ថ្ងៃចន្ទ-អាទិត្យទី០៧-រដូវធម្មតា «ឆ្នាំសេស»

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃចន្ទ អាទិត្យទី០៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ១,១-១០

ប្រាជ្ញាញាណគ្រប់យ៉ាងសុទ្ធតែមកពីព្រះជាម្ចាស់ ហើយស្ថិតនៅជាមួយព្រះអង្គអស់កល្បជានិច្ច។ តើនរណាអាចរាប់ចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទាំងឡាយបាន? តើនរណាអាចរាប់ចំនួនដំណក់ទឹកភ្លៀង ឬចំនួននៃជីវិតអស់កល្បជានិច្ចបាន? តើ​នរណាអាចវាស់កម្ពស់ផ្ទៃមេឃ បណ្តោយនៃផែនដី និងជម្រៅមហាសមុទ្របាន? ព្រះ​អម្ចាស់បានបង្កើតព្រះប្រាជ្ញាញាណមុនអ្វីៗទាំងអស់ ព្រះអង្គក៏បានបង្កើតព្រះតម្រិះដ៏វាងវៃតាំងពីដើមដំបូងបង្អស់។ តើព្រះជាម្ចាស់បានសម្តែងអំពីដើមកំណើតនៃព្រះប្រាជ្ញាញាណឱ្យនរណាដឹង? តើនរណាស្គាល់ស្នាព្រះហស្តនៃព្រះប្រាជ្ញាញាណនោះ? មានតែព្រះអម្ចាស់ដែលគង់នៅលើបល្ល័ង្ក ហើយគួរឱ្យស្ញែងខ្លាចតែមួយព្រះអង្គប៉ុណ្ណោះទេ ដែលប្រកបដោយព្រះប្រាជ្ញាញាណ។ ព្រះអម្ចាស់បានបង្កើតព្រះប្រាជ្ញាញាណដោយព្រះអង្គផ្ទាល់ ព្រះអង្គ​ទតឃើញ និងឈ្វេងយល់តម្លៃនៃព្រះប្រាជ្ញាញាណ ហើយបានចាក់បង្ហូរព្រះប្រាជ្ញាញាណនោះមកលើស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ ព្រះអង្គ​ក៏បានប្រទានព្រះប្រាជ្ញាញាណឱ្យមនុស្សលោកទាំងអស់ ដោយព្រះហប្ញទ័យទូលំទូលាយ​ដែរ ជាពិសេសព្រះអង្គបានចែកព្រះប្រាជ្ញាញាណយ៉ាងបរិបូរណ៌ឱ្យអស់អ្នកដែល​ស្រលាញ់ព្រះអង្គ។

ទំនុកតម្កើងលេខ ៩៣ (៩២),១-២.៥ បទកាកគតិ

ព្រះអម្ចាស់ជាមហាក្សត្រារុងរឿងថ្កើងថ្កុំ
ទ្រង់ប្រកបដោយចេស្តាឧត្តមផែនដីនៅមាំ
ឥតរង្គើឡើយ
បល្ល័ង្កព្រះអង្គស្ថិតស្ថេររឿងរុងយូរលង់មកហើយ
ព្រះអង្គមានជន្មអស់កល្បអន្លាយដើមមករៀងអាយ
អង្វែងជានិច្ច
បពិត្រព្រះម្ចាស់ក្រឹត្យវិន័យព្រះត្រឹមត្រូវបរិសុទ្ធ
ដំណាក់ព្រះអង្គល្អល្អះបំផុតវិសេសវិសុទ្ធ
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
​ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះរបស់យើងបានបំបាត់អំណាចនៃសេចក្តីស្លាប់។ ព្រះអង្គបានបំភ្លឺយើងឱ្យស្គាល់​ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,១៤-២៩

​ព្រះយេស៊ូ លោកសិលា លោកយ៉ាកុប និងលោកយ៉ូហានបានមកជួបសាវ័កឯទៀតៗ ​ព្រះអង្គទតឃើញបណ្តាជនច្រើនកុះករឈរនៅជុំវិញសាវ័កទាំងនោះ ហើយឃើញពួក​បូជាចារ្យជជែកជាមួយគេផង។ កាលបណ្តាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់​គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?។ ក្នុងចំណោមបណ្តាជន មានបុរសម្នាក់ទូលព្រះអង្គ​ថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានខ្មោច​ចូល ធ្វើឱ្យគេនិយាយពុំរួច។ នៅទីណាក៏ដោយ ពេលខ្មោចចូលម្តងៗ វាផ្តួលកូនខ្ញុំ​ប្របាទលើដី ឱ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។​ ខ្ញុំប្របាទបានសុំសាវ័ក​របស់លោកឱ្យដេញខ្មោចនេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្តា​ជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឱ្យខ្ញុំ»។ គេក៏នាំវា​ចូលមកជិតព្រះយេស៊ូ។ កាលខ្មោចឃើញព្រះអង្គ វាផ្តួលក្មេងនោះឱ្យប្រកាច់ប្រកិនព្រមទាំងននៀលបែកពពុះមាត់។ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះតាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងពីតូចម្ល៉េះ។ ខ្មោចធ្វើឱ្យវាដួលលើភ្លើង​ ឱ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសាចង់ឱ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាច​​ធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំ​ផង»។ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកនិយាយថា ប្រសិនបើលោកអាចជួយបានដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឱ្យខ្ញុំប្របាទដែលជាអ្នកមិនជឿនេះផង!»។ ពេលនោះ ព្រះយេស៊ូទតឃើញបណ្តាជនរត់មក ព្រះអង្គ​ក៏គំរាមខ្មោច ដោយបញ្ជាថា៖ «នែ៎ ខ្មោចថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឱ្យសោះ!»។ ខ្មោចក៏ស្រែកឡើង ព្រមទាំងធ្វើឱ្យក្មេងនោះប្រកាច់​ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្តូកស្តឹងដូចមនុស្សស្លាប់ ធ្វើឱ្យមនុស្សជាច្រើនស្មានថា វាស្លាប់បាត់ទៅហើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គ​ចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ក្រុមសាវ័កទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនេះចេញបាន?»។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅគេថា៖ «គេអាចដេញខ្មោចប្រភេទនេះបាន លុះត្រាតែអធិដ្ឋាន»។

355 Views