ថ្ងៃអង្គារ-អាទិត្យទី០៧-រដូវធម្មតា «ឆ្នាំសេស»

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃអង្គារ អាទិត្យទី០៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣

ឬសន្តសិលាដាមីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ

លោកដាមីយ៉ាំង កើតប្រហែលនៅឆ្នាំ១០០៧ នៅក្រុងរ៉ាវ៉ែន (ប្រទេសអ៊ីតាលី)។ កាល​បានអាយុ២៨ឆ្នាំ លោកបួសជាឥសីរស់នៅក្នុងព្រៃ។ លោកយក​ចិត្តទុក​ដាក់​កែ​តម្រង់ព្រះសហគមន៍​ ដោយ​ប្រៀន​ប្រដៅអស់លោកបូជាចារ្យ។ លោកនិពន្ធសៀវភៅជាច្រើនក្បាល ហើយកាន់វិន័យយ៉ាងតឹងរឹង លោក​ទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអូស្ទីយ៉ា (អ៊ីតាលី) តែលោកសូមលា​លែង​មុខ​តំ​ណែង​ត្រឡប់ទៅរស់នៅជាឥសីវិញ។ លោកទទួលមរណភាពនៅឆ្នាំ១០៧២។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ២,១-១១

កូនអើយ! ប្រសិនបើកូនប្រាថ្នាចង់បម្រើព្រះអម្ចាស់ ចូររៀបចំខ្លួនឱ្យព្រះអង្គ​ល្បងល។ ចូរតំម្រង់ចិត្តឱ្យបានត្រង់! ចូរមានចិត្តរឹងប៉ឹងឡើង! កុំជ្រួលច្របល់ក្នុង​ពេលមានអាសន្ន។ ចូរជំពាក់ចិត្តលើព្រះអម្ចាស់ កុំឃ្លាតចាកពីព្រះអង្គឡើយ នោះកូន​មុខជាចម្រុងចម្រើននៅគ្រាអវសាននៃជីវិត។ ចូរស៊ូទ្រាំនឹងហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់កូន ប្រសិនបើកូនជួបប្រទះនឹងទុក្ខវេទនា ចូរមានចិត្តអត់ធ្មត់ជានិច្ច! ដ្បិតគេយកមាសមកបន្សុទ្ធក្នុងភ្លើងយ៉ាងណា ព្រះជាម្ចាស់យកទុក្ខវេទនាមកជម្រះចិត្តអ្នកដែលគាប់ព្រះហប្ញទ័យព្រះអង្គយ៉ាងនោះដែរ។ ចូរជឿលើព្រះជាម្ចាស់ ព្រះអង្គ​មុខជាយាងមកជួយកូនពុំខាន។ ចូរដើរតាមមាគ៌ាដ៏ទៀងត្រង់ ហើយសង្ឃឹមលើព្រះ​អង្គចុះ! ឱ្យអ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរផ្ញើជីវិតលើព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ! កុំងាកចេញពីព្រះអង្គឡើយ ក្រែងអ្នករាល់គ្នាត្រូវជំពប់ដួល។
អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរជឿលើព្រះអង្គចុះ! អ្នករាល់គ្នាមុខជាទទួលរង្វាន់ពុំខាន។ អស់អ្នកដែលគោរព​កោតខ្លាចព្រះអម្ចាស់អើយ! ចូរ​សង្ឃឹមថា អ្នកនឹងទទួលសម្បត្តិរបស់ព្រះអង្គ គឺមានអំណរសប្បាយអស់កល្បជានិច្ច និងទទួលសេចក្តីមេត្តាករុណាពីព្រះអង្គផង។ ចូរសង្កេតមើលមនុស្សជំនាន់មុនៗ ហើយ​រិះគិតពិចារណាចុះ! តើមាននរណាផ្ញើជីវិតលើព្រះអម្ចាស់ ហើយត្រូវខកចិត្តឬទេ? តើមាននរណាកោតខ្លាចព្រះអម្ចាស់ ហើយត្រូវព្រះអង្គបោះបង់ចោលឬទេ? តើមាន​នរណាអង្វព្រះអង្គ ហើយត្រូវព្រះអង្គមើងាយ មិនអើពើឬទេ? ទេ! ព្រះអម្ចាស់​មានព្រះហប្ញទ័យអាណិតអាសូរ និងមេត្តាករុណា ព្រះអង្គតែងតែលើកលែងទោស​មនុស្សរួចពីបាប ហើយសង្រ្គោះគេក្នុងគ្រាមានអាសន្ន។

ទំនុកតម្កើងលេខ ៣៧ (៣៦) ,៣-៤.១៨-១៩.២៧-២៨.៣៩-៤០ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏សក្តិសិទ្ធិនោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គលកុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទានឱ្យអ្នកមានតាមបំណង
១៨ព្រះម្ចាស់យកព្រះទ័យទុកដាក់ក្រៃនឹងជីវិត
រក្សាមិនឱ្យបាត់នៅស្ថេរស្ថិតជាកេរកោះ
១៩នៅពេលមានអាសន្នគេមិនស្លន់ឬអាម៉ាស់
មានអាហារមិនខ្វះទោះប្រទះគ្រោះទុរ្ភិក្ស
២៧ចូរកុំធ្វើអាក្រក់រឿងគំរក់កុំទៅក្បែរ
នោះអ្នកនឹងស្ថិតស្ថេរលើដីកេរតរឿងទៅ
២៨ព្រះម្ចាស់សព្វព្រះទ័យពន់ពេកក្រៃគ្មានហ្មងសៅ
យុត្តិធម៌ត្រង់ត្រឹមត្រូវតរៀងទៅទ្រង់មិនភ្លេច
ព្រះអង្គមិនបង់បោះគេទាំងនោះដោយកលល្បិច
ព្រះអង្គជាន់ពន្លិចវិនាសខ្ទេចពូជអាក្រក់
៣៩ព្រះម្ចាស់តែងសង្គ្រោះមនុស្សទាំងអស់ឥតទោរម្នេញ
ជាកំពែងពោរពេញការពារពាំងគ្រាអាសន្ន
៤០ព្រះអម្ចាស់សង្រ្គោះនិងរំដោះមិនភាំងភាន់
សង្រ្គោះគេបន្ទាន់ព្រោះគេជ្រកក្រោមបារមី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ កាឡ ៦,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
​ខ្ញុំអួតអាងតែលើឈើឆ្កាងរបស់ព្រះអម្ចាស់! ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំ​ទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣០-៣៧

ព្រះយេស៊ូ និងក្រុមសាវ័កយាងកាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះ​ហប្ញទ័យឱ្យនរណាដឹងឡើយ។ ព្រះអង្គបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថា បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ​ បីថ្ងៃក្រោយពីគេសម្លាប់ ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ក្រុមសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅ​ក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «ពេលដើរតាមផ្លូវ តើអ្នករាល់គ្នា​និយាយអំពីរឿងអ្វី?»។ ក្រុមសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវគេ​ប្រកែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេអ្នកណាធំជាងគេ។ ព្រះយេស៊ូគង់ចុះ ទ្រង់​ត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ ​អ្នកនោះត្រូវដាក់ខ្លួនជាកូនគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក​ ព្រះអង្គយកក្មេងម្នាក់ឱ្យមកឈរនៅកណ្តាលក្រុមសាវ័ក។ ព្រះអង្គឱបក្មេងនោះ​រួចមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាទទួលក្មេងណាម្នាក់ ដូចក្មេងនេះក្នុង​នាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ»​។

226 Views