ថ្ងៃពុធ-អាទិត្យទី០៦-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃពុធ អាទិត្យទី០៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៨,៦-១៣.២០-២២
សែសិបថ្ងៃក្រោយទឹកជន់លិចផែនដីមក លោកណូអេបើកបង្អួចសំពៅដែលគាត់បានធ្វើ។ លោកលែងក្អែកមួយឱ្យចេញទៅ ក្អែកនោះហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។ បន្ទាប់មក លោកណូអេលែងព្រាបមួយឱ្យចេញទៅ ដើម្បីដឹងថា ទឹកបានស្រកហើយឬយ៉ាណា។ តែព្រាបនោះរកកន្លែងទំគ្មាន ក៏វិលមកសំពៅវិញ ព្រោះទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ។ លោកណូអេក៏លាតដៃទទួលព្រាបនោះមកក្នុងសំពៅវិញ។ ប្រាំពីរថ្ងៃបន្ទាប់មក លោកលែងព្រាបឱ្យចេញទៅម្តងទៀត។ នៅពេលល្ងាច ព្រាបនោះវិលមកវិញទាំងពាំត្រួយអូលីវស្រស់មកជាមួយផង។ ដូច្នេះលោកណូអេដឹងថា ទឹកបានស្រកហើយ។ លោកនៅចាំប្រាំពីរថ្ងៃទៀត ទើតលែងព្រាបឱ្យទៅ។ លើកនេះ ព្រាបមិនត្រឡប់មកវិញ។ លោកណូអេបើកដំបូលសំពៅឃើញថា ដីគោករឹងស្ងួតហើយ។ លោកណូអេសាងអាសនៈមួយសម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ ក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងបក្សាបក្សីបរិសុទ្ធគ្រប់ប្រភេទ លោកយកសត្វខ្លះមកធ្វើយញ្ញបូជាទាំងមូលថ្វាយព្រះអម្ចាស់នៅលើអាសនៈនោះ។ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់នេះ ហើយសម្រេចថា៖ «ទោះបីមនុស្សប្រព្រឹត្តអំពើអាក្រក់យ៉ាងណាក៏ដោយ ក៏យើងមិនដាក់បណ្តាសាផែនដីទៀតឡើយ ព្រោះចិត្តមនុស្សលម្អៀងទៅប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម្លេះ។ តែយើងមិនវាយបំផ្លាញសត្វលោកទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានវាយបំផ្លាញកន្លងមកហើយនោះទៀតទេ។ ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះនឹងមានរដូវសាបព្រោះ មានរដូវច្រូតកាត់ មានត្រជាក់ មានក្តៅ មានរដូវប្រាំ មានរដូវវស្សា មានថ្ងៃ មានយប់ ជាប់រហូតមិនអាក់ខានឡើយ»។
ទំនុកតម្កើងលេខ ១១៦ (១១៤-១១៥),១២-១៣.១៥-១៦.១៨-១៩ បទព្រហ្មគីតិ
១២ | ព្រះគុណព្រះអង្គថ្លៃ | ទោះយកអ្វីក៏មិនបាន | |
ប្រសើរឱ្យស្មើបាន | ត្រូវតបស្នងឱ្យសមរម្យ | ។ | |
១៣ | គឺខ្ញុំត្រូវលើកពែង | ទាំងសម្តែងនាងឧត្តម | |
ព្រះអង្គរំដោះខ្ញុំ | ដោយស្រែករកព្រះជាម្ចាស់ | ។ | |
១៥ | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តសូន្យសង្ខារ | |
ទោះជនវិសុទ្ធណា | ទ្រង់មិនចង់ឱ្យស្លាប់ឡើយ | ។ | |
១៦ | ឱ! ព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
ព្រះអង្គមិនកន្តើយ | រំដោះខ្ញុំរួចពីស្លាប់ | ។ | |
១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
នៅមុខប្រជាជន | ដែលជារាស្រ្តនៃព្រះអង្គ | ។ | |
១៩ | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
ស្ថិតនៅកណ្តាលក្រុង | សូមសរសើរតម្កើងព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,១.៨
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំសូមច្រៀងសសើរតម្កើងព្រះអម្ចាស់! ព្រះអង្គប្រោសមនុស្សខ្វាស់ឱ្យមើលឃើញ ព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២២-២៦
ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឱ្យព្រះអង្គពាល់គាត់។ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះនាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ទាំងមានព្រះបន្ទូលសួរថា «តើអ្នកមើល ឃើញអ្វីខ្លះទេ?»។ បុរសនោះបើកភ្នែកឡើង ទូលថា៖«ខ្ញុំឃើញមនុស្សដើរស្ទុងៗមើលទៅដូជាដើមឈើ»។ ព្រះយេស៊ូក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត។ បុរស នោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ព្រះយេស៊ូប្រាប់គាត់ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឱ្យសោះ»។