ថ្ងៃសុក្រ-អាទិត្យទី២៩-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៧,១៨-២៥

បងប្អូនជាទីស្រឡាញ់!
ខ្ខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺ មិនស្ថិតនៅក្នុងរូបខ្ញុំដែលស្ថិតនៅក្នុងលោកីយ៍នេះទេ។ ខ្ញុំមានឆន្ទៈនឹងអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អបានឡើយ។ ខ្ញុំមិនប្រព្រឹត្តអំពើល្អដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើនោះបានសេចក្ដីថា មិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្លួនខ្ញុំវិញទេតើដែលប្រព្រឹត្កិ។ ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងធម្មវិន័យរបស់ព្រះជាម្ចាស់ណាស់ ប៉ុន្ដែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀតដែលតយុទ្ធនឹងវិន័យនៃគំនិតប្រាជ្ញារបស់ខ្ញុំ ទាំងធ្វើឱ្យខ្ញុំជាប់ជាឈ្លើយរបស់បាប ដែលស្ថិត នៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឱ្យរួចពីរូបកាយដែលរមែងតែងតែស្លាប់នេះបាន? សូមអរព្រះគុណព្រះជាម្ចាស់ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង! ។

ទំនុកតម្កើងលេខ ១១៨(១១៨) ,៦៦.៦៨.៧៦-៧៧.៩៣-៩៤ បទពាក្យ៧

៦៦សូមប្រោសប្រណីឱ្យខ្ញុំចេះគិតគូរវៃឈ្លាសមានប្រាជ្ញា
ឱ្យស្គាល់វិន័យសព្វប្រការដ្បិតខ្ញុំនេះណាមិនក្រឡះ
៦៨ទ្រង់មានព្រះហប្ញទ័យសប្បុរសករុណាសន្ដោសមនុស្សនានា
សូមទ្រង់បង្រៀនក្រឹត្យធម្មាវិន័យបញ្ជាតរៀងទៅ
៧៦សូមទ្រង់មេត្តាជួយសម្រាលទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ
តាមទ្រង់មេត្តាជួយសម្រាលដល់ខ្ញុំដែលត្រូវជាបម្រើ
៧៧សូមទ្រង់បង្ហាញធម៌មេត្តាឱ្យមានជីវ៉ារស់គ្រាន់បើ
លើលោកកីយ៍នេះខ្ញុំបម្រើតាមវិន័យធម៌ដោយរីករាយ
៩៣ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គទាំងវិន័យផងដ៏ប្រពៃ
ដោយសារតែច្បាប់នេះឯងហើយទ្រង់ប្រទានឱ្យមានជីវិត
៩៤ជីវិតខ្ញុំផ្ញើលើព្រះអង្គតម្រែតម្រង់តាមឱវាទ
ដ្បិតទូលបង្គំតែងឈ្លបឆ្លៀតមិនបង់មារយាទរកច្បាប់ផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៥៤-៥៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ កាលណាមានខ្យល់បក់មកពីទិសខាងត្បូង អ្នករាល់គ្នាថា មុខជាក្ដៅ ហើយក៏ក្ដៅមែន។ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុ​ការណ៍នាសម័យបច្ចុប្បន្ននេះផង?។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត? ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូរវិវាទ នៅតាមផ្លូវ អ្នកត្រូវសម្រុះសម្រួលជាមួយអ្នកនោះឱ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។

450 Views