រដូវបុណ្យចម្លង
(សន្តប៊ែរណាដាំ នៅស៊ីយែន ជាបូជាចារ្យ)
ថ្ងៃអង្គារ អាទិត្យទី៥
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៤
ព្រះអម្ចាស់យាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ
ទ្វារនៃផ្ទៃមេឃបើកចំហរ នៅចំពោះព្រះភក្ត្រព្រះគ្រីស្ត ដែលយាងឡើងស្ថានបរមសុខ (សន្តអ៊ីរេណេ)។
បន្ទរទី១ ៖ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ អាលេលូយ៉ា!
១ | ផែនដី និងអ្វីៗសព្វសារពើ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! |
២ | គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីសមុទ្រ ហើយធ្វើឱ្យផែនដីស្ថិតនៅយ៉ាងរឹងប៉ឹងពីលើជម្រៅទឹក។ |
៣ | តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន? |
៤ | គឺអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ ទើបឡើងទៅបាន ជាអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ និងមិននិយាយស្បថបំពាន។ |
៥ | ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះនឹងប្រោសគេឱ្យបានសុចរិតដែរ។ |
៦ | គឺអ្នកទាំងនេះហើយ ជាប្រជារាស្ត្រដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះភក្ត្រព្រះរបស់លោកយ៉ាកុប។ |
៧ | ឱទ្វារទាំងឡាយអើយ! ចូរបើកចំហរ! ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហរឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក! |
៨ | តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា? គឺព្រះអម្ចាស់ប្រកបដោយព្រះចេស្តាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចំបាំងដ៏អង់អាច។ គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។ |
៩ | ទ្វារទាំងឡាយអើយ! ចូរបើកចំហ! ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក! |
១០ | តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា? ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ អាលេលូយ៉ា!
បទលើកតម្កើងតាមលោកតូប៊ីត (តប ១៣,១-៥ខ.៧-៨)
ព្រះជាម្ចាស់ដាក់ទោស ហើយក៏សង្រ្គោះផងដែរ
សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើង!
ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ (១សល ១,៣)។
បន្ទរទី២ ៖ អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ អាលេលូយ៉ា!
(បទកាកគតិ)
២- | សូមលើកតម្កើង | សិរីរុងរឿង | របស់ព្រះម្ចាស់ |
ដែលមានព្រះជន្ម | គង់នៅយ៉ាងច្បាស់ | កោតសរសើរណាស់ | |
អស់កល្បជានិច្ច | ។ | ||
ព្រះអង្គធ្វើឱ្យ | មនុស្សស្លាប់ទៅហើយ | ចុះស្ថានមច្ចុរាជ | |
ក្រោយមកព្រះអង្គ | ប្រោសឱ្យបានរួច | គ្មានអ្វីដែលអាច | |
គេចពីបារមី | ។ | ||
៣- | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | តម្កើងរាល់ថ្ងៃ |
នៅមុខជនជាតិ | ផ្សេងៗទាំងឡាយ | ដែលទ្រង់កម្ចាយ | |
ឱ្យអ្នកទៅនៅ | ។ | ||
៤- | នៅទីនោះឯង | ព្រះអង្គសម្តែង | មិនមានអាស្រូវ |
ឫទ្ធាបារមី | មានច្រើនពេកកូវ | ទ្រង់សម្តែងនៅ | |
មុខអស់សត្វលោក | ។ | ||
ព្រះអង្គពិតជា | ព្រះយើងរាល់គ្នា | អង្វែងរៀងមក | |
ជាព្រះបិតា | តែមួយលើលោក | ពីនេះទៅមុខ | |
អស់កល្បតទៅ | ។ | ||
៥- | ព្រះអង្គបានដាក់ | ទោសដល់ពួកអ្នក | ជារឿងត្រឹមត្រូវ |
ព្រោះអ្នករាល់គ្នា | បានប្រព្រឹត្តនូវ | អំពើអាស្រូវ | |
