ថ្ងៃទី២៩-ខែសីហា-ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ

ខែមិថុនា ឆ្នាំ «ខ» ២០២៤
  1. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយូស្ដាំង ជាមរណសាក្សី
  2. អាទិត្យ -  - បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ដ
    - អាទិត្យទី០៩ ក្នុងរដូវធម្មតា
  3. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្កាន់ដា
  4. អង្គារ - បៃតង - រដូវធម្មតា
  5. ពុធ - បៃតង - រដូវធម្មតា
    - ក្រហ - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  6. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដណ័រប៊ែរ ជាអភិបាល
  7. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ (បុណ្យព្រះបេះដូចដ៏និម្មលរបស់ព្រះយេស៊ូ)
  8. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងព្រហ្មចារិនីម៉ារី
  9. អាទិត្យ - បៃតង - អាទិត្យទី១០ ក្នុងរដូវធម្មតា
  10. ចន្ទ - បៃតង - រដូវធម្មតា
  11. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
  12. ពុធ - បៃតង - រដូវធម្មតា
  13. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដអន់តន នៅប៉ាឌួ ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សុក្រ - បៃតង - រដូវធម្មតា
  15. សៅរ៍ - បៃតង - រដូវធម្មតា
  16. អាទិត្យ - បៃតង - អាទិត្យទី១១ ក្នុងរដូវធម្មតា
  17. ចន្ទ - បៃតង - រដូវធម្មតា
  18. អង្គារ - បៃតង - រដូវធម្មតា
  19. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដរ៉ូមូអាល ជាចៅអធិការ
  20. ព្រហ - បៃតង - រដូវធម្មតា
  21. សុក្រ - បៃតង - រដូវធម្មតា
    - - សន្ដលូអ៊ីស ហ្គូនហ្សាក ជាបព្វជិត
  22. សៅរ៍ - បៃតង - រដូវធម្មតា
    - - ក្រហម - ឬសន្ដប៉ូឡាំង នៅណុល ជាអភិបាល ឬសន្ដយ៉ូហាន ហ្វីសែរ ជាអភិបាល និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី
  23. អាទិត្យ - បៃតង - អាទិត្យទី១២ ក្នុងរដូវធម្មតា
  24. ចន្ទ - បៃតង - រដូវធម្មតា
    - - កំណើតសន្ដយ៉ូហានបាទីស្ដ
  25. អង្គារ - បៃតង - រដូវធម្មតា
  26. ពុធ - បៃតង - រដូវធម្មតា
  27. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដស៊ីរិល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  28. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអ៊ីរេណេ ជាអភិបាល និងជាមរណសាក្សី
  29. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដសិលា និងសន្ដប៉ូល ជាគ្រីស្ដទូត
  30. អាទិត្យ - បៃតង - អាទិត្យទី១៣ ក្នុងរដូវធម្មតា
ខែកក្កដា ឆ្នាំ «ខ» ២០២៤
  1. ចន្ទ - បៃតង - រដូវធម្មតា
  2. អង្គារ - បៃតង - រដូវធម្មតា
  3. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
  4. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
  5. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
  6. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
  7. អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
  8. ចន្ទ - បៃតង - រដូវធម្មតា
  9. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
  10. ពុធ - បៃតង - រដូវធម្មតា
  11. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដបេណេឌិក ជាចៅអធិការ
  12. សុក្រ - បៃតង - រដូវធម្មតា
  13. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដហង្សរី
  14. អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. អង្គារ - បៃតង - រដូវធម្មតា
    - - ឬព្រះនាងម៉ារី នៅភ្នំការមែល
  17. ពុធ - បៃតង - រដូវធម្មតា
  18. ព្រហ - បៃតង - រដូវធម្មតា
  19. សុក្រ - បៃតង - រដូវធម្មតា
  20. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
  21. អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
  22. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ារីម៉ាដាឡា
  23. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
  24. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ
  25. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
  26. សុក្រ - បៃតង - រដូវធម្មតា
    - - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
  27. សៅរ៍ - បៃតង - រដូវធម្មតា
  28. អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
  29. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
  30. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  31. ពុធ - បៃតង - រដូវធម្មតា
    - - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ខែសីហា ឆ្នាំ «ខ» ២០២៤
  1. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា
  3. សៅរ៍ - បៃតង - រដូវធម្មតា
  4. អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
    (សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
  5. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
  6. អង្គារ - បៃតង - រដូវធម្មតា
    - - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
  7. ពុធ - បៃតង - រដូវធម្មតា
    - - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
  8. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តដូមីនីកូជាបូជាចារ្យ
  9. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
  10. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
  11. អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
  12. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
  13. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
  14. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
  15. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  16. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
  17. សៅរ៍ - បៃតង - រដូវធម្មតា
  18. អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
  19. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានអឺដ
  20. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  21. ពុធ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូទី១០
  22. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
  23. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
  24. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
  25. អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
  26. ចន្ទ - បៃតង - រដូវធម្មតា
  27. អង្គារ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ូនិក
  28. ពុធ - បៃតង - រដូវធម្មតា
    - - សន្តអូគូស្តាំង
  29. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
  30. សុក្រ - បៃតង - រដូវធម្មតា
  31. សៅរ៍ - បៃតង - រដូវធម្មតា
ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

លោកយ៉ូហានបានផ្តល់សក្ខីភាពថ្វាយព្រះគ្រីស្តអស់មួយជិវិត។ លោករៀបចំផ្លូវថ្វាយព្រះអង្គ ហើយសុខចិត្តដាក់ខ្លួនដើម្បីឱ្យគេស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ។ លោកជាព្យាការីមួយរូបដែលមិនចង់គាប់ចិត្តមនុស្សលោកទេ គឺមានបំណងឱ្យមនុស្សលោកប្រែចិត្តគំនិតវិញ ទាំងប្រកាសព្រះបន្ទូល ទាំងធ្វើអំពើល្អជាគំរូផង។ អ្នកដែលមិនព្រមទទួលសេចក្តីពិតនាំគ្នាស្អប់លោក ហើយរួមគ្នាប្រហារជីវិតលោក។ ឈាមរបស់លោកផ្តល់សក្ខីភាពខ្លាំងជាងសម្តីរបស់លោកទៅទៀត។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យឱ្យសន្តយ៉ូហាននាំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ ទាំងនៅពេលលោកកើតមក ទាំងនៅពេលលោកទទួលមរណភាព។ លោកបានបូជាជីវិតដើម្បីសេចក្តីពិត និងយុត្តិធម៌។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំមានចិត្តក្លាហាន ហ៊ានប្រថុយជីវិតក្នុងការបម្រើព្រះបន្ទូលព្រះអង្គផង។

សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូ ១ករ ១,១-៩

ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ត្រាស់​ហៅឱ្យធ្វើ​ជា​គ្រីស្ដទូត​របស់​ព្រះ‌គ្រីស្ដយេស៊ូ ខ្ញុំ និង​លោក​សូស្ដែន សូម​ជម្រាប​មក​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិន‌ថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធព្រម​ទាំង​ប្រោស​ប្រទាន​ឱ្យវិសុទ្ធ ក្នុង​អង្គ​ព្រះ‌គ្រីស្ដ‌យេស៊ូ រួម​ជា​មួយ​បង‌ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​បង‌ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ សូម​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ដប្រណីស‌ន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន!។ ខ្ញុំ​តែង‌តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​បាន​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន ដោយ​បង‌ប្អូន​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ។ ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ បង‌ប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះ‌បន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះ‌អង្គ។ សក្ខី‌ភាព​របស់​ព្រះ‌គ្រីស្ដ​បាន​ស្ថិត​នៅ​ក្នុង​បង‌ប្អូន​យ៉ាង​ខ្ជាប់‌ខ្ជួន។ ហេតុ​នេះ នៅ​ពេល​ដែល​បង‌ប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុង‌រឿង​នោះ បង‌ប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។ ព្រះ‌អង្គ​នឹង​ធ្វើ​ឱ្យបង‌ប្អូន​បាន​ខ្ជាប់‌ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោស‌ពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យរួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ទំនុកតម្កើងលេខ ១៤៥ (១៤៤),១-៦.១៥-.១៧ បទព្រហ្មគីតិ

