ថ្ងៃទី០៨ ខែធ្នូ បុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ក្នុងគម្ពីរដំណឹងល្អ លោកលូកា និងគ្រីស្តបរិស័ទដើមដំបូង គោរពព្រះនាងម៉ារីទុកជាតំណាងនៃព្រះសហគមន៍ទាំងមូល។ អស់លោកយល់ថា កាលពីដើមដំបូង នាងអេវ៉ាជាតំណាងមនុស្សជាតិ មិនព្រមធ្វើតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ រីឯព្រះនាងម៉ារីវិញ នាងជាតំណាងរបស់អ្នកជឿ ព្រោះព្រះនាងទទួលព្រះបន្ទូលព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម។ ព្រះនាងម៉ារីជាគំរូរបស់អ្នកជឿ។ តាំងពីសតវត្សទី៨ រៀងមក គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាតែងតែនាំគ្នាជឿ និងប្រកាសថា ព្រះជាម្ចាស់បានថែរក្សាការពារព្រះនាងម៉ារី តាំងពីព្រះនាងចាប់ផ្ទៃមកមិនឱ្យជាប់ជំពាក់បាបអ្វីឡើយ។ ព្រះអង្គថែរក្សាព្រះនាងម៉ារីដូច្នេះ ពុំមែនដោយទ្រង់ឈ្វេងយល់ដល់គុណបុណ្យព្រះនាងទេ គឺមកពីព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារី ទៅជាព្រះមាតាដ៏ឥតសៅហ្មងរបស់ព្រះបុត្រាព្រះអង្គ។ នៅឆ្នាំ១៨៥៤ អភិបាលព្រះសហគមន៍ក្រុងរ៉ូម ពីយ៉ូទី៩ ប្រកាសយ៉ាងឱឡារិកថា គ្រីស្តបរិស័ទទូទៅត្រូវតែជឿសេចក្តីនេះ។ ព្រះនាងម៉ារីជាមនុស្សធម្មតាដូចយើងទាំងអស់គ្នា ប៉ុន្តែ ព្រះនាងជាព្រះមាតារបស់ព្រះគ្រីស្ត។ យើងគួរសូមឱ្យព្រះនាងម៉ារីអង្វរព្រះគ្រីស្តជាបុត្រឱ្យយើងផង។ ក្នុងរដូវអបអរសាទរ គ្រីស្តបរិស័ទរួមចិត្តគំនិតជាមួយនាងម៉ារី សូមអង្វរព្រះជាម្ចាស់ឱ្យព្រះរាជ្យព្រះអង្គឆាប់យាងមកដល់។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥.២០
ក្រោយពីលោកអាដាំធ្វើខុសព្រះបញ្ជារបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបានឮសូរសៀងរបស់ព្រះអង្គ ក្នុងសួនឧស្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំរត់ពួន»។ ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «នរណាប្រាប់អ្នកឱ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងបានហាមមិនឱ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយខ្ញុំនោះ គឺនាងហើយដែលបានឱ្យផ្លែឈើមកខ្ញុំ ហើយខ្ញុំក៏ទទួលទានទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកស្រ្តីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ!»។ ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតនាងខ្ញុំ ហើយនាងខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកពស់ថា៖ «ដោយឯងបានធ្វើការនេះក្នុងចំណោមសត្វស្រុកសត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្តាសា ហើយឯងត្រូវតែលូននឹងពោះ ហើយស៊ីធូលីជារៀងរាល់ថ្ងៃអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្ត្រី ព្រមទាំងពូជឯងនឹងពូជស្រ្តី ក្លាយទៅជាសត្រូវនឹងគ្នា។ ពូជនាងនឹងជាន់ក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ។ បុរសដាក់ឈ្មោះឱ្យភរិយាថា “អេវ៉ា” (ឈ្មោះនេះមានន័យ ថា“ស្ត្រីមានជីវិត”) ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។
ទំនុកតម្កើងលេខ ៩៨,១-៤ បទកាកគតិ
១. | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា | |
យកជ័យជម្នះ ។ | |||
២. | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ ។ | |||
៣. | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ ។ | |||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងប្រុសស្រី | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់គ្នាៗ ។ | |||
៤. | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោខ្ញៀវខ្ញារ | |
ដោយតូរ្យតន្ត្រី ។ |
អត្ថបទទី២ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ១,៣-៦.១១-១២
សូមលើកតម្កើងព្រះជាមា្ចស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះអម្ចាស់នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម្ល៉េះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោសដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទី ស្រឡាញ់របស់ព្រះអង្គ។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តមុនគេបង្អស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមនាងមានអំណរសប្បាយ! ព្រះអម្ចាស់គង់នៅជាមួយនាង! ព្រះអង្គប្រទានពរមកនាងលើសស្ត្រីទាំងឡាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨
ព្រះជាម្ចាស់ចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូរដណ្តឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ។ ស្រ្តីក្រមុំនោះឈ្មោះម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយមានប្រសាសន៍ទៅកាន់នាងថា៖ «នាងជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់អើយ! ចូរមានអំណរសប្បាយឡើង! ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹករិះគិតថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអីម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគ៌ភ ហើយសម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “ យេស៊ូ ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោររបស់ព្រះអង្គ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្តេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផង?»។ ទេវទូតឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលនឹងប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀតនាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។