ថ្ងៃអង្គារ-អាទិត្យទី០៣-រដូវធម្មតា«ឆ្នាំ សេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី០៣
រដូវធម្មតា «ឆ្នាំសេស»
ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣
បុណ្យរម្លឹក
សន្តហ្វ្រង់ស្វ័រនៅសាល ជាអភិបាល
ពណ៌ស
លោកហ្វ្រង់ស្វ័រ (១៥៦៧-១៦២២) កើតនៅក្នុងគ្រួសារត្រកូលខ្ពង់ខ្ពស់មួយនៅភូមិសាលក្នុងស្រុកសាវ័រ (ប្រទេសបារាំងសព្វថ្ងៃ )។ លោកយកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និងប្រូតេស្តង់ដែលបាក់បែកគ្នា។ កាលលោកអាយុ ៣៥ ឆ្នាំ លោកទទួលបន្ទុកជាអភិបាលព្រះសហគមន៍ក្រុងសឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំក្រុមបូជាចារ្យ។ នៅឆ្នាំ ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជិកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែលទៅសួរសុខទុក្ខនាងអេលីសាបិត”។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបានក្រេបជញ្ជក់ពីគោលគំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិខិតដែលមានខ្លឹមសារខាងគ្រីស្តសាសនាជាច្រើនផង ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១-១០
សម្ពន្ធមេត្រីចាស់ គ្រាប់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើឱ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះហើយ បានជាសម្ពន្ធមេត្រីចាស់ពុំអាចធ្វើឱ្យអស់អ្នកដែលចូលមកថ្វាយសក្ការបូជាបានគ្រប់លក្ខណ៍ឡើយ ទោះបីគេថ្វាយយញ្ញបូជាដដែលៗជារៀងរាល់ឆ្នាំមិនចេះចប់មិនចេះហើយក៏ដោយ។ ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធម្តងជាស្រេចហើយនោះ គេមុខជាដឹងថា ខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ ក៏ប៉ុន្តែ ដោយគេថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបបានឡើយ។ ហេតុនេះ នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា “ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ។ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះជាម្ចាស់! ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ស្របតាមសេចក្តីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ”។ ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា៖ “ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហប្ញទ័យនឹងយញ្ញបូជាតង្វាយផ្សេងៗ តង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាប” ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមធម្មវិន័យ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ “ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ”។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់តាមបែបមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះយេស៊ូគ្រីស្តបានថ្វាយព្រះកាយរបស់ព្រះអង្គម្តងជាស្រេចតាមព្រះហប្ញទ័យព្រះជាម្ចាស់។ ដូច្នេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ
២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្តាប់សូរសម្រែកមិនលម្អៀង | ពាក្យខ្ញុំពិតទៀតស្មោះឥតអាក់ | ។ | |
៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្តើង | |
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
៨ | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង | |
ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លែងឥតឈរឈប់សោះ | ។ | |
១១ | ទូលបង្គំមិនលាក់ក្តីសុចរិត | ទុកក្នុងដួងចិត្តតែងប្រកាស | |
ព្រះហប្ញទ័យនៃព្រះអម្ចាស់ | ដែលបានសង្រ្គោះទូលបង្គំ | ។ | |
រូបខ្ញុំបាននៅស្ងាត់ស្ងៀម | សំងំអឹមអៀមក្នុងប្រជុំ | ||
ពីព្រះហប្ញទ័យដ៏ឧត្តម | ព្រះម្ចាស់ដ៏ធំលើលោកា |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ដែលជាព្រះបិតាយើងខ្ញុំ និងជាព្រះអម្ចាស់នៃពិភព! យើងខ្ញុំសូមសសើរតម្តើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យអ្នកតូចតាចស្គាល់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៣១-៣៥
ពេលនោះ ព្រះយេស៊ូគង់នៅក្នុងផ្ទះ។ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ឈរនៅខាងក្រៅ ហើយចាត់គេឱ្យចូលមកហៅព្រះអង្គ។ បណ្តាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូទូលព្រះអង្គថា៖ «លោកគ្រូ! ម្តាយ និងបងប្អូនលោកនៅខាងក្រៅមករកលោក!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គក៏ទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហប្ញទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ»។