ថ្ងៃទី០៣-ខែឧសភា-សន្ដភីលីព-សន្ដយ៉ាកុបជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃទី០៣ ខែឧសភា
សន្តភីលីព និងសន្តយ៉ាកុប ជាគ្រីស្តទូត
ពណ៌ក្រហម
បុណ្យគោរព
គ្រីស្តទូតភីលីពកើតនៅបេតសៃដា ដូចគ្រីស្តទូតសិលា និងអន់ដ្រេ។ លោកភីលីពជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ (យហ ១,៤៤)។ នៅក្រុងយេរូសាឡឹម ពួកក្រិកសូមលោកភីលីពនាំគេទៅជួបព្រះយេស៊ូ (យហ ១២,២០-២២)។ ពេលព្រះយេស៊ូផ្តែផ្តាំក្រុមសាវ័កលើកក្រោយបង្អស់ លោកភីលីពសួរថា៖ “ព្រះម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង! នោះយើងខ្ញុំនឹងអស់ចិត្តហើយ!” (យហ ១៤,៨)។
គ្រីស្តបរិស័ទតែងហៅគ្រីស្តទូតយ៉ាកុបនេះថា “លោកយ៉ាកុបតូច” កុំឱ្យច្រឡំនឹង “លោកយ៉ាកុបធំ” ជាបងប្អូនលោកយ៉ូហាន។ ប្រហែលលោកយ៉ាកុបនេះជា “បងប្អូនរបស់ព្រះអម្ចាស់” ដែលមានមុខងារសំខាន់ក្នុងព្រះសហគមន៍ក្រុងយេរូសាឡឹមកាលពីដើមដំបូង ហើយដែលនិពន្ធលិខិតមួយច្បាប់។ លោកយ៉ាកុបបូជាជីវិតព្រោះព្រះគ្រីស្តនៅឆ្នាំ ៦២។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យតែងតាំងគ្រីស្តទូតធ្វើជាគ្រឹះដ៏មាំមួនសម្រាប់សាងព្រះសហគមន៍។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿកាន់តែមាំមួនឡើង សូមឱ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះបុត្រា ដើម្បីឱ្យឃើញសិរីរុងរឿងរបស់ព្រះអង្គនៅថ្ងៃណាមួយផង។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១-៨
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរម្លឹកបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលបានការសង្គ្រោះ ដោយសារដំណឹងល្អនេះដែរ តែបើឃ្លាតចាកវិញ ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។ មុនដំបូងបង្អស់ខ្ញុំប្រគល់ឱ្យបងប្អូននូវសេចក្តីដែលខ្ញុំបានទទួល គឺថា ព្រះគ្រីស្តសោយទិវង្គត ដើម្បីរំដោះបាបយើងស្របតាមគម្ពីរ គេបញ្ចុះព្រះសពព្រះអង្គនៅក្នងថ្នូរ ហើយព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងនៅថ្ងៃទីបីស្របតាមគម្ពីរ។ ព្រះអង្គបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្តទូតទាំងដប់ពីរនាក់ឃើញដែរ។ បន្ទាប់មក ព្រះអង្គបង្ហាញខ្លួនឱ្យបងប្អូនជាងប្រាំរយនាក់ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយទេ មានអ្នកខ្លះទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ។ ក្រោយបង្អស់ ព្រះអង្គបង្ហាញខ្លួនឱ្យខ្ញុំដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។
ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ
២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ត | |
របស់ព្រះអង្គ | ។ | ||
៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្តាប់ | មិននៅរេរង់ |
យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង | |
ល្បីល្បាញអស្ចារ្យ | ។ | ||
៤ | មិនប្រើសម្តី | មិនចារសេចក្តី | ឬប្រើភាសា |
ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្តិចឡើយណា | |
ឱ្យគេដឹងឮ | ។ | ||
៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុះ | ពេញពាសរន្ទឺ |
លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ | |
គ្មានសល់ចន្លោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំហ្នឹងហើយជាផ្លូវជាសេចក្តីពិត និងជាជីវិត! ភីលីពអើយ! អ្នកណាឃើញខ្ញុំក៏ឃើញព្រះបិតាដែរ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,៦-១៤
មុនពេលព្រះយេស៊ូឆ្លងឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផងដូច្នេះ? តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ។ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឱ្យព្រះបិតាសម្ដែងសិរីរុងរឿងក្នុងព្រះបុត្រា។ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយការគោរពប្រណិប័តន៍ព្រះអង្គតាមជំនឿទុកជាតង្វាយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូដែលបូជាព្រះជន្ម ដើម្បីនឹងឃើញព្រះអង្គថ្ងៃណាមួយផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសព្រះយេស៊ូធ្វើជាមាគ៌ា ជាសេចក្តីពិត និងជាជីវិតសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យទទួលស្គាល់ព្រះយេស៊ូក្នុងមនុស្សគ្រប់ៗរូប ដើម្បីឱ្យបានស្គាល់ព្រះបិតាផង។