ថ្ងៃសៅរ៍-អាទិត្យទី០៨-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី០៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ក្រហម
ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣
បុណ្យរម្លឹក
សន្ដឆាល ល្វង់ហ្គា និងសហជីវិន
ជាមរណសាក្សី នៅយូហ្គាន់ដា
នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ទជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៥១,១២-២០
បពិត្រព្រះអម្ចាស់! ខ្ញុំសូមអរព្រះគុណព្រះអង្គ សូមច្រៀងបទសរសើរតម្កើងព្រះអង្គ ខ្ញុំសូមលើកតម្កើងព្រះនាមព្រះអម្ចាស់។ កាលខ្ញុំនៅក្មេងនៅឡើយ គឺមុនពេលខ្ញុំដើរផ្សងព្រេងក្នុងពិភពលោក ខ្ញុំបានស្វែងរកព្រះប្រាជ្ញាញាណ ដោយទូលអង្វរសុំព្រះអម្ចាស់ឥតលាក់លៀមឡើយ។ នៅខាងមុខព្រះវិហារ ខ្ញុំអង្វរសុំឱ្យបានទទួលព្រះប្រាជ្ញាញាណ ខ្ញុំក៏ស្វែងរកព្រះប្រាជ្ញាញាណរហូតដល់អវសាននៃជីវិត។ ពេលព្រះប្រាជ្ញាញាណចម្រើនឡើង ព្រះអង្គប្រៀបដូចជាផ្លែទំពាំងបាយជូរកំពុងទុំ ហើយជាសេចក្តីសប្បាយរីករាយនៅក្នុងចិត្តខ្ញុំ។ ខ្ញុំដើរតាមមាគ៌ាដ៏ទៀងត្រង់ គឺតាំងពីក្មេងមក ខ្ញុំដើរតាមដានព្រះប្រាជ្ញាញាណ។ ខ្ញុំប្រុងត្រចៀកស្តាប់បន្តិច ទើបខ្ញុំទទួលព្រះប្រាជ្ញាញាណ ព្រមទាំងទទួលពាក្យអប់រំជាច្រើន។ ខ្ញុំចម្រើនឡើងក៏ដោយសារព្រះប្រាជ្ញាញាណដែរ។ ខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានព្រះប្រាជ្ញាញាណឱ្យខ្ញុំ។ ខ្ញុំសម្រេចចិត្តប្រព្រឹត្តតាមព្រះប្រាជ្ញាញាណ ហើយខំប្រព្រឹត្តអំពើល្អ ខ្ញុំមិនខកចិត្តឡើយ។ ខ្ញុំប្រយុទ្ធយ៉ាងខ្លាំងរួមជាមួយព្រះប្រាជ្ញាញាណ ខ្ញុំក៏ខំប្រតិបត្តិតាមធម្មវិន័យយ៉ាងម៉ត់ចត់ដែរ។ ខ្ញុំបានលើកដៃអង្វរព្រះជាម្ចាស់ ទាំងនឹកស្តាយ ដោយមិនបានធ្វើតាមព្រះប្រាជ្ញាញាណជានិច្ច។ ខ្ញុំបានតម្រង់ចិត្តខ្ញុំឆ្ពោះទៅរកព្រះប្រាជ្ញាញាណ។ ខ្ញុំមានចិត្ដស្អាតបរិសុទ្ធ ហើយខ្ញុំក៏រកឃើញព្រះប្រាជ្ញាញាណ។ ព្រះអម្ចាស់ប្រទានឱ្យខ្ញុំចេះរិះគិតពិចារណាដោយសារព្រះប្រាជ្ញាញាណ តាំងពីដើមរៀងមកដែរ។ ហេតុនេះហើយ បានជាព្រះប្រាជ្ញាញាណមិនបោះបង់ចោលខ្ញុំឡើយ។
ទំនុកតម្កើងលេខ ១៩(១៨),៨-១១ បទកាកគតិ
៨ | ព្រះធម្មវិន័យ | ល្អលះឥតបី | ប្រសើរថ្កើងថ្កាន |
ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | មនុស្សល្ងង់ប្រែប្រាណ | |
ជាមានប្រាជ្ញា | ។ | ||
៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្តា | |
ថ្លៃថ្លាត្រចង់ | ។ | ||
១០ | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
ស្ថិតស្ថេរចីរកាល | តទៅគង់វង់ | ការវិនិច្ឆ័យទ្រង់ | |
ក៏សុទ្ធត្រឹមត្រូវ | ។ | ||
១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
ផ្អែមជាងទឹកឃ្មុំ | ខែចេត្រពេកកូវ | ដែលហូរចេញទៅ | |
ចាកពីបង្គង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១១,២៧-៣៣
នៅគ្រានោះ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កម្តងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ បូជាចារ្យ និងពួកធម្មាចារ្យ នាំគ្នាមកជួបព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឱ្យលោកអាចធ្វើការទាំងនេះបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរