ថ្ងៃសុក្រ-អាទិត្យទី០៦-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី០៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
ឬសន្តទាំង៧ ជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
ប្រហែលនៅឆ្នាំ ១២២៣ ឈ្មួញ៧នាក់នៅក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី) សម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់នៅក្នុងអារាមមួយឯព្រៃភ្នំដាច់ឡែកពីប្រជាជន។ អ្នកទាំងប្រាំពីរនាក់នោះដាក់ឈ្មោះខ្លួនថា “អ្នលបម្រើរបស់ព្រះនាងម៉ារី“ ព្រោះពួកគេចូលចិត្តនឹកសញ្ជឹងអំពីព្រឹត្តិការណ៍នៃជីវប្រវត្តិព្រះយេស៊ូ ដោយរួមចិត្តគំនិតជាមួយព្រះនាងម៉ារីដែលពួកគេយកធ្វើជាគំរូ។ អ្នកទាំងនោះបង្កើតក្រុមគ្រួសារបព្វេជិតដែលមានមុខងារទេសនា និងបង្រៀន។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១១ ១-៩
នៅសម័នោះ មនុស្សទាំងអស់នៅលើផែនដីទាំងមូលនិយាយភាសាតែមួយ និងប្រើពាក្យសម្តីតែមួយ។ ពេលពួកមនុស្សធ្វើដំណើរទៅទិសខាងកើត គេឃើញវាលមួយនៅតំបន់មេសូប៉ូតាមី ហើយក៏នាំគ្នាតាំងទីលំនៅក្នុងវាលនោះ។ គេនិយាយគ្នាទៅវិញទៅមកថា៖ «មក៍! យើងនាំគ្នាយកដីធ្វើឥដ្ឋ ហើយដុតក្នុងឡ!»។ គេក៏យកឥដ្ឋទាំងនោះប្រើជំនួសថ្ម ហើយយកប្រេងកាតលាយនឹងដីធ្វើជាបាយអ។ គេនិយាយគ្នាទៀតថា៖ «មក៍! យើងនាំគ្នាសាងក្រុងមួយសម្រាប់ពួកយើងនៅ និងសាងប្រាសាទមួយមានកំពូលខ្ពស់ដល់មេឃ! ដូច្នេះ យើងនឹងមានឈ្មោះល្បី មិនបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូលឡើយ»។ ព្រះអម្ចាស់យាងចុះមកទតមើលក្រុង និងប្រាសាទដែលពួកមនុស្សកំពុងសាងនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍! ពួកគេទាំងអស់រួបរួមគ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ។ ឥឡូវនេះ បើពួកគេធ្វើការនេះកើត ដល់ពេលក្រោយ ពួកគេប្រាថ្នាចង់ធ្វើអ្វីក៏គេអាចធ្វើបានទាំងអស់ដែរ គ្មានអ្វីរារាំងគេបានឡើយ! ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឱ្យគេស្តាប់គ្នាទៅវិញទៅមកទៀតបាន!»។ ព្រះអម្ចាស់បានកំចាត់កំចាយពួកគេចេញពីទីនោះ ឱ្យបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូល។ គេក៏ឈប់សាងក្រុងនោះទៀត។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល (ឈ្មោះនេះមានន័យថា “បំបែក”) ដ្បិតនៅទីនោះ ព្រះអម្ចាស់បានបំបែកភាសាមនុស្សទាំងអស់។ នៅទីនោះ ព្រះអម្ចាស់ក៏បានកំចាត់កំចាយមនុស្សឱ្យបែកខ្ញែកគ្នាទៅពាសពេញនៅលើផែនដីទាំងមូលដែរ។
ទំនុកតម្កើងលេខ ៣៣ (៣២),១០-១៥ បទព្រហ្មគីតិ
១០ | ទ្រង់បំបែកផែនការ | នៃប្រជាអសប្បុរស | |
គម្រោងការរបស់ | ជនទាំងនោះត្រូវរលាយ | ។ | |
១១ | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ | |
គម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ | |
១២ | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
ទុកជាព្រះឥតប្រែ | នោះជួបតែសុខគ្រប់គ្រា | ។ | |
ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | ||
ជារាស្រ្តផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ | |
១៣ | ព្រះម្ចាស់ទតមកពី | ស្ថានរមណីបរមសុខ | |
ទតមើលពីលើមក | ឃើញមនុស្សលោកយើងទាំងអស់ | ។ | |
១៤ | ពីព្រះរាជដំណាក់ | ល្អដល់ថ្នាក់ឥតមានទាស់ | |
ទតមើលជនទាំងអស់ | ដែលនៅរស់លើផែនដី | ។ | |
១៥ | គឺពិតជាព្រះអង្គ | ដែលបង្កើតចិត្តប្រុសស្រី | |
ទ្រង់ពិនិត្យរំពៃ | មើលសព្វអ្វីដែលគេធ្វើ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,៣៤-៩,១
ព្រះយេស៊ូត្រាស់ហៅបណ្តាជន និងសាវ័កមក រួចព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អនឹងបានរួចជីវិតវិញ។ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី?។ តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ នៅក្នុងកណ្តាលចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាសមិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រនៃមនុស្សយាងមកប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គ និងទេវទូតដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀនមិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុននឹងបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ប្រកបដោយប្ញទ្ធានុភាព»។