ថ្ងៃទី០១-ខែឧសភា-សន្ដយ៉ូសែបជាពលករ
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃទី០១ ខែឧសភា
បុណ្យរម្លឹក
សន្ដយ៉ូសែប ជាពលករ
ពណ៌ស
លោកយ៉ូសែបជាពលករអស់សាមសិបឆ្នាំ ព្រះយេស៊ូទទួលការអប់រំពីលោកយ៉ូសែប និងប្រកបអាជីវកម្មដូចអ្នកស្រុកឯទៀតៗទាំងអស់ ទាំងលោកយ៉ូសែប ទាំងព្រះយេស៊ូរធ្លាប់ធ្វើការផ្ទាល់ដៃ។ នៅថ្ងៃនេះ ក្នុងសកលលោកទាំងមូលមានចាត់ចែង “ទិវាពលកម្ម” គឺមនុស្សទូទៅលើកតម្កើងសិទ្ធប្រជាពលករ ឬធ្វើបាតុកម្មទាមទារយុត្តិធម៌ក្នុងសង្គម។ នៅឆ្នាំ ១៩៥៥ សម្តេចប៉ាបពីយ៉ូទី ១២ បានចាត់ចែងពិធីបុណ្យនៅថ្ងៃនេះដែរ ដើម្បីដាស់តឿនគ្រីស្តបរិស័ទទូទាំងសកលលោកឱ្យនឹកដល់តម្លៃនៃការងាររបស់ខ្លួន គឺថាដោយកិច្ចការរបស់ខ្លួន មនុស្សគ្រប់ៗរូបបន្តព្រះកិច្ចរបស់ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក។ នៅថ្ងៃនេះ ព្រះសហគមន៍រម្លឹកគ្រីស្តបរិស័ទឱ្យដឹងថា ខ្លួនមានភារកិច្ចសាងសង្គមមនុស្សប្រកបដោយយុត្តិធម៌ និងភាតរភាព កុំបណ្តោយឱ្យអ្នកមាន ឬអ្នកកាន់អំណាចជិះជាន់ប្រជាពលករ។ “យុវពលករមានតម្លៃជាងមាសទាំងប៉ុន្មានដែលមានក្នុងពិភពលោកទាំងមូល (អភិបាលកាឌិន)”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សម្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសារការងាររបស់ខ្លួនដែលបន្តព្រះកិច្ចរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបំពេញកិច្ចការរបស់ខ្លួនដោយចិត្តស្មោះ និងយកចិត្តទុកដាក់សាងសង្គមមនុស្សប្រកបដោយយុត្តិធម៌ និងភាតរភាពផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើរពិភពលោក កណ ១,២៦-២,៣
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាដំណាងរបស់យើង គឺឱ្យមានលក្ខណៈដូចយើង ដើម្បីឱ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារលើដីផង»។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាដំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឱ្យមានលក្ខណៈដូចព្រះជាម្ចាស់ គឺព្រះអង្គបានបង្កើតមនុស្សជាបុរសជាស្ត្រី។ ព្រះជាម្ចាស់ប្រទានពរឱ្យមនុស្ស គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យកើតបានច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ! ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារលើដី!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មានដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងរុក្ខជាតិដែលបង្កើតផ្លែ មានគ្រាប់បន្តពូជឱ្យអ្នករាល់គ្នាសម្រាប់ធ្វើជាអាហារ។ យើងក៏ឱ្យធញ្ញជាតិទាំងប៉ុន្មានដល់សត្វទាំងអស់នៅលើផែនដីដល់បក្សាបក្សីដែលហើរនៅលើមេឃ ដល់សត្វល្អិតៗទាំងប៉ុន្មាន ដែលលូនវារនៅលើផែនដី គឺដល់អស់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិតសម្រាប់ធ្វើជាអាហារ»។ ការណ៍នេះក៏កើតឡើងដូច្នេះ។ ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ទ្រង់ឈ្វេងយល់ថា ល្អប្រសើរណាស់។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។ ផ្ទៃមេឃ ផែនដី អ្វីៗទាំងអស់នៅផ្ទៃមេឃ និងលើផែនដីកើតបានមានឡើង ដូច្នេះរួចរាល់សព្វគ្រប់ហើយ។ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើចប់សព្វគ្រប់។ ក្រោយពីព្រះអង្គបានបញ្ចប់ការទាំងនោះមក ទ្រង់ក៏ឈប់សម្រាក។ ព្រះជាម្ចាស់ប្រទានពរឱ្យថ្ងៃទីប្រាំពីរនោះ និងញែកថ្ងៃនោះឱ្យបានវិសុទ្ធ ដ្បិតថ្ងៃនោះហើយដែលព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក។ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។
ទំនុកតម្កើងលេខ ៩០(៨៩),២-៤,១២-១៤.១៦ បទពាក្យ ៧
២ | មុនពេលមានភ្នំកកើតឡើង | មុនពេលព្រះអង្គបង្កើតដី | |
មុនពិភពលោកនិងអ្វីៗ | ព្រះអម្ចាស់ថ្លៃជាបិតា | ។ | |
៣ | ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញាណ | |
គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ!» | ។ | |
៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ | |
១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ | |
១៣ | ឱព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ | |
១៤ | សូមសម្តែងហឫទ័យមេត្តា | ដោយក្តីករុណាដ៏ប្រសើរ | |
ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ | |
១៦ | សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ | ពីការសង្គ្រោះឥតកែប្រែ | |
ឱ្យកូនចៅខ្ញុំឃើញហូរហែ | ភាពថ្កុំថ្កើងដែរនៃព្រះអង្គ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,១៤-១៥.១៧.២៣-២៤
បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្តីស្រឡាញ់ធ្វើឱ្បបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យរួបរួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឱ្យបងប្អូនប្រកបដោយសេចក្តីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ ការអ្វីក៏ដោយដែលបងប្អូនធ្វើនោះ ជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូរទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយរួមជាមួយព្រះគ្រីស្តផង។ គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឱ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះជាម្ចាស់ទុកជាកំរៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រីស្ត ចូរបងប្អូនបម្រើព្រះអង្គទៅ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ៦៧,២០
អាលេលូយ៉ា! អាលេលូយ៉ា!
សូមសសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ! ព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង!រ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៥៤-៥៨
ព្រះយេស៊ូត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ “តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា? អ្នកនេះជាកូនរបស់ជាងឈើ ហើយម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនរបស់គាត់ឈ្មោះ យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាសទេតើ!”។ ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?”។ ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូរមាន ព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយព្រោះគេគ្មានជំនឿ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! អ្វីៗទាំងអស់ដែលមានក្នុងពិភពលោកយើងនេះ សុទ្ធតែមកពីព្រះអង្គ! សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះ ដែលជានិមិត្តរូប និងជាតំណាងនៃការងាររបស់យើងខ្ញុំ និងរបស់មនុស្សលោក សូមបង្រួមយើងខ្ញុំក្នុងសក្ការបូជាដ៏ប្រសើរបំផុតរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិត្តយើងខ្ញុំជាគ្រីស្តបរិស័ទ សូមប្រោសយើងខ្ញុំឱ្យយល់តម្លៃដ៏ថ្លៃថ្លានៃការងាររបស់ខ្លួន និងឱ្យខិតខំរកយុត្តិធម៌ក្នុងសង្គមមនុស្សផង។