អធិដ្ឋានពេលយប់ថ្ងៃអង្គារ | Prayer Tuesday Night
ថ្ងៃអង្គារ
Tuesday
ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!
ឱ! ព្រះជាម្ចាស់សូមការពារខ្ញុំ
បន្ទរ | ឱ! ព្រះជាម្ចាស់ | ខ្ញុំសូមព្រះអង្គការពារខ្ញុំ | |
ខ្ញុំសូមជ្រកកោន | ក្រោមម្លប់បារមីព្រះអង្គ | ។ | |
១ | ខ្ញុំសូមទូលថា | ព្រះអង្គជាព្រះអម្ចាស់នៃខ្ញុំ | |
មានតែព្រះអង្គទេ | ដែលជាសុភមង្គលរបស់ខ្ញុំ | ||
គ្រប់ពេលវេលា | ព្រះអង្គគង់នៅជាមួយយើងខ្ញុំ | ||
ខ្ញុំមិនភ្លេចស្មារតី | ខ្ញុំមិនឃ្លាតឆ្ងាយពីព្រះអង្គឡើយ | ។ | |
២ | ឱ ! ព្រះអង្គអើយ | ទ្រង់ជាសម្បត្តិមរតកខ្ញុំ | |
ខ្ញុំយល់ប្រត្យក្ស | ព្រះអង្គស្រឡាញ់ខ្ញុំពិតមែន | ||
ព្រះអង្គទ្រង់សម្តែង | ឱ្យខ្ញុំបានស្គាល់ផ្លូវជីវិត | ||
ព្រះអង្គប្រោសប្រទាន | ឱ្យខ្ញុំបានឃើញព្រះភក្ត្រព្រះអង្គ | ។ | |
៣ | ខ្ញុំសែនសប្បាយ | ដ្បិតទ្រង់ស្រឡាញ់ខ្ញុំជានិច្ច | |
ព្រះអង្គត្រាស់ហៅខ្ញុំ | ឱ្យរស់នៅជាមួយព្រះអង្គ | ||
សូមលំទោនកាយ | សូមថ្វាយសិរីយសជោគជ័យ | ||
ឆ្ពោះព្រះជាអម្ចាស់ | ដែលទ្រង់គង់នៅជាដរាប | ។ |
ទំនុកតម្កើងលេខ ១៤៣ សូមព្រះវិញ្ញាណដឹកនាំខ្ញុំ
យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យបានសុចរិត ដោយការប្រព្រឹត្ដតាមវិន័យទេ គឺបានសុចរិតដោយសារជឿលើព្រះយេស៊ូគ្រីស្ដវិញ។ (២ ករ ១,៣)
រដូវធម្មតា | ឱ្យព្រះអម្ចាស់អើយ! សូមយល់ដល់ព្រះនាមព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិត។ |
រដូវរង់ចាំ | ទូលបង្គំផ្ចង់ចិត្ដទៅរកព្រះអង្គ សូមកំលាក់ព្រះភក្រ្ដនឹងទូលបង្គំឡើយ!។ |
រដូវបុណ្យណូអែល | ទូលបង្គំនឹករំពឹងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ទូលបង្គំលើកដៃអង្វរព្រះអង្គ។ |
រដូវត្រណម | សូមកុំលាក់ព្រះភក្រ្ដនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ |
រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
១ | ឱព្រះអម្ចាស់អើយ! សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទទូចរបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យសុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។ |
២ | សូមកុំយកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ទៅកាត់ក្តីឡើយ។ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។ |
៣ | ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ គេយកទូលបង្គំទៅឃុំក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។ |
៤ | ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទ័លគំនិត។ |
៥ | ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្ត ទូលបង្គំនឹករំពឹងអំពីស្នាព្រះហស្ថរបស់ព្រះអង្គ។ |
៦ | ទូលបង្គំលើកដៃអង្វរព្រះអង្គ ទូលនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ដូចជាដីហួតហែង។ |
៧ | ឱ!ព្រះអម្ចាស់អើយ! សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ទូលបង្គំបាក់ទឹកចិត្តហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ! ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ |
៨ | សូមសម្ដែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់តាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឱ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។ |
៩ | ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននឹងព្រះអង្គ។ |
១០ | សូមបង្រៀនទូលបង្គំឱ្យធ្វើតាមព្រះហឫទ័យព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គ ដឹកនាំទូលបង្គំឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។ |
១១ | ឱ!ព្រះអម្ចាស់អើយ! សូមយល់ដល់ព្រះនាមព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិត សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ! សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងលេខ ១៤៣(១៤២) បទពាក្យ៧
១ | ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ | |
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ | សូមឆ្លើយតបតដោយប្រណី | ។ | |
២ | សូមកុំចាប់ទោសយកកំហុស | អ្នកបម្រើស្មោះទៅកាត់ក្តី | |
ដ្បិតគ្មានជនសុចរិតប្រពៃ | ចំពោះភក្ត្រព្រះអង្គឡើយ | ។ | |
