ថ្ងៃសុក្រ-អាទិត្យទី២៤-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥

តាមសេចក្តីដែលគ្រីស្តបរិស័ទធ្លាប់តំណាលតៗរៀងមក លោកហ្សង់វីយេ នូអារីយ៉ូជាអភិបាលព្រះសហគមន៍នៅប្រទេសអ៊ីតាលី ហើយបានបូជាជិវិតថ្វាយព្រះគ្រីស្តនៅសតវត្សទី ៤ នៅក្រុងពូតេអូលី។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៦,២-១២

ប្អូនជាទីស្រឡាញ់! ប្អូនត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយកចិត្តទុកដាក់នឹង​​ព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្ត​ទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែក​ញែក និងឈ្លោះប្រកែកអំពីពាក្យ​ពេចន៍។ ការទាំងនេះបង្កឱ្យតែមានការច្រណែន​ឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា និងនាំឱ្យអស់អ្នកដែល​មានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេ​ចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកកម្រៃ។ ចំពោះអ្នក​ដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពិតជាមធ្យោ​បាយដ៏ប្រសើរ ដើម្បីបានកម្រៃមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ ដូច្នេះ ប្រសិនបើយើង​មានម្ហូបអាហារ មានសម្លៀកបំពាក់ យើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មាន​ចង់បាន រមែងតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នាលេលា និង​ចង្រៃជាច្រើន ដែលពន្លិចមនុស្សឱ្យវិនាសអន្ដរាយ ដ្បិតចិត្តស្រឡាញ់ប្រាក់ ជាប្ញសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឱ្យស្រឡាញ់ប្រាក់ ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធើ្វបាបខ្លួនឯង ឱ្យវេទនា ឈឺផ្សា​ជាច្រើនថែមទៀតផង។ ចំពោះប្អូនវិញ ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ត្រូវគេចចេញពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់​ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឱ្យបានល្អប្រសើរ ហើយ​ឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅប្អូនមក ឱ្យទទួល​ជីវិតអស់កល្បជានិច្ចនេះ ដូចប្អូនបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃនៅចំពោះមុខមនុស្សជាច្រើនដែលជាសាក្សី។

ទំនុកតម្កើងលេខ ៤៩ (៤៨) ,៦-​​​​​១០.១៧-២០ បទកាកគតិ

ពេលមានទុក្ខភ័យជួបគ្រោះចង្រៃឬភ័យអាសន្ន
សត្រូវឡោមព័ទ្ធក៏ខ្ញុំមិនស្លន់វង្វេងវង្វាន់
ភ័យមិនបានការ
មនុស្សទុច្ចរិតតែងតែទុកចិត្តលើទ្រព្យមហិមា
គេអួតគេអាងព្រោះខ្លួនគេជាអ្នកមានទ្រព្យា
មហាសេដ្ឋី
គ្មាននរណាម្នាក់អាចនឹងបង់ប្រាក់លោះអ្នកដ៏ទៃ
ហើយមិនអាចបង់ថ្វាយព្រះម្ចាស់ថ្លៃកុំឱ្យខ្លួនក្ស័យ
ជីវិតនោះដែរ
ថ្លៃលោះជីវិតមនុស្សយើងពិតៗកាត់មិនបានទេ
ទោះជាខំបង់មួយកើនជាទ្វេក៏មិនបានដែរ
ជៀសស្លាប់មិនបាន
១០តើមនុស្សនេះណាអាចមានជីវ៉ារស់បានប៉ុន្មាន
ផុតពីររណ្ដៅអាចនៅសុខសាន្ដឬអាចរស់បាន
រហូតមិនស្លាប់
១៧ពេលអ្នកឃើញគេសម្បត្តិឡើងទ្វេកុំបីហ្មងសៅ
ឃើញទ្រព្យគេច្រើនចម្រើនតទៅសំងំពួននៅ
កុំភ័យខ្លាចអី
១៨ពេលដែលគេស្លាប់គេពុំអាចចាប់យករបស់អ្វី
អស់ទាំងសម្បត្តិទ្រព្យធនផ្សេងក្ដីចូលទៅក្នុងក្ដី
អ្នកក្ស័យបានឡើយ
១៩ពេលមានជីវិតគេតែងនឹកគិតថាសុខឥតស្បើយ
ថាខ្លួនគេនឹងមិនខ្វល់អ្វីឡើយអ្នកផងកោតហើយ
ដែលគេមានបាន
២០គេគង់នឹងត្រូវធ្លាក់ខ្លួនចុះទៅជួបនឹងសន្ដាន
ជីតាជីដូនមានទាំងប៉ុន្មានទៅក្នុងទីស្ថាន
ដែលគ្មានពន្លឺ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ! ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១-៣

ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស​ និងនាំដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សាវ័កទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្រ្ដីខ្លះទៀតដែលព្រះអង្គបានប្រោសឱ្យជាពីជំងឺ និងបណ្ដេញខ្មោចឱ្យចេញក៏តាមទៅជាមួយ​ដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង នាងយ៉ូហាណាជាភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូ​សាណា ព្រមទាំងស្រ្ដីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុក​បម្រុងព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ។

537 Views