រដូវរង់ចាំ
ថ្ងៃសៅរ៍ សប្ដាហ៍ទី៣
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩
(៩ ព្រឹក)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
(១២ ថ្ងៃត្រង់)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
(៣ រសៀល)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
១២១ | ទូលបង្គំប្រព្រឹត្តអំពើសុចរិតយុត្តិធម៌ សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ |
១២២ | សូមធានាឱ្យទូលបង្គំដែលជាអ្នកបម្រើព្រះអង្គ បានសេចក្តីសុខសាន្តផង សូមកុំទុកឱ្យមនុស្សអួតបំប៉ោងសង្កត់សង្កិនទូលបង្គំ។ |
១២៤ | សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គផង! |
១២៥ | ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណាផង! ដើម្បីឱ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។ |
១២៦ | បពិត្រព្រះអម្ចាស់! ដល់ពេលព្រះអង្គយាងមកសង្គ្រោះហើយ ដ្បិតគេបានរំលោភលើធម្មវិន័យរបស់ព្រះអង្គ។ |
១២៧ | ទូលបង្គំស្រឡាញ់វិន័យរបស់ព្រះអង្គលើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។ |
១២៨ | ទូលបង្គំយល់ឃើញថា ច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់បែបយ៉ាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៣៤
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង!
បងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែន! (១សល ២,៣)។
(ក)
(បទកាកគតិ)
២- | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ | ។ | ||
៣- | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
អំណរខ្លាំងក្លា | ។ | ||
៤- | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា |
ព្រះម្ចាស់ថ្កុំថ្កើង | រុងរឿងក្រៃណា | យើងនាំគ្នីគ្នា | |
តម្កើងព្រះអង្គ | ។ | ||
៥- | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ |
ទ្រង់បានរំដោះ | ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | |
ឆ្លងផុតទាំងអស់ | ។ | ||
៦- | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ | |
មិនខកចិត្តឡើយ | ។ | ||
៧- | អស់អ្នកកំសត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
ហៅរកព្រះអង្គ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | |
ផុតពីគ្រោះកាច | ។ | ||
៨- | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច | |
ផុតពីទុក្ខភ័យ | ។ | ||
៩- | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | |
មានជ័យមង្គល | ។ | ||
១០- | ឱប្រជារាស្ត្រ | របស់ព្រះម្ចាស់ | ចូរកោតខ្លាចដល់ |
ព្រះម្ចាស់នៃយើង | បានសុខឥតខ្វល់ | មិនជួបអំពល់ | |
ឬខ្វះខាតអ្វី | ។ | ||
១១- | អ្នកមានមុខជា | ជួបទុក្ខវេទនា | ខ្វះម្ហូបចំណី |
តែអ្នកដែលស្វែង | រកព្រះម្ចាស់ថ្លៃ | នឹងមិនខ្វះអ្វី | |
សុខសាន្តតទៅ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
(ខ)
១២ | កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់ |
១៣ | តើមាននរណាចង់បានអាយុវែង និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ? |
១៤ | ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។ |
១៥ | ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។ |
១៦ | ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។ |
១៧ | ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។ |
១៨ | ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។ |
១៩ | ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។ |
២០ | មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។ |
២១ | ព្រះអង្គតាមថែរក្សាគេជានិច្ច គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។ |
២២ | អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។ |
២៣ | ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(៩ ព្រឹក)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
(១២ ថ្ងៃត្រង់)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
(៣ រសៀល)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ២,១១-១២
ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេដែលមនុស្សត្រូវលើកតម្កើង ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុកសម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ១២,២
«ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ដន ៩,១៩
"ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ដ្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ” ។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាអើយ ! ព្រះអង្គសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ ដោយចាត់ព្រះបុត្រាឲ្យយាងមករួមរស់ជាមួយមនុស្សលោក ទាំងប្រទានកិត្តិយសដ៏ថ្លៃថ្លាឲ្យយើងខ្ញុំ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះអង្គនៅថៃ្ងព្រះគ្រីស្តយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះអម្ចាស់!