៣ | ពួកខ្មាំងសត្រូវតាមយាយី | ពីគ្រប់ទិសទីមិនកន្តើយ | |
ឃុំខ្ញុំក្នុងទីងងឹតហើយ | ដូចអ្នកក្សិណក្ស័យយូរណាស់ណា | ? | |
៤ | ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត | ទាល់ទាំងគំនិតក្នុងកាយា | |
ថយទាំងកម្លាំងខ្វះប្រាជ្ញា | មិនដឹងគិតថាត្រូវធ្វើម៉េច ? | ។ | |
៥ | ខ្ញុំនឹកទៅដល់ជំនាន់មុន | សញ្ជឹងគូរគន់គ្រប់ភារកិច្ច | |
ជាស្នាព្រះហស្តល្អបណ្តាច់ | ឥតមានកលល្បិចគ្មានទើសទាល់ | ។ | |
៦ | ដៃខ្ញុំអង្វរខ្លួនបែរក្រាប | ដាក់កាយឱ្យទាបមុខព្រះម្ចាស់ | |
ដូចដីហួតហែងបែកប្រេះអស់ | ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក | ។ | |
៧ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយតបឆ្លើយឱ្យញយញឹក | |
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត | កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ | ។ | |
ព្រោះតែខ្ញុំដូចជាមនុស្ស | ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម | ||
គ្មាននរណាជួយអស់សង្ឃឹម | ដូចមេឃរលឹមគ្មានរស្មី | ។ | |
៨ | សូមទ្រង់បង្ហាញធម៌មេត្តា | សន្តោសករុណាត្រាប្រណី | |
ខ្ញុំផ្ញើរូបកាយជីវិតក្តី | លើព្រះម្ចាស់ថ្លៃរួចទៅហើយ | ។ | |
សូមប្រោសប្រទានឱ្យខ្ញុំស្គាល់ | មាគ៌ានិមលកុំកន្តើយ | ||
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ | ព្រះជាម្ចាស់អើយមិនបោះបង់ | ។ | |
៩ | ឱ! ព្រះអម្ចាស់សូមរំដោះ | ខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង | |
សត្រូវយាយីតាមប្រឆាំង | ខ្ញុំសូមព្រះអង្គពួនជ្រកផង | ។ | |
១០ | សូមជួយបង្ហាត់ពត់បង្រៀន | ខ្ញុំព្រមតាមបានព្រះបំណង | |
ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង | ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ | ។ | |
១១ | ឱ! ព្រះម្ចាស់អើយសូមគាំពារ | យល់ដល់នាមាព្រះបវរ | |
ប្រទានជីវិតខ្ញុំកំដរ | ឱ្យបានរស់តទៅទៀតផង | ។ | |
សូមជួយនាំខ្ញុំឱ្យចេញផុត | ពីភាពងងឹតអាប់មួរហ្មង | ||
គ្រោះថ្នាក់តូចធំអាសន្នផង | ដោយហឫទ័យទ្រង់សុចរិត | ។ | |
១២ | ដោយព្រះអង្គមានធម៌មេត្តា | ហឫទ័យករុណាស្មោះអាណិត | |
សូមកម្ទេចពួកបច្ចាមិត្ត | ឱ្យវិនាសផុតសាបសូន្យទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,៨-៩ក )
ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែលទាំងគ្រហឹមរកត្របាក់ស៊ីអ្នកណាម្នាក់។ ចូរប្រឆាំនឹងវា ហើយមានជំនឿមាំមួនឡើង។
បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។
- សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ ហើយយាងមកសង្គ្រោះទូលបង្គំផង។
- សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)
រដូវធម្មតា | បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។ |
២៩ | «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ |
៣០ | ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ |
៣១ | ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ |
៣២ | គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ |
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)
២៩ | “បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
ដូច្នេះសូមឱ្យរូបខ្ញុំជា | បំរើគ្រប់គ្រាផុតហ្មងសៅ | ||
សូមឱ្យខ្ញុំចាកលោកនេះទៅ | ខ្ញុំបានជួបនូវក្តីសុខសាន្ត | ។ | |
៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ប្រជាជនគ្រប់ជាតិសាសន៍ | ។ |
៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
និងជាសិរីរុងរឿងច្បាស់ | អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏សុចរិត និងមានព្រះហឫទ័យស្មោះស្ម័គ្រ ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះសហគមន៍ ដូចព្រះអង្គបានស្ដាប់ពាក្យអង្វររបស់ព្រះយេស៊ូ។ នៅពេលដែលព្រះសហគមន៍ជួបនឹងឧបសគ្គ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យព្រះសហគមន៍ទទួលស្គាល់នូវស្នាព្រះហស្ថរបស់ព្រះអង្គ ដើម្បីបន្តដំណើរទៅមុខដោយសេរី និងប្រកបដោយសេចក្តីសង្ឃឹមផង។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។
សូមព្រះអង្គបែរព្រះភក្ត្រទតមកយើងខ្ញុំ ហើយប្រទានឱ្យយើងខ្ញុំបានប្រកបដោយសេចក្ដីសុខសាន្តផង។ អាម៉ែន។