ថ្ងៃចន្ទ-អាទិត្យទី០៥-រដូវធម្មតា«ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣
បុណ្យរម្លឹក
សន្តប៉ូល មីគី និងសហជីវិន
ជាមរណសាក្សីនៅប្រទេសជប៉ុន
ពណ៌ក្រហម
ថ្ងៃ ៥ កុម្ភៈ ១៥៩៧ នៅក្រុងណាកាសាគី (ប្រទេសជប៉ុន) រដ្ឋអំណាចជប៉ុនឆ្កាងសម្លាប់គ្រីស្តបរិស័ទជប៉ុន១៧នាក់ និងគ្រីស្តបរិស័ទបរទេសចំនួន ៩នាក់។ ក្នុងចំណោមអ្នកទាំងនោះមានលោក ប៉ូលមីគី ជាបព្វជិត មានគ្រូបង្រៀន មានអ្នកបកប្រែភាសា មានគ្រូពេទ្យ ២នាក់ ហើយមានកូនក្មេងអាយុ១១ និង១៣ ឆ្នាំផង។ ពេលជាប់លើឈើឆ្កាង លោកប៉ូលមីគីនៅតែដាស់តឿនអ្នករងគ្រោះជាមួយ ហើយប្រៀនប្រដៅអ្នកដទៃឱ្យជឿលើព្រះគ្រីស្ត។ លោកអត់ទោសឱ្យអ្នកដែលប្រហារជីវិតលោកដែរ។ នៅជាទីបញ្ចប់ ទាហានក៏ចាក់ទម្លុះបេះដូងរបស់ពួកគេ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើត កណ ១,១-១៩
កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានប្រតិស្ឋានផ្ទៃមេឃ និងផែនដី។ នៅគ្រានោះ ផែនដីគ្មានរូបរាង ហើយនៅទទេ មានតែភាពងងឹតពីលើជម្រៅទឹក។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!»។ ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ។ ព្រះអង្គក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ហៅពន្លឺថា «ថ្ងៃ» និងហៅភាពងងឹតថា «យប់» ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានលំហដ៏រឹងមាំនៅកណ្តាលទឹកក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះជាម្ចាស់ក៏បង្កើតលំហរដ៏រឹងមាំនោះ ហើយញែកទឹកដែលនៅខាងក្រោមចេញពីទឹកដែលនៅខាងលើ។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ព្រះជាម្ចាស់ហៅលំហរដ៏រឹងមាំនោះថា «មេឃ»។ ពេលនោះ មានល្ងាច មានព្រឹកគឺជាថ្ងៃទីពីរ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូលឱ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឱ្យផ្នែកគោកលេចមក»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ ព្រះជាម្ចាស់ហៅគោកនោះថា «ដី» រីឯទឹកដែលផ្តុំគ្នាវិញទ្រង់ហៅថា «សមុទ្រ»។ ព្រះជាម្ចាស់ទតឃើញថាដី និងសមុទ្រប្រសើហើយ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យដីដុះតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែលើផែនដី តាមពូជរបស់វា និងមានគ្រាប់បន្តពូជ!»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ដីក៏ដុះតិណជាតិ ធញ្ញជាតិ ដែលមានគ្រាប់ពូជតាមពូជរបស់វា និងរុង្ខជាតិដែលបង្កើតផ្លែ មានគ្រាប់បន្តពូជតាមពូជរបស់វា។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសំគាត់សម្រាប់កំណត់ពេលវេលាថ្ងៃ និងឆ្នាំ ហើយជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺផែនដី»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដំពន្លឺមួយដែលធំជាងឱ្យគ្រប់គ្រងនៅពេលថ្ងៃ ហើយដុំពន្លឺមួយដែលតូចជាង ឱ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ ព្រះជាម្ចាស់ដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាសឱ្យបំភ្លឺផែនដី ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីងងឹត។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
ទំនុកតម្កើងលេខ ១០៤ (១០៣),១-២.៥-៦.១០.១២.២៤.៣៥ បទពាក្យ ៧
១ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ប្រសើខ្លាំងណាស់អស់ពីចិត្ត | |
ព្រះអង្គជាព្រះនៃខ្ញុំពិត | ឧត្តមបំផុតលើលោកា | ។ | |
២ | ព្រះអង្គទ្រង់យកពន្លឺមក | ដណ្តប់គ្រងគ្រប់ជាភូសា | |
ទ្រង់លាតអស់ទាំងផ្ទៃមេឃា | ធ្វើព្រះពន្លាល្អឥតអាក់ | ។ | |
៥ | រីឯផែនដីមហាធំ | ទ្រង់បានតាំងមាំឥតរង្គើ | |
នៅលើគ្រឹះរឹងឥតអ្វីស្មើ | ឥតមានរង្គើមាំពេកកូវ | ។ | |
៦ | ព្រះអង្គបានយកសមុទ្រគ្រប | ដណ្តប់រុំស្រោបដូចខោអាវ | |
ទោះកំពូភ្នំក៏គង់ត្រូវ | មានទឹកគ្របនៅពីលើដែរ | ។ | |
១០ | ទ្រង់បញ្ជូនទឹកពីប្រភព | ឱ្យហូរសាយសព្វទៅក្នុងជ្រោះ | |
ហូរតាមជ្រលងភ្នំទាំងអស់ | មិនមានចន្លោះសព្វទីសា | ។ | |
១២ | បក្សីបក្សាធ្វើសំបុក | រស់នៅអែអុកច្រើនពន់ពេក | |
គេយំពិរោះខ្លាំងអនេក | នៅគ្រប់តាមមែកដើមព្រឹក្សា | ។ | |
២៤ | បពិត្រព្រះអើយព្រះអម្ចាស់ | គ្រប់ស្នាព្រះហស្តច្រើនមិនតិច | |
ផែនដីមានអ្វីច្រើនអនេក | សុទ្ធតែកើតមកពីព្រះអង្គ | ។ | |
៣៥ | សូមឱ្យអ្នកបាបវិនាសបាត់ | រលាយខ្ចាយខ្ចាត់ផុតស្រឡះ | |
សូមឱ្យពួកគេងស់ទាំងនោះ | រលាយបាត់អស់ក្លាយជាដី | ។ | |
រីឯរូបខ្ញុំសូមប្រណម្យ | ហត្ថាបង្គំថ្វាយម្ចាស់ថ្ងៃ | ||
សូមលើកតម្កើងជោគសិរី | រុងរឿងប្រពៃព្រះអម្ចាស់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៥៣-៥៦
ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ចូលក្នុងស្រុកកេនេសារ៉ែត ហើយគេក៏នាំគ្នាចតទូក។ ព្រះអង្គយាងឡើយលើគោកជាមួយសាវ័ក។ ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ គេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ ហើយនាំគ្នាលែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ហើយទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្រ្តព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលពាល់ព្រះអង្គបានជាសះស្បើយគ្រប់ៗគ្នា។