ថ្ងៃទី១៣-មិថុនា-សន្ដអន់ទន-នៅប៉ាឌូជាបូជាចារ្យ

ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃទី១៣ ខែមិថុនា
សន្ដអន់ទន នៅប៉ាឌូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

បុណ្យរម្លឹក
ពណ៌ស

លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្ត ហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសសន្ត​អន់ទនឱ្យមានសមត្ថិភាពយ៉ាងអស្ចារ្យ ក្នុងការពន្យល់គម្ពីរ និងមានចិត្តអង់អាចជួយការពារអ្នកក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើខ្ញុំជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់ប្រកាសដំណឹងល្អសព្វថ្ងៃនេះ ដូចសន្តអន់ទនផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១២, ៣-១៣

បងប្អូនជាទីស្រឡាញ់!
ខ្ញុំ​សូម​ជម្រាប​បង‌ប្អូនតាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឱ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យម្នាក់ៗ។ រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខ‌ងារ​ខុសៗ​គ្នា​យ៉ាង​ណា យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រីស្ដ ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បង‌ប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង​ព្រះ‌បន្ទូល ត្រូវ​ថ្លែងឱ្យ​ស្រប​តាម​ជំនឿ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ អ្នក​ដែល​លើក​ទឹក​ចិត្ត​បង‌ប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឱ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។ ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មកទុក​ដូច​ជា​បង‌ប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​គោរព។ ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។ ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិដ្ឋាន។ ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជាជន​ដ៏‌វិសុទ្ធ​​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់‌ទាក់​ផង។

ទំនុកតម្កើងលេខ ៨៩ (៨៨), ២-៥,២១-២២.២៥.២៧ បទកាកគតិ

ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ
ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា
យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យា
ជ្រើសលោកដាវីឌហើយតែងតាំងជាបម្រើការពារ
ឥតមានប្រែប្រួល
យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូល
តាំងរាជ្យឱ្យអ្នកនៅបានសុខស្រួលគ្មានអ្វីប្រែប្រួល
អង្វែងដរាប
២១យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើង
យើងក៏ចាក់ប្រេងអភិសេកគេឡើងជាស្តេចថ្កុំថ្កើង
គ្រងរាជ្យរហូត
២២ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូត
ទាំងផ្តល់កម្លាំងរៀងរៀបមិនស្ងួតពូកែរហូត
អំណាចពេញប្រៀប
២៥យើងនឹងបញ្ចេញហឫទ័យពោរពេញករុណាអាណិត
ចំពោះរូបគេនឹងបាននែបនិត្យថ្កើងរុងរឿងពិត
ដោយសារនាមយើង
២៧ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំ
ដែលបានសង្គ្រោះរំដោះរូបខ្ញុំបានឡើងឧត្តម
ខ្ពង់ខ្ពស់សង្ហារ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១០៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៧

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូលមក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? លុះ​ដល់​បុត្រ​មនុស្សប្រកប​ដោយ​សិរី‌រុង​រឿង ​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​យាង​មក​ជា​មួយ​ពួក​ទេវទូត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

668 Views