ថ្ងៃសុក្រ-អាទិត្យទី០៨-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី០៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣
ឬសន្តម៉ាសេឡាំង និងសន្តសិលា ជាមរណសាក្សី
លោកម៉ាសេឡាំង និងលោកសិលាជាគ្រីស្តបរិស័ទជាតិរ៉ូម៉ាំង។ លោកម៉ាសេឡាំងជាបូជាចារ្យ រីឯលោកសិលាជាឧបដ្ឋាក។ ព្រះចៅឌីយ៉ូក្លេស៊ីយាំងបញ្ជាឱ្យគេកាត់កលោកទាំងពីរ ព្រោះលោកទាំងពីរមិនព្រមលះបង់ជំនឿរបស់ខ្លួន។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៤៤,១.៩-១៣
ឥឡូវនេះ យើងនាំគ្នាសរសើរតម្កើងវីរបុរសដ៏ល្បី គឺបុព្វបុរសរបស់យើងគ្រប់ជំនាន់តរៀងមក។ មានអ្នកខ្លះ ពេលគាត់បាត់បង់ជីវិតទៅ គ្មាននរណានឹកនាឡើយ ឈ្មោះរបស់គេត្រូវបាត់សូន្យឈឹង ហាក់ដូចជាគេមិនបានកើតទាល់តែសោះ កូនចៅរបស់គេក៏ដូច្នោះដែរ។ រីឯបុព្វបុរសយើង ជាមនុស្សមានចិត្តសប្បុរស មនុស្សជំនាន់ក្រោយមិនបំភ្លេចអំពើសុចរិតរបស់អស់លោកឡើយ។ ទ្រព្យសម្បតិ្តរបស់គាត់ត្រូវផ្ទេរឱ្យពូជពង្សគាត់ គឺកូនចៅគាត់ក៏បានទទួលកេរមត៌កពីគាត់ដែរ។ ពូជពង្សរបស់គាត់ កាន់តាមសម្ពន្ធមេត្រីជានិច្ច ដោយសារគាត់ កូនចៅរបស់គាត់ក៏កាន់តាមគាត់ដែរ។ ពូជពង្សរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត ហើយភាពថ្កុំថ្កើងរុងរឿងរបស់គាត់មិនសាបសូន្យឡើយ។
ទំនុកតម្កើងលេខ ១៤៩,១-៦.៩ បទកាកគតិ
១ | សូមច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | សូមសរសើរកោត |
ទ្រង់ក្នុងចំណោម | កូនចៅនោះសោត | អង្គប្រជុំផ្តោត | |
ថ្វាយព្រះអង្គផង | ។ | ||
២ | សូមប្រជាជន | អ៊ីស្រាអែលគន់ | គយចិត្តប៉ុនប៉ង |
សប្បាយរីករាយ | ដោយសារទ្រង់ផង | បង្កើតអ្នកចង់ | |
គោរពមហាក្សត្រ | ។ | ||
៣ | សូមនាំគ្នារាំ | ជាកិត្តិយសធំ | ថ្វាយព្រះម្ចាស់ក្តាត់ |
សូមផ្គុំតន្ត្រី | ទះស្គរភ្លេងភ្លាត់ | ដេញចាប៉ីក្រាប់ | |
ពិណផងថ្វាយព្រះ | ។ | ||
៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | ប្រទានតេជះ |
ឱ្យប្រជាជន | អ្នកតូចទ្រង់ប្រោស | ឱ្យមានជំនះ | |
ទាំងយសសិរី | ។ | ||
៥ | សូមឱ្យជឿព្រះ | សង្ឃឹមឥតមោះ | រីករាយសប្បាយ |
ត្រេកអរលើសលប់ | ពេលមានជោគជ័យ | ទាំងយប់រាត្រី | |
ក៏ស្រែកតម្កើង | ។ | ||
៦ | សូមទាំងអស់គ្នា | កោតរាល់វេលា | កុំបីឆ្មៃឆ្មើង |
មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | សព្វទុក្ខទាំងពួង | |
កម្ចាត់ឱ្យអស់ | ។ | ||
៩ | កិច្ចការទាំងនោះ | សក្តិសមឥតខ្ចោះ | ស្របតាមលំនាំ |
តាមការសម្រេច | ឥតប្រែឥតភាន់ | ជាកិត្តិយសធំ | |
ដល់អស់អ្នកជឿ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ពិតជាមានសុភមង្គលហើយ! អ្នកនោះបង្កើតផលតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១១,១១-២៥
ព្រះយេស៊ូយាងដល់ក្រុងយេរូសាឡឹម ព្រះអង្គយាងចូលក្នុងព្រះវិហារ។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេតថានីជាមួយសាវ័កទាំងដប់ពីរនាក់ ដ្បិតល្ងាចណាស់ហើយ។ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញស្វាយមួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ទ្រង់ក៏យាងតម្រង់ទៅក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវស្វាយផ្លែនៅឡើយទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមស្វាយនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ក្រុមសាវ័កបានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយក្រុមសាវ័ក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្តួលតុពួកអ្នកប្តូរប្រាក់ ផ្តួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមិនឱ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារឡើយ។ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឱ្យជាតិសាសន៍ទាំងឡាយអធិដ្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។ កាលពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែគេខ្លាចព្រះអង្គ ដ្បិតបណ្តាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្តីដែលព្រះអង្គបង្រៀននោះ។ លុះដល់ល្ងាច ព្រះយេស៊ូយាងចេញពីទីក្រុងជាមួយក្រុមសាវ័ក។ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ក្រុមសាវ័កឃើញដើមស្វាយក្រៀមស្វិតរហូតដល់ឫស។ លោកសិលានឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើលដើមស្វាយដែលព្រះគ្រូបានដាក់បណ្តាសានោះ ក្រៀមស្វិតទៅហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះ ទម្លាក់ខ្លួនក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្តដោយឥតសង្ស័យថា ពាក្យរបស់ខ្លួននឹងបានសម្រេចនោះ ព្រះជាម្ចាស់នឹងប្រទានឱ្យបានសម្រេចតាមពាក្យគេមែន។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយឱ្យតែអ្នករាល់គ្នាអង្វរសុំ ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឱ្យអ្នករាល់គ្នាជាពុំខាន។ ម្យ៉ាងទៀត ពេលឈរអធិដ្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឱ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខអត់ទោសឱ្យអ្នករាល់គ្នា»។