ថ្ងៃអង្គារ-អាទិត្យទី២៦-ធម្មតា
អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តវិនហ្សេសឡាយជាមរណសាក្សី
ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការី ជាមរណសាក្សី
លោកឡូរ៉ង់ រូអ៊ីស ជាគ្រីស្តបរិស័ទជាតិភីលីពីនម្នាក់ ហើយមានគ្រួសារមានកូន។ លោក និងសហការីទៅប្រកាសដំណឹងល្អនៅស្រុកភីលីពីន កោះតៃវ៉ាន់ និងស្រុកជប៉ុន។ អាជ្ញាធរជប៉ុនប្រហារជីវិតគ្រីស្តបរិស័ទ១៦នាក់ នៅក្រុងណាកាសាគី។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានបូជាចារ្យ៩នាក់ បព្វជិត២នាក់ និងអ្នកមានគ្រួសារ៣នាក់។ នៅប្រទេសជប៉ុនព្រះសហគមន៍កើតនៅក្រុងណាកាសាគីមុនគេ។
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ៨,២០-២៣
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើន នឹងនាំគ្នាមកក្រុងយេរូសាឡឹម។ អ្នកក្រុងមួយនឹងធើ្វដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា៖«មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!» ម្នាក់ទៀតតបថា៖«ខ្ញុំក៏ទៅជាមួយដែរ!»។ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាចនឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹមដើម្បីទូលអង្វរព្រះអង្គ»។ ព្រះអម្ចាស់នៃ ពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ដែលនិយាយភាសាផ្សេងៗពីគ្នានឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា ពួកយើងនឹងទៅជាមួយពួកអ្នកដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយពួកអ្នក»។
ទំនុកតម្កើងលេខ ៨៧,១-៧ បទកាកគតិ
១. | ព្រះម្ចាស់សង់ក្រុង | ឧត្តមឧត្តុង | ល្អល្អះប៉ប្រិម |
លើភ្នំវិសុទ្ធ | គ្មានអ្វីប្រៀបផ្ទឹម | យេរូសាឡឹម | |
ជាក្រុងថ្លៃថ្លា ។ | |||
២. | ព្រះអង្គស្រឡាញ់ | ស៊ីយ៉ូនពោរពេញ | ជាក្រុងអស្ចារ្យ |
វិសេសវិសាល | លើសក្រុងនានា | លើទឹកដីជា | |
របស់យ៉ាកុប ។ | |||
៣. | ឱក្រុងរបស់ | ព្រះជាអម្ចាស់ | គេនឹងរៀបរាប់ |
តម្កើងសិរី | រុងរឿងគួរគាប់ | របស់អ្នកជាប់ | |
ដោយពោលថ្លាថ្លែង ។ | |||
៤. | ក្នុងចំណោមអ្នក | អេស៊ីបស្គាល់ជាក់ | បាប៊ីឡូននេះឯង |
អ្នកខ្លះកើតនៅ | ទីរ៉ូសធំខែង | ភីលីស្ទីនស្ដែង | |
អេត្យូពីដែរ ។ | |||
៥. | ចំពោះបុរី | ស៊ីយ៉ូនស្រស់ខ្ចី | មិនរួញរាទេ |
យើងទាំងអស់គ្នា | សុទ្ធកើតពីគេ | ព្រះម្ចាស់ជួយថែ | |
ឱ្យក្រុងរឹងមាំ ។ | |||
៦. | ពេលនោះព្រះម្ចាស់ | កត់ឈ្មោះទាំងអស់ | ក្នុងបញ្ជីធំ |
ប្រជាទាំងនេះ | សុទ្ធកើតនៅក្នុង | ស៊ីយ៉ូនជាក្រុង | |
ដែលផ្ដល់កំណើត ។ | |||
៧. | ពេលនោះមនុស្ស | គេលោតឡកគោះ | ច្រៀងរាំរហូត |
ថាគេជាកូន | ដែលគេបានកើត | មានដើមកំណើត | |
ពីក្រុងស៊ីយ៉ូន ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ
ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៥៦
លុះជិតដល់ថ្ងៃកំណត់ ដែលព្រះយេស៊ូត្រូវយាងលាចាកលោកនេះទៅ ព្រះអង្គសម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ ប៉ុន្ដែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់នៅឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំហៅរន្ទះភ្លើងមកកម្ទេចអ្នកទាំងនេះឬ?» ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។