អាក្រក់អប្រីយ៍ | ។ | ||
ប៉ុន្តែព្រះអង្គ | ទ្រង់មិនបោះបង់ | តែងតែប្រណី | |
អាណិតអាសូរ | ប្រជាប្រុសស្រី | ទ្រង់នាំវិលវៃ | |
ឥតបីខ្ចាត់ខ្ចាយ | ។ | ||
៧- | ឥឡូវពេលនេះ | ចូរគិតត្រិះរិះ | អំពីកិច្ចការ |
ព្រះអង្គប្រព្រឹត្ត | ដល់អ្នករាល់គ្នា | តម្កើងកុំរា | |
ឱ្យពេញទំហឹង | ។ | ||
សូមលើកតម្កើង | កុំធ្វើឆ្មៃឆ្មើង | ថ្កើងទាំងរំពឹង | |
ដែលទ្រង់ប្រព្រឹត្ត | យុត្តិធម៌ត្រចង់ | ចូរកោតព្រះអង្គ | |
អស់កល្បវែងឆ្ងាយ | ។ | ||
៨- | រីឯខ្ញុំវិញ | ខ្ញុំឃ្លាតចាកចេញ | ពីដែនបុរី |
ហើយបានមករស់ | នៅលើទឹកដី | ពួកខ្មាំងអប្រីយ៍ | |
ក៏មិនភ្លេចដែរ | ។ | ||
ខ្ញុំបង្ហាញប្រាប់ | ឱ្យអស់អ្នកបាប | ស្គាល់ជាហូរហែ | |
ថាព្រះអង្គមាន | ឫទ្ធាពូកែ | បារមីគ្មានប្រែ | |
ខ្លាំងក្លាឧត្តម | ។ | ||
ឱអស់អ្នកបាប | កាន់ចិត្តសុភាព | វិលមកជួបជុំ | |
ប្រព្រឹត្តសុចរិត | កុំនៅសំងំ | ទ្រង់នឹងថ្នាក់ថ្នម | |
មេត្តាប្រណី | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៣៣
ចម្រៀងកោតសរសើរព្រះជាម្ចាស់ ដែលបានការពារថែរក្សា
អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល (យហ ១,៣)។
បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ អាលេលូយ៉ា!
១ | មនុស្សសុចរិតអើយ! ចូរនាំគ្នាអបអរសាទរលើកតម្កើងព្រះអម្ចាស់! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលគួរនឹងកោតសរសើរព្រះអង្គ។ |
២ | ចូរដេញពិណលើកតម្កើងព្រះអម្ចាស់ ចូរលេងចាប៉ីខ្សែដប់ថ្វាយព្រះអង្គផង។ |
៣ | ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ! ចូរប្រគុំតន្ត្រីយ៉ាងពីរោះក្នុងពេលអបអរសាទរព្រះអង្គ |
៤ | ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់ ព្រះអង្គតែងតែប្រព្រឹត្តតាមព្រះបន្ទូលសន្យាជានិច្ច។ |
៥ | ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីសុចរិត ព្រមទាំងសេចក្តីយុត្តិធម៌ ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។ |
៦ | ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយហ្វូងផ្កាយទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ |
៧ | ព្រះអង្គបានធ្វើឱ្យទឹកសមុទ្រមកផ្តុំគ្នា ព្រះអង្គបង្ឃាំងមហាសមុទ្រឱ្យនៅមួយកន្លែង |
៨ | ចូរឱ្យផែនដីទាំងមូលគោរពកោតខ្លាចព្រះអម្ចាស់ ចូរឱ្យមនុស្សទាំងអស់លើផែនដីស្ញែងខ្លាចព្រះអង្គ! |
៩ | ដ្បិតពេលព្រះអង្គមានព្រះបន្ទូល អ្វីៗក៏កើតមានឡើងភ្លាម ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះ។ |
១០ | ព្រះអម្ចាស់បំបែកផែនការរបស់ប្រជាជាតិនានា! ព្រះអង្គរំលាយគម្រោងការរបស់ប្រជាជនទាំងឡាយ។ |
១១ | រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតរៀងទៅ គម្រោងការរបស់ព្រះអង្គក៏នៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។ |
១២ | ប្រជាជាតិដែលគោរពបម្រើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួនមានសុភមង្គលហើយ! ប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ មានសុភមង្គលហើយ!។ |
១៣ | ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ព្រះអង្គទតឃើញមនុស្សលោកទាំងអស់ |
១៤ | ពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គរំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី |
១៥ | គឺព្រះអង្គហើយដែលបានបង្កើតចិត្តគំនិតគេម្នាក់ៗដូចគ្នា ព្រះអង្គពិនិត្យមើលអំពើទាំងអស់ដែលគេប្រព្រឹត្ត។ |
១៦ | ពុំដែលមានស្តេចណាយកជ័យជម្នះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ ក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លារបស់ខ្លួននោះដែរ។ |
១៧ | សេះចម្បាំងពុំអាចធ្វើឱ្យមានជ័យជម្នះបានឡើយ ទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចសង្គ្រោះគេបានដែរ។ |
១៨ | ព្រះអម្ចាស់តាមថែរក្សាអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ |
១៩ | ព្រះអង្គសង្គ្រោះគេឱ្យរួចពីសេចក្តីស្លាប់ ហើយគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។ |
២០ | យើងផ្ញើជីវិតលើព្រះអម្ចាស់ ព្រះអង្គជាខែលដែលសង្គ្រោះ និងការពារយើង |
២១ | យើងមានអំណរព្រោះតែព្រះអង្គ យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធបំផុតរបស់ព្រះអង្គ។ |
២២ | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,៣០-៣៣)
ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យរស់ឡើងវិញ។ ព្រះយេស៊ូបានបង្ហាញខ្លួនឱ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថាៈ ព្រះអង្គជាបុត្ររបស់យើងគឺយើងដែលបានបង្កើតព្រះអង្គមកនៅថ្ងៃនេះ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ខ្ញុំទុកសេចក្ដីសុខសាន្តឱ្យអ្នករាល់គ្នា អាលេលូយ៉ា! ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា អាលេលូយ៉ា!
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ខ្ញុំទុកសេចក្ដីសុខសាន្តឱ្យអ្នករាល់គ្នា អាលេលូយ៉ា! ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តបានសង់ព្រះដំណាក់នៃរូបកាយរបស់ព្រះអង្គឡើងវិញ ដោយឫទ្ធិអំណាចរបស់ព្រះអង្គផ្ទាល់ នៅពេលរូបកាយនេះត្រូវបានបំផ្លាញ ដោយសារសេចក្តីស្លាប់។ ចូរយើងទូលសូមព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមចែករំលែកផលផ្លែនៃជ័យជម្នះរបស់ព្រះអង្គឱ្យយើងខ្ញុំផង !
ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំអើយ ! នៅពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបាននាំដំណឹងល្អដល់ស្រ្តីៗ និងក្រុមគ្រីស្តទូត អំពីការសង្រ្គោះពិភពលោក
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យាទៅកាន់ប្រជាជនទាំងឡាយថា យើងខ្ញុំនឹងរស់ឡើងវិញ ដើម្បីទទួលជីវិតថ្មី
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំធ្វើជាអ្នកប្រកាសដំណឹងល្អផង។ (បន្ទរ)
ព្រះអង្គបានបង្ហាញខ្លួនឱ្យក្រុមគ្រីស្តទូតឃើញ ហើយបានផ្លុំព្រះវិញ្ញាណដ៏វិសុទ្ធទៅលើពួកគាត់
—សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានព្រះវិញ្ញាណដូចគ្នានឹងក្រុមគ្រីស្តទូតកាលពីដើម។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យា គង់នៅជាមួយពួកសាវ័ករហូតដល់អវសានកាលនៃពិភពលោក
—សូមព្រះអង្គស្នាក់នៅជាមួយយើងខ្ញុំនៅថ្ងៃនេះ ហើយស្ថិតនៅជាប់នឹងយើងខ្ញុំជានិច្ចផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿង និងប្រទានឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាលើកទឹកចិត្តយើងខ្ញុំឱ្យមានសេចក្តីសង្ឃឹម សេចក្តីក្លាហាន ដើម្បីពុះពារឧបសគ្គនានានៅក្នុងជីវិតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។