ថ្ងៃទី១៧-មករា-សន្តអន់ទាន់-ជាចៅអធិការ

ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

លោកអន់ទាន់ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ២០ឆ្នាំ លោក​ចូល​ក្នុង​ព្រះវិហារ​មួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា “បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗ​ទាំងអស់​ដែល​អ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេល​នោះ លោក​សម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់ជាឥសីនៅក្នុងវាលរហោរស្ថាន។ ពេលនោះមារ​ល្បួង​គាត់​ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត១០០ឆ្នាំ។ លោក​ទទួល​មរណ​ភាពនៅឆ្នាំ ៣៥៦ ។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៦,១០-១៣.១៨

បងប្អូនជាទីស្រឡាញ់!
ចូរ​ទាញ​យក​កម្លាំងដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។ ចូរ​បង‌ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូបិយ​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ហេតុ​នេះ ចូរ​បង‌ប្អូន​ប្រើ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឱ្យ​បង‌ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ ចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ដោយ​ចិត្ត​ព្យាយាម​បំផុតសម្រាប់​ប្រជាជន​ដ៏‌វិសុទ្ធទាំង​អស់។

ទំនុកតម្កើងលេខ ១៦ (១៥),១-២.៥.៧-៨.១១ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន
បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មរតកនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦–២១

ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះដើម្បី​ឱ្យ​មាន​ជីវិត​អស់​កល្ប‌​ជានិច្ច?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌​អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិ‌បត្តិ​តាម​វិន័យ​ទៅ»។ គាត់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «វិន័យ​អ្វី​ខ្លះ?»​។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឱ្យ​គេ​មាន​ទោស ចូរ​គោរព​មាតា‌បិតាចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឱ្យបាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។ យុវ‌បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម​វិន័យ​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឱ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។

471 Views