អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

បុណ្យលើកតម្កើងព្រះរាជវង្ស
ពណ៌ស
បុណ្យគោរព

ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥

អាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត

ព្រះសហគមន៍ចាត់ចែងរយៈពេលពីរ ឬបីអាទិត្យ ក្រោយបុណ្យព្រះយេស៊ូប្រសូត ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យនឹករំពឹងអំពីអត្ថន័យដ៏ប្រសើរបំផុតនៃថ្ងៃ​កំណើតរបស់ព្រះយេស៊ូ។ ក្នុងរដូវនេះ ព្រះសហគមន៍អានលិខិតរបស់គ្រីស្តទូតយ៉ូហាន ដែលរិះគិតយ៉ាងជ្រៅអំពីជីវិតថ្មី ដែលព្រះគ្រីស្តប្រទានឱ្យមនុស្សលោក។
គ្រីស្តបរិស័ទក៏នាំគ្នាគោរពសន្តបុគ្គលដែលបង្ហាញអំពីរបៀបរស់នៅថ្មីតាមព្រះគ្រីស្តគឺ៖

  • ថ្ងៃ ២៦ ធ្នូ សន្តស្ទេផានជាគ្រីស្តបរិស័ទដែលបានបូជាជីវិតព្រោះព្រះគ្រីស្តមុនគេ។
  • ថ្ងៃ ២៧ ធ្នូ គ្រីស្តទូតយ៉ូហានដែលបានបង្ហាញអត្ថន័យអំពីព្រះបុត្រាប្រសូតជាមនុស្ស។
  • ថ្ងៃ ២៨ ធ្នូ ទារកដែលព្រះបាទហេរ៉ូបានសម្លាប់។
  • ថ្ងៃ ១ មករា ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់។

មុនបុណ្យលើកតម្កើងព្រះយេស៊ូសម្តែងព្រះអង្គ ព្រះសហគមន៍ចាត់ចែងឱ្យអានអត្ថបទគម្ពីរតាមថ្ងៃរាយ គឺថ្ងៃ ២ ៣ ៤ ៥ ៦ ៧ មករា។ ក្រោយបុណ្យនោះ ត្រូវអានអត្ថបទតាមថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ “ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ”។ អត្ថបទគម្ពីរដំណឹងល្អទាំងនេះ សុទ្ធតែរៀបរាប់អំពីព្រះយេស៊ូប្រព្រឹត្តកិច្ចការបង្ហាញឋានៈរបស់ ព្រះអង្គ។

បុណ្យលើកតម្កើងព្រះរាជវង្ស

បុណ្យនេះធ្វើឡើងក្រោយបុណ្យព្រះយេស៊ូប្រសូត ឬថ្ងៃទី ៣០ ធ្នូ លុះត្រាតែមានថ្ងៃអាទិត្យ មុនថ្ងៃទី ១ មករា។ ទោះបីព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ក្តី ក៏ព្រះអង្គរស់នៅដូចមនុស្សយើងក្នុងគ្រប់ប្រការទាំងអស់ដែរ គឺព្រះអង្គរៀនដើរ រៀននិយាយ រៀនសូត្រក្នុងសាលា ត្រូវឪពុកម្តាយប្រដៅ។ ល។ ព្រះអង្គគោរពតាមអរិយធម៌ និងទំនៀមទម្លាប់ស្រុកអ៊ីស្រាអែល ហើយកាន់តាមធម៌វិន័យរបស់លោកម៉ូសេដូចគេឯងដែរ។ ក្នុងពិភពលោក គ្រីស្តបរិស័ទមានអរិយធម៌ និងទំនៀមទម្លាប់ប្លែកៗគ្នា តាមស្រុក តាម ប្រទេស។ គ្រីស្តបរិស័ទគោរពព្រះគ្រីស្តតាមប្រពៃណី និងអរិយធម៌រៀងៗខ្លួន ដោយមានព្រះ វិញ្ញាណបំភ្លឺឱ្យមានចិត្តគំនិតដូចព្រះយេស៊ូក្នុងគ្រប់កិច្ចការទាំងអស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣,២-៦.១២-១៤

