ថ្ងៃទី១៩-ខែមីនា-សន្តយ៉ូសែបជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
លោកយ៉ូសែបមានភារកិច្ចពិសេសមួយ គឺធ្វើឱ្យព្រះយេស៊ូដែលជាព្រះបុត្រាព្រះជាម្ចាស់ជាប់វង្សត្រកូលព្រះបាទដាវីឌ ដើម្បីធ្វើជា “ព្រះគ្រីស្ត” បានតាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ូសែបបានថែរក្សាការពារព្រះយេស៊ូ បានអប់រំបង្ហាត់មុខរបរថ្វាយព្រះអង្គ។ល។ លោកយ៉ូសែបជាគំរូរបស់គ្រីស្តបរិស័ទទាំងឡាយដែលមានគ្រួសារ និងមានកូន។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! នៅពេលកំណត់ដែលព្រះអង្គចងសម្ពន្ធមេត្រីថ្មីជាមួយមនុស្សលោក ព្រះអង្គបានប្រគល់បន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះឱ្យសន្តយ៉ូសែប។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យបង្ហាញការសង្គ្រោះរបស់ព្រះអង្គដល់មនុស្សលោកទាំងឡាយសព្វថ្ងៃនេះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីររបស់លោកសាម៉ូអែល ២សម ៧,៤-៥ក.១២-១៤ក.១៦
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថាន់ថា៖ «អញ្ជើញទៅប្រាប់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ “តើអ្នកឬដែលនឹងសាងដំណាក់សម្រាប់ឱ្យយើងនៅ? ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងដូនតាអ្នក យើងនឹងលើកបុត្រដែលកើតមកពីអ្នកឱ្យសោយរាជ្យបន្ត និងធ្វើឱ្យរាជ្យនោះបានខ្ជាប់ខ្ជួនផង គឺបុត្រនោះហើយដែលនឹងសាងដំណាក់សម្រាប់យើង ហើយយើងនឹងតាំងរាជ្យបល័្លង្ករបស់បុត្រនោះឱ្យនៅស្ថិតស្ថេរមាំមួនជាដរាបតរៀងទៅ។ យើងនឹងរាប់គេទុកជាបុត្រ ហើយគេរាប់យើងទុកជាបិតា។ កូនចៅអ្នកនឹងសោយរាជ្យជាដរាបតរៀងទៅ ហើយរាជបល្ល័ង្កអ្នកនៅខ្ជាប់ខ្ជួនអស់កល្បជានិច្ច”» ។
ទំនុកតម្កើងលេខ ៨៩(៨៨),២-៥.២៧-២៩ បទកាកគតិ
២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ | |
អង្វែងតទៅ | ។ | ||
៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ | |
ដូចផ្ទៃមេឃា | ។ | ||
៤ | យើងចងសម្ពន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា |
ជ្រើសលោកដាវីឌ | ហើយតែងតាំងជា | បម្រើការពារ | |
ឥតមានប្រែប្រួល | ។ | ||
៥ | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល |
តាំងរាជ្យឱ្យអ្នក | នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល | |
អង្វែងដរាប | ។ | ||
២៧ | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ |
ដែលបានសង្គ្រោះ | រំដោះរូបខ្ញុំ | បានឡើងឧត្តម | |
ខ្ពង់ខ្ពស់សង្ហារ | ។ | ||
២៨ | រីឯយើងវិញ | យើងនឹងបំពេញ | ដាវីឌស្ងួនភ្ងារ |
តាំងជាបុត្រច្បង | របស់យើងណា | ស្តេចធំអស្ចារ្យ | |
នៅលើផែនដី | ។ | ||
២៩ | យើងនឹងបញ្ចេញ | ឥតមានទោម្នេញ | ដោយចិត្តប្រណី |
នឹងរក្សាទុក | សម្ពន្ធមេត្រី | ចងជាប់មិនស្រាយ | |
មិនគេចប្រែប្រួល | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១៣.១៦-១៨.២២
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនិងបានទទួលពិភពលោកទុកជាមត៌ក។ ព្រះអង្គសន្យាដូច្នេះ មិនមែនមកពីលោកអប្រាហាំបានប្រតិបត្តិតាមធម្មវិន័យនោះទេ គឺមកពីលោកជាមនុស្សសុចរិត ដោយលោកមានជំនឿ។ មនុស្សទទួលមត៌កតាមការប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដោយសារជំនឿ ដូច្នេះ ព្រះបន្ទូលសន្យារបស់ព្រះអង្គមានប្រយោជន៍សម្រាប់ពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែសម្រាប់អស់អ្នកចូលរួមក្នុងប្រជាជនដែលប្រតិបត្តិតាមធម្មវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ។ ទោះបីលោកអប្រាហាំគ្មានអ្វីជាក្តីសង្ឃឹមក៏ដោយ ក៏លោកនៅតែមានសង្ឃឹម និងមានជំនឿដែរ។ លោកក៏ទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា៖ “ពូជពង្សរបស់អ្នក និងមានច្រើនយ៉ាងនេះ”។ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រោសលោកឱ្យបានសុចរិត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨៤ , ៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកបម្រើដ៏ស្មោះត្រង់ ពិតជាបានសុភមង្គល !
