រដូវធម្មតា អាទិត្យទី២៦
សន្ដមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៤១-៤៨
ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ រំពេចនោះ មហាទេវទូតមីកាអែល ដែលជាមេដ៏សំខាន់របស់ពពួកទេវទូតបានមកជួយខ្ញុំ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ស្រាប់តែទេវទូតកាព្រីអែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំ ហើយប៉ះខ្ញុំ និងផ្តល់ចំណេះដឹងឱ្យខ្ញុំ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ព្រះជាម្ចាស់ចាត់ទេវទូតរ៉ាផាអែលឱ្យមកព្យាបាលលោកតូប៊ីត និងនាងសារ៉ាជាកូនប្រសាលោក ឱ្យជាសះស្បើយ។
| ៤១ | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
| ៤២ | សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
| ៤៣ | សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។ |
| ៤៤ | ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។ |
| ៤៥ | ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។ |
| ៤៦ | ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា ទូលបង្គំនឹងមិនខ្មាស់ឡើយ។ |
| ៤៧ | ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។ |
| ៤៨ | ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់ ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨
ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ
“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។
(ក)
(បទពាក្យ ៧)
| ២- | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
| ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
| ៣- | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
| នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
| ៤- | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
| មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
| ៥- | មនុស្សណាដែលបានផ្ញើជីវិត | លើព្រះមានឫទ្ធិដ៏អង់អាច | |
| មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ | |
| ៦- | បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ | ព្រះអង្គឧត្តមប្រសើរណាស់ | |
| ការអស្ចារ្យទ្រង់ច្រើនដេរដាស | ជាព្រះសង្គ្រោះមិនបែកបែរ | ។ | |
| ព្រះអង្គក៏មានគម្រោងការ | ច្រើនឥតឧបមាឥតងាករេ | ||
| គ្មាននរណាស្មើព្រះអង្គទេ | ការអស្ចារ្យទ្វេរាប់មិនអស់ | ។ | |
| ៧- | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតំរិះនៃព្រះអង្គ | ។ | |
| ៨- | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
| ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
| ៩- | ទូលបង្គំពេញចិត្តធ្វើតាម | ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី | |
| វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ១០ | ទូលបង្គំបានប្រកាសឱ្យអង្គប្រជុំដ៏ធំ ដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ |
| ១១ | ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀម មិនប្រកាសអំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ នៅកណ្ដាលអង្គប្រជុំធំបានឡើយ។ |
| ១២ | ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ព្រះអង្គតែងតែអាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ តែងតែតាមការពារទូលបង្គំជានិច្ច។ |
| ១៣ | មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ ធ្វើឱ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសទូលបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូលបង្គំទៅទៀត ទូលបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយ។ |
| ១៤ | ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! |
| ១៧ | រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឱ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គ! សូមឱ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។ |
| ១៨ | ទូលបង្គំជាមនុស្សកំសត់ទុរគត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ រំពេចនោះ មហាទេវទូតមីកាអែល ដែលជាមេដ៏សំខាន់របស់ពពួកទេវទូតបានមកជួយខ្ញុំ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ស្រាប់តែទេវទូតកាព្រីអែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំ ហើយប៉ះខ្ញុំ និងផ្តល់ចំណេះដឹងឱ្យខ្ញុំ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ព្រះជាម្ចាស់ចាត់ទេវទូតរ៉ាផាអែលឱ្យមកព្យាបាលលោកតូប៊ីត និងនាងសារ៉ាជាកូនប្រសាលោក ឱ្យជាសះស្បើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ដន ១២,១
នៅគ្រាចុងក្រោយ មហាទេវទូតមីកាអែល ដែលជាមេដ៏សំខាន់របស់ពពួកទេវទូត ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេក។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។
—«មានសំឡេងត្រែលាន់ឮរំពងឡើង ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ដន ៩,២២-២៣
ទេវទូតកាព្រីអែលពន្យល់ប្រាប់ខ្ញុំថា៖ «លោកដានីអែលអើយ ខ្ញុំមកពេលនេះដើម្បីណែនាំលោកឱ្យបានយល់។ នៅពេលលោកចាប់ផ្តើមទូលអង្វរព្រះជាម្ចាស់ ព្រះអង្គក៏មានព្រះបន្ទូល ហើយខ្ញុំនាំយកមកជម្រាបលោក ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់។ សូមពិចារណាព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យចុះ។
—អស់លោកតែងតែបម្រើព្រះអង្គស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) តប ១២,១៥.១៨.២០
ខ្ញុំឈ្មោះរ៉ាផាអែល ជាទេវទូតមួយរូប ក្នុងចំណោមទេវទូតទាំងប្រាំពីរដែលឈរនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ប្រកបដោយសិរីរុងរឿងនឹងចាំបម្រើព្រះអង្គជានិច្ច»។ ខ្ញុំនៅជាមួយអ្នកទាំងពីរ គឺមកពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពុំមែនដោយខ្ញុំមានចិត្តមេត្តាទេ គឺព្រះជាម្ចាស់ហើយដែលអ្នកទាំងពីរត្រូវលើកតម្កើងព្រះអង្គ ជារៀងរាល់ថ្ងៃអស់មួយជីវិត។ អ្នកទាំងពីរត្រូវច្រៀងសរសើរតែព្រះអង្គប៉ុណ្ណោះ។ ហេតុនេះហើយ ចូរលើកតម្កើងព្រះអម្ចាស់ ចូរកោតសរសើរព្រះជាម្ចាស់នៅលើផែនដីនេះ។ រីឯខ្ញុំវិញ ខ្ញុំត្រឡប់ទៅរកព្រះអង្គដែលចាត់ខ្ញុំឱ្យមក! ចូរកត់ត្រាទុកព្រឹត្តិការណ៍ទាំងអស់ ដែលកើតឡើងចំពោះអ្នកទាំងពីរ»។ លុះពោលសេចក្ដីរួចហើយ ទេវទូតក៏យាងឡើងបាត់ទៅ។
—ពួកទេវទូតនឹងការពារអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ។
ពាក្យអធិដ្ឋាន
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