ព្រះអម្ចាស់ប្រទានឱ្យឪពុកមានអំណាចលើកូន ព្រះអង្គក៏ប្រទានឱ្យម្តាយមានសិទ្ធិលើកូនប្រុសៗដែរ។ កូនណាគោរពឪពុក កូននោះ លោះបាបរបស់ខ្លួន។ កូនដែលលើកតម្កើងកិត្តិយសរបស់ម្តាយ ក៏ដូចជាសន្សំទ្រព្យសម្បតិ្តទុកដែរ។ កូនដែលគោរពឪពុកនឹងបានអំណរសប្បាយពីកូនរបស់ខ្លួនវិញពុំខាន។ នៅថ្ងៃដែលគេអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់គេ។ កូនណាលើកតម្កើងកិត្តិយសរបស់ឪពុកូននោះនឹងមានអាយុយឺនយូរ។ កូនដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងធ្វើឱ្យម្តាយស្ងប់ចិត្ត។  កូនអើយ ចូរផ្គត់ផ្គង់ឪពុកក្នុងពេលដែលគាត់ចាស់ជរា កុំធ្វើឱ្យគាត់កើតទុក្ខនៅពេលគាត់នៅមានជីវិតដែរ។ ទោះបីគាត់វង្វេងស្មារតីក្តី ចូរអាណិតមេត្តាដល់គាត់ផង។ ក្នុងពេលកូនពេញកម្លាំង កុំមើលងាយគាត់ឱ្យសោះ ដ្បិតព្រះអម្ចាស់មិនបំភ្លេចការដឹងគុណដែលកូនបានបំពេញចំពោះឪពុកឡើយ ការដឹងគុណទាំងនោះនឹងធ្វើឱ្យកូនបានរួចពីបាបជាច្រើន។

ទំនុកតម្កើងលេខ ១២៨ (១២៧), ១-៥ បទកាកគតិ

អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូឡូស កូឡ ៣,១២-៣១

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ និងធ្វើជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដូច្នេះ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អសប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិន​បើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ក៏ត្រូវតែអត់ទោសឱ្យគ្នាទៅវិញទៅមកដែរ។ ព្រះអម្ចាស់បានអត់ទោសឱ្យបងប្អូនយ៉ាងណា ចូរអត់ទោសឱ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្តីស្រឡាញ់ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់ត្រាស់ហៅបងប្អូនឱ្យមករួមក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនប្រកបដោយសេចក្តីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
សូមព្រះបន្ទូលរបស់ព្រះគ្រីស្តសណ្ឋិតនៅក្នុងបងប្អូនឱ្យបានបរិបូណ៍។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើងបទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយរួមជាមួយព្រះគ្រីស្តផង។ បងប្អូនជាស្ត្រីដែលមានស្វាមី! ត្រូវគោរពស្វាមីរៀងៗខ្លួនឱ្យបានស្របតាមរបៀបអ្នកជឿលើព្រះអម្ចាស់។ បងប្អូនដែលមានភរិយា! ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ កុមារាកុមារី! ចូរស្តាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់។ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។ បងប្អូនដែលមានកូន! កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាលាក់ កំបាំងមែន! បពិត្រព្រះយេស៊ូជាព្រះសង្គ្រោះ! ព្រះអង្គពិតជាព្រះជាម្ចាស់ ដែលគង់នៅជាមួយមនុស្សលោក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២,១៣-១៥.១៩-២៣

កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុសុបិននិមិត្តថា៖«ចូរក្រោកឡើង! នាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីប។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ម្តងទៀត ដ្បិតស្តេចហេរ៉ូដរកធ្វើគុតព្រះឱរស»​។ លោកយ៉ូសែបក្រោកឡើងនាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីបានសម្រេចជារូបរាងថា៖«យើងបាន​ហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។
កាលព្រះបាទហេរ៉ូសោយទិវង្គតផុតទៅ ទេវទូតរបស់ព្រះជាម្ចាស់មកប្រាប់លោកយ៉ូសែបនៅស្រុកអេស៊ីបក្នុងសុបិនថា៖«ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារស្លាប់បាត់អស់ទៅហើយ»។ លោកយ៉ូសែបក្រោកឡើងនាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ ប៉ុន្តែ កាលលោកដឹងថា ព្រះបាទអកេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលក្នុងសុបិន្តឱ្យដឹង។ លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះភូមិណាសារ៉ែត ដើម្បីឱ្យ​សេចក្តីដែលពួកព្យាការីបានថ្លែងទុកសម្រេចជារូបរាងថា៖«គេនឹងហៅព្រះអង្គថា” ជាអ្នកភូមិណាសារ៉ែត”។

369 Views

Theme: Overlay by Kaira