ព្រះជាម្ចាស់នឹងផ្ញើព្រះដំណាក់ព្រះអង្គឱ្យគេ ! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,១៦.១៨ – ២១.២៤
លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រីស្ត។ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រីស្ត។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្តឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែបស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹងផ្តាច់ពាក្យដោយស្ងាត់ៗ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកក្នុងសុបិន្តនិមិត្តថា៖ លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចពីបាបរបស់គេ ។ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូតរបស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រដែលលោកថ្វាយព្រះនាមថា “យេស៊ូ” ។
ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២, ៤១-៥១
ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យតាមទំនៀមទម្លាប់។ លុះពីធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយ។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញ្ញាតមិត្តទាំងអស់ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ អស់អ្នកដែលស្តាប់ព្រះកុមារនឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញ្ញាណ។ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ “កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្តាយព្រួយចិត្តណាស់ខំដើររកកូន។ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្តាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្តាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងនោះទុកក្នុងចិត្ត។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! យើងខ្ញុំគ្មានអ្វីយកមកថ្វាយព្រះអង្គ ក្រៅពីកាយ វាចា ចិត្តឡើយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុង រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូដោយចិត្តស្មោះ ដូចសន្តយ៉ូសែប ដែលបានថ្វាយខ្លួនបម្រើព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងដែលមានតេជានុភាពសព្វប្រការ! ពេលយើងខ្ញុំនាំគ្នាគោរពសន្តយ៉ូសែប យើងខ្ញុំសរសើរតម្កើងព្រះអង្គដែលបានជ្រើសរើសសន្តយ៉ូសែប ជាបុរសដ៏សុចរិតឱ្យធ្វើជាស្វាមីរបស់នាងព្រហ្មចារិនីម៉ារី ជាព្រះមាតាព្រះយេស៊ូជាព្រះអម្ចាស់។ សន្តយ៉ូសែបពិតជាអ្នកបម្រើដ៏ស្មោះត្រង់ និងឈ្លាសវៃ ដែលទទួលបន្ទុកធ្វើជាឪពុកថែរក្សាការពារព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ ដែលចាប់កំណើតដោយព្រះវិញ្ញាណដ៏វិសុទ្ធ ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដោយប្រកាសថា៖ ” ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! “
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារដ៏វិសុទ្ធឱ្យយើងខ្ញុំជាមហាគ្រួសាររបស់ព្រះអង្គទទួលទាន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំជាព្រះសហគមន៍ ឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ និងប្រព្រឹត្តតាមជានិច្ច ដូចសន្តយ៉ូសែបផង ។