បពិត្រព្រះម្ចាស់ជាក្សត្ររបស់រូបទូលបង្គំ
ពេលនេះខ្ញុំកោតនាមព្រះឧត្តមអស់កល្បយូរលង់
ជារៀងដរាប
ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងតទៅរៀងរៀប
ខ្ញុំសូមសរសើរព្រះនាមល្អគាប់អស់កល្បដរាប
រហូតតទៅ
ព្រះម្ចាស់ឧត្តមប្រសើរសក្តិសមខ្ពង់ខ្ពស់ពេកកូវ
យើងលើកតម្កើងព្រះនាមជាផ្លូវពេលនេះតទៅ
រកអ្វីផ្ទឹមគ្មាន
សូមឱ្យមនុស្សទាំងស្រីទាំងប្រុសនៅគ្រប់ជំនាន់
លើកតម្កើងស្នាព្រះហស្តព្រះអង្គការអស្ចារ្យផង
ដែលទ្រង់ប្រព្រឹត្ត
ខ្ញុំរាប់ខ្ញុំរៀបពីអនុភាពបារមីមានឫទ្ធិ
សិរីរុងរឿងព្រះអង្គមានពិតខ្ញុំសញ្ជឹងគិត
គ្រប់ស្នាព្រះហស្ត
គេនឹងថ្លាថ្លែងអានុភាពស្ញប់ស្ញែងបារមីខ្ពង់ខ្ពស់
ខ្ញុំក៏ថ្លាថ្លែងកិច្ចការទាំងអស់ជាស្នាព្រះហស្ត
ទ្រង់ធ្វើហូរហែ
១៥បពិត្រព្រះម្ចាស់សត្វលោកទាំងអស់ចាំមិនហ៊ានខាន
ដោយចិត្តសង្ឃឹមពួកគេនឹងបានអាហារគ្រប់ប្រាណ
តាមពេលកំណត់
១៦ទ្រង់មានព្រះទ័យទូលាយពេកក្រៃពេញដោយប្រាកដ
ព្រះអង្គប្រទានដល់អ្នកក្រខ្សត់បានឆ្អែតគ្រប់មាត់
តាមចិត្តប្រាថ្នា
១៧ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្តោសករុណា
ទ្រង់បានប្រព្រឹត្ត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នក​ណា​ត្រូវ​គេ​បៀត‌បៀនព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,១៧-២៩

ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឱ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ព្រះ‌អង្គ​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះ‌អង្គ​យក​មក​ធ្វើ​ជា​មហេសី។ លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖«ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។ ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ស្ដេច​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត និង​ជា​អ្នក​ដ៏‌វិសុទ្ធ។ ដូច្នេះ ស្ដេច​ការ‌ពារ​លោក។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង តែ​ស្ដេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។ មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ស្ដេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា។ បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឱ្យស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖«បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឱ្យនាង»។ បន្ទាប់​មក​ស្ដេច​ស្បថ​នឹង​នាង​ថា៖«អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឱ្យនាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖«ត្រូវ​សុំ​ក្បាល​របស់យ៉ូហាន‌បាទីស្ដ!»។ នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖«ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។ ស្ដេច​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ស្ដេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។ ស្ដេច​បញ្ជា​ទាហាន​ម្នាក់ឱ្យទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។ ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយមក​ប្រគល់​ឱ្យយ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។ កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

​​

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរស់នៅដោយទៀងត្រង់ ដូចសន្តៈយ៉ូហានបាទីស្តតាំងពីពេលលោកប្រកាសព្រះបន្ទូលក្នុងវាលរហោស្ថាន រហូតដល់ពេលបូជាជិវិតថ្វាយព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យហ៊ានធ្វើសាក្សីថ្វាយព្រះអង្គគ្រប់ពេលវេលាផង។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ព្រះអង្គប្រកបដោយតេជានុភាពសព្វប្រការ ហើយមានព្រះជន្មអស់កល្បជានិច្ច! យើងខ្ញុំសូមសរសើរតម្កើង និងអរព្រះគុណព្រះអង្គ! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាលើកតម្កើងស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានសម្រេចសម្រាប់សន្ត​យ៉ូហានបាទីស្ត ជាអ្នកដ៏ប្រសើរជាងគេក្នុងចំណោមមនុស្សទាំងឡាយ គឺលោកត្រេកអរក្នុងផ្ទៃម្តាយនៅពេលព្រះសង្គ្រោះយាងមក​ដល់។ ពេលលោកកើតមក លោកនាំអំណរសប្បាយយ៉ាងខ្លាំងដល់មនុស្សលោក។ ក្នុងចំណោមព្យាការីទាំងឡាយ មានតែលោកទេ ដែលបង្ហាញព្រះគ្រីស្តជាកូនចៀមរបស់ព្រះជាម្ចាស់។ ដោយលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះយេស៊ូក្នុងទន្លេយ័រដាន់ ទឹកទាំងឡាយ អាចធ្វើពិធីជ្រមុជទឹកបាន។ ជាទីបញ្ចប់ លោកធ្វើសាក្សីថ្វាយព្រះគ្រីស្តយ៉ាងល្អបំផុតដោយលោកបូជាជីវិតថ្វាយព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!…”

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណ និងស្ញើចសរសើរព្រះអង្គ ដែលបានប្រទានអគ្គសញ្ញាឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តប្រព្រឹត្តតាមជំនឿរបស់ខ្លួនដោយមិនខ្លាចនរណា ដូចសន្តយ៉ូហានបាទិស្តផង។

63 Views