ថ្ងៃទី០៨-ខែកញ្ញា-ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃទី០៨ ខែកញ្ញា
បុណ្យគោរព
ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
ពណ៌ស
ពេលកូនម្នាក់កើតមក ឪពុកម្តាយតែងអរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់ ដែលទ្រង់បានប្រទានជីវិតព្រះអង្គឱ្យមនុស្ស។ ព្រះអង្គពិតជាប្រភពនៃជីវិតមែន។ ព្រះសហគមន៍មានអំណរដោយនឹកពីពេលព្រះនាងម៉ារីកើតមក ព្រោះជាពេលព្រះមាតានៃព្រះបុត្រារបស់ព្រះជាម្ចាស់កើតឡើង។ ព្រះនាងពោរពេញដោយព្រះវិញ្ញាណតាំងពីកំណើតមក។ ព្រះសហគមន៍សន្មតយកថ្ងៃនេះធ្វើជាថ្ងៃនឹកដល់ពេលព្រះនាងកើតមក ព្រោះជាថ្ងៃខួបបុណ្យឆ្លងព្រះវិហារសង់ឡើងនៅកន្លែងគេស្មានថា ជាផ្ទះរបស់សន្តីហាណ្ណា។
សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៥,១-៤
ព្រះម្ចាស់មានព្រះបន្ទូលថា៖ «បេថ្លេហិមអេប្រាតាអើយ! ក្នុងចំណោមអំបូរទាំងប៉ុន្មាន នៅស្រុកយូដា អ្នកតូចជាងគេមែន តែស្តេចដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើង នឹងប្រសូត្រចេញមកពីអ្នក។ ព្រះអង្គនោះមានដើមកំណើតតាំងពីបុរាណកាលដ៏យូរអង្វែង»។ ព្រះម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលស្ត្រី ដែលជាមាតាសម្រាលបុត្រនោះមក។ នៅពេលនោះ បងប្អូនរបស់ព្រះរាជបុត្រដែលសេសសល់ នឹងវិល មកជួបជុំគ្នាជាមួយពូជពង្សរបស់លោកអ៊ីស្រាអែលវិញ។ ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្តារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះជាម្ចាស់ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុង្គឧត្តម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្តេចនោះហើយដែលផ្តល់សុខសន្តិភាព! ប្រសិនបើជនជាតិអាស៊ីរីលើកទ័ពមកវាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរប្រាំបីនាក់របស់ប្រជាជនឲ្យទៅតយុទ្ធនឹងពួកគេ។
ទំនុកតម្កើងលេខ ១៣ (១២),៦ បទពំនោល
៦ | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហឫទ័យ | ប្រណីរបស់ព្រះអង្គ | ។ |
សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ | ។ | |
សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នារំឭកថ្ងៃព្រះនាងព្រហ្មចារិនីម៉ារីកើងមក! លំពែងរបស់លោកយ៉េសាយមានផ្ការីកឡើង
ដោយសារព្រះនាង! ព្រះជាម្ចាស់ជាព្រះរបស់យើង ប្រទានពរមកយើងដោយសារព្រះនាងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,១-១៦.១៨-២៣ (ឬយ៉ាងខ្លី ១,១៨-២៣)
នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ។លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបង្កើតលោកយូដា និងប្អូនរបស់គាត់ លោកយូដា និងនាងថាម៉ារបង្កើតលោកផារេស និងលោកសេរ៉ា លោកផារេសបង្កើតលោកហេតស្រូម លោកហេតស្រូមបង្កើតអរ៉ាម លោកអារ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអាស លោកបូអាស និងនាងរូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ លោកយេសាយបង្កើតស្តេចដាវីឌ។ ស្តេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្តេចសាឡូម៉ូន ស្តេចសាឡូម៉ូនបង្កើតស្តេចរ៉ូបោម ស្តេចរ៉ូបោមបង្កើតស្តេចអប៊ីយ៉ា ស្តេចអប៊ីយ៉ាបង្កើតស្តេចអសាភ ស្តេចអសាភបង្កើតស្តេចយ៉ូសាផាត ស្តេចយ៉ូសាផាតបង្កើតស្តេចយ៉ូរ៉ាម ស្តេចយ៉ូរ៉ាមបង្កើតស្តេចអូស្យាស ស្តេចអូស្យាសបង្កើតស្តេចយ៉ូថាម ស្តេចយ៉ូថាមបង្កើតស្តេចអខាល ស្តេខអខាលបង្កើតស្តេចអេសេខ្យាស ស្តេចអេសេខ្យាសបង្កើតស្តេចម៉ាណាសេ ស្តេចម៉ាណាសេបង្កើតស្តេចអម៉ូន ស្តេចអម៉ូនបង្កើតស្តេចយ៉ូស្យាស ស្តេចយ៉ូស្យាសបង្កើតស្តេចយេកូញ៉ាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្តេចយេកូញ៉ាសបង្កើតលោកសាឡាធាល លោកសាឡាធាលបង្កើតលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលីយ៉ាគីម លោកអេលីយ៉ាគីមបង្កើតលោកអស៊រ លោកអស៊របង្កើតលោកសាដុក លោកសាដុកបង្កើតលោកអគីម លោកអគីមបង្កើតលោកអលីយូដ លោកអលីសូដបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារីដែលបង្កើតព្រះយេស៊ូហៅថា “ព្រះគ្រីស្ត”។ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រីស្ត។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្តឹងរបស់លោក យ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថា នឹងផ្តាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិចដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះជាម្ចាស់មកប្រាប់លោកក្នុងសុបិន្តនិមិត្តថា៖ “លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា៖ “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចផុតពីបាបរបស់គេ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ “មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ” នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា៖ “អេម៉ានូអែល” ប្រែថា “ព្រះជាម្ចាស់គង់ជាមួយយើង”។