ថ្ងៃពុធ-អាទិត្យទី០៥-រដូវធម្មតា«ឆ្នាំសេស»

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃពុធ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣

ឬសន្តយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ
ឬសន្តីយ៉ូសែហ្វីន បាគីតាជាព្រហ្មមចារិនី

លោកយេរ៉ូម (១៤៨១-១៣៥៧) កើតក្នុងគ្រួសារអភិជននៅក្រុងវឺនីស (ប្រទេសអ៊ីតាលី)។ លោក​ប្រកបអាជីវកម្មជាទាហាន ហើយត្រូវជាប់ជាឈ្លើយសង្គ្រាម។ ពេលនោះ លោក​ប្រែ​ចិត្ត​គំនិត​ជឿ​លើព្រះគ្រីស្ត។ ក្រោយមក លោកយកចិត្តទុកដាក់បម្រើអ្នកក្រតោកយ៉ាក ជាពិសេសអ្នកជំងឺ​ និង​ក្មេង​កំព្រា។ លោកទទួលមរណភាពនៅឆ្នាំ ១៥៣៧ ដោយអាសន្នរោគ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២,៤-៩,១៥-១៧

ពេលព្រះជាអម្ចាស់ប្រតិស្ឋានផែនដី និងផ្ទៃមេឃ នៅលើផែនដីពុំទាន់មានកូនឈើដុះតាមទីវាលនៅឡើយទេ សូម្បីតែស្មៅមួយទង ក៏ពុំទាន់មានពន្លកចេញមកដែរ ដ្បិត​ព្រះជាអម្ចាស់ពុំទាន់បានធ្វើឱ្យមានភ្លៀងធ្លាក់មកផែនដីនៅឡើយ ហើយក៏ពុំមាន​មនុស្សភ្ជួររាស់ដីដែរ។ ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។ ព្រះជាអម្ចាស់យកធូលីដីម​​​​កសូនធ្វើជារូបមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះ ស្រាប់តែមនុស្សមានជីវិតឡើង។ ព្រះជាអម្ចាស់ដាំដំណាំធ្វើជាសួនឧទ្យានមួយនៅ​ខាងកើតស្រុកអេដែន រួចព្រះអង្គយកមនុស្សដែលទ្រង់បានសូនទៅដាក់នៅទីនោះ។ ព្រះជាអម្ចាស់ធ្វើឱ្យដើមឈឺគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឱ្យទាក់ចិត្ត និង​មានផ្លែឆ្ងាញ់ពិសាផង នៅកណ្តា​លសួនឧទ្យានក៏មានដើមឈើដែលផ្តល់ជីវិត និង​​ដើមឈើដែលនាំឱ្យស្គាល់អ្វីដែលផ្តល់សុខ និងអ្វីដែលផ្តល់ទុក្ខដែរ ។
ព្រះជាអម្ចាស់យកមនុស្សទៅដាក់ក្នុងសួនអេដែន ដើម្បីឱ្យភ្ជួររាស់ និងថែរក្សា​សួននោះ។ ព្រះជាអម្ចាស់បានបញ្ជមនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាននៅក្នុងសួនឧទ្យាននេះបាន ប៉ុន្តែ ដើមឈើដែលនាំឱ្យស្គាល់អ្វីដែលផ្តល់សុខ និង​អ្វីដែលផ្តល់ទុក្ខ អ្នកមិនត្រូវបេះផ្លែបរិភោគជាដាច់ខាត! ថ្ងៃណាអ្នកបរិភោគផ្លែនោះ​អ្នកមុខជាស្លាប់ពុំខាន»។

ទំនុកតម្កើងលេខ ១០៤ (១០៣),១-២,២៧-៣០ បទពាក្យ ៧

ខ្ញុំសូមតម្កើងព្រះអម្ចាស់ប្រសើរខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិតឧត្តមបំផុតលើលោកា
ព្រះអង្គទ្រង់យកពន្លឺមកដណ្តប់គ្រងគ្របជាភូសា
ទ្រង់លោតអស់ទាំងផ្ទៃមេឃាធ្វើព្រះពន្លាល្អឥតអាក់
២៧សត្វទាំងប៉ុន្មានផ្ញើជីវិតលើព្រះម្ចាស់ពិតដោយមោះមុត
រង់ចាំទទួលតាមកំណត់ចំណីមិនអត់តាមត្រូវការ
២៨ពេលដែលព្រះអង្គព្រះប្រទានគេកំពុងឃ្លានបានអាហារ
ព្រះអង្គផ្តត់ផ្គង់ផ្តល់ឱ្យវាគេឆ្អែតគ្រប់គ្នាបានតឹងពោះ
២៩ប្រសិនបើទ្រង់មិនរវល់នោះគេនឹងខ្វល់ជួបភ័យគ្រោះ
បើទ្រង់ដកយកខ្យល់ទាំងអស់នោះគេលែងរស់នឹងក្សិណក្ស័យ
៣០ពេលណាព្រះអង្គទ្រង់ប្រទានដង្ហើមឱ្យមានខ្យល់និស្ស័យ
គេកើតឡើងវិញពេញផែនដីសព្វអស់អ្វីៗមានព្រមគ្នា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ១​សម ១៦,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ពុំឈ្វេងយល់ប្ញកពាខាងក្រៅដូចមនុស្សលោកទេ ព្រះអង្គស្ទង់ចិត្តគំនិតគេវិញ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,១៤-២៣

ព្រះយេស៊ូត្រាស់ហៅបណ្តាជនមក រួចទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ខ្ញុំ​ទាំងអស់គ្នា ហើយយល់ឱ្យច្បាស់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធបានឡើយ។ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះដែលធ្វើឱ្យមិនបរិសុទ្ធ»។
កាលព្រះយេស៊ូយាងចេញពីបណ្តាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាទូលសួរ​ព្រះអង្គអំពីប្រស្នានេះ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យគេត្រឡប់ទៅជាមិនបរិសុទ្ធបានឡើយ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះវិញ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ដូច្នេះ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែ​អ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យគេមិនបរិសុទ្ធ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន​​សុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឱ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោក​ប្រាសគេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា ការអាក្រក់​ទាំងនេះហើយដែលចេញពីខាងក្នុងមនុស្សមក ធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធ»។

352 Views