព្រមទាំងផ្តល់កម្លាំងឱ្យប្រជាជនព្រះអង្គឡើយវិញ។ ហេតុនេះហើយអ្នកស្រុកលើកតម្កើងសិរីរុងរឿងរបស់លោក ហាក់ដូចជាបានប្រហារជីវិតខ្មាំងមួយម៉ឺននាក់។ គេក៏នាំគ្នាច្រៀងសរសើរលោក ទាំងលើកតម្កើងព្រះអម្ចាស់ដែរ ហើយគេជូន​មកុដដ៏រុងរឿង ឱ្យលោកផង។ ព្រះបាទដាវីឌកំទេចខ្មាំងសត្រូវនៅគ្រប់ទិសទីបំផ្លាញជនជាតិភីលិស្ទីន ជាបច្ចាមិត្ត ហើយកម្ទេចកម្លាំងរបស់គេរហូតមកដល់សព្វថ្ងៃ។ ក្នុង​គ្រប់កិច្ចការដែលស្តេចប្រព្រឹត្ត ទ្រង់តែងតែសរសើរព្រះដ៏វិសុទ្ធ និងដ៏ខ្ពង់ខ្ពស់បំផុតដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង។ ទ្រង់តែងតែស្មូត្រទំនុកតម្កើងដោយស្មោះអស់ពីចិត្ត ហើយស្រឡាញ់ព្រះជាម្ចាស់ដែលបង្កើតលោក។ ទ្រង់តែងតាំងក្រុមអ្នកចម្រៀងឱ្យច្រៀងយ៉ាងពីរោះ នៅមុខអាសនៈ ធ្វើឱ្យពិធីបុណ្យនានាកាន់តែអធិកអធម ដើម្បីឱ្យប្រជាជនច្រៀងចម្រៀងសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអម្ចាស់លាន់ឮរំពងក្នុងទីសក្ការៈតាំងពីព្រលឹម។ ព្រះអម្ចាស់លើកលែងទោសឱ្យព្រះបាទដាវីឌហើយពង្រឹងអំណាចរបស់ព្រះរាជាជារៀងរហូត។ ព្រះអង្គចងសម្ពន្ធមេត្រីជាមួយ​ព្រះបាទដាវីឌ ក្នុងឋានៈជាព្រះមហាក្សត្រ ហើយប្រទានរាជបល្ល័ង្គ ប្រកបដោយសិរី​រុងរឿង នៅស្រុកអ៊ីស្រាអែលដែរ។ បន្ទាប់ពីព្រះបាទដេវីឌ មានរាជបុត្រមួយអង្គទៀត ប្រកបដោយចំណេះវិជ្ជាជ្រៅជ្រះងើបឡើង។ ព្រះជាម្ចាស់យល់ដល់ព្រះបាទដេវីឌ ព្រះអង្គប្រោសប្រទានឲ្យបុត្រនោះរស់នៅយ៉ាងសុខសាន្ត។ ក្នុងរាជ្ជកាលព្រះបាទសាឡូម៉ូន ស្រុកអ៊ីស្រាអ៊ែលប្រកប ដោយសុខសន្តិភាព។ ព្រះជាម្ចាស់ប្រោសប្រទានសេចក្តីសុខសាន្តនៅគ្រប់ទិសទី ដើម្បីឲ្យព្រះរាជាសង់ព្រះដំណាក់សម្រាប់ព្រះអង្គគង់នៅ និងរៀបចំទី សក្ការៈដែលស្ថិតស្ថេរអស់កល្យជានិច្ច។

ទំនុកតម្កើងលេខ ១៨ (១៧),៣១.៣៣.៤៧.៥០-៥១ បទព្រហ្មគីតិ

៣១មាគ៌ាព្រះអម្ចាស់សែនល្អល្អះច្បាស់យល់យង់
បន្ទូលពិតទាំងស្រុងជាខែលរងរាំងការពារ
៣៣ទ្រង់ប្រទានកម្លាំងឱ្យខ្ញុំខ្លាំងក្លាឥតមោះ
មាគ៌ាខ្ញុំទាំងអស់ឥតមានទាស់សោះឡើយណា
៤៧ជយោ! ព្រះជាម្ចាស់ព្រះអង្គច្បាស់មានជ័យជោគ
ជាថ្មដែលយើងជ្រកយើងរត់រកការសង្រ្គោះ
៥០ហេតុនេះទូលបង្គំសូមប្រណមអង្គក្សត្រា
កណ្តាលសាសន៍នានាលើកនាមាព្រះអង្គថ្លៃ
៥១ព្រះអង្គប្រោសឱ្យអ្នកដែលទ្រង់ស្ម័គ្រឱ្យមានជ័យ
ជំនះយ៉ាងប្រពៃដែលល្បាញល្បីដ៏អស្ចារ្យ
ទ្រង់មានហប្ញទ័យស្មោះស្ម័គ្រចំពោះព្រះគ្រីស្តណា
ចាក់ប្រេងលើសិរសាទាំងវង្សាស្តេចដាវីឌ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុខភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,១៤-២៩

ព្រះបាទហេរ៉ូដបានព្ញគេនិយាយអំពីព្រះយេស៊ូ ដ្បិតព្រះកិត្តិនាមរបស់ព្រះអង្គបានល្បីខ្ចរខ្ចាយ។ មានគេនិយាយថា៖«លោកយ៉ូហានបាទីស្តបានរស់ឡើយវិញ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យ»។ អ្នកខ្លះថា៖ «លោកជាព្យាការី​អេលី»។ ហើយខ្លះទៀតថា៖«លោកជាព្យាការីម្នាក់ដូចព្យាការីឯទៀតៗពីសម័យដើមដែរ» ។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងឱ្យគេកាត់កមែន ឥឡូវនេះគាត់រស់ឡើង​វិញហើយ»។ ព្រះបាទហេរ៉ូដបានបញ្ជាឱ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់ យកទៅឃុំឃាំងដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្តេចភីលីពជាអនុជហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្តេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជ មកធ្វើជាមហេសីឡើយ»។ ព្រះនាង​ហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និងជាអ្នកដ៏វិសុទ្ធ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្តាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហប្ញទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំ ពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្រ្តី មេទ័ព និងនាម៉ឺនធំៗក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះជាឱកាសល្អដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ បុត្រីរបស់ព្រះនាងចូលមករាំ ធ្វើឱ្យស្តេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្តេចក៏មានរាជឱង្ការទៅកាន់នាងថា៖«បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឱ្យនាង»។ រួចស្តេចស្បថនឹងនាងថា៖«អ្វីក៏ដោយដែលនាងសុំពីយើង យើងនឹងឱ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ នាងក៏ចេញទៅទូលសួរមាតាថា៖«តើខ្ញុំម្ចាស់ត្រូវសុំអ្វី»។ មាតាឆ្លើយថា៖«ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ត»។ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្តេចវិញភ្លាម ហើយទូលថា៖«ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្តដាក់លើថាសឥឡូវនេះ!»។ ស្តេចព្រួយក្នុងព្រះហប្ញទ័យក្រៃលែង តែទ្រង់មិនហ៊ានបដិសេដឡើយព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ទ្រង់បញ្ជាទាហានម្នាក់ឱ្យទៅ​យក ក្បាលលោកយ៉ូហានមកភ្លាម។ ទាហានទៅគុក កាត់កលោកយ៉ូហាន យកក្បាលដាក់ លើថាសមួយ មកប្រគល់ឱ្យនាង ហើយនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់​លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។

747 Views

Theme: Overlay by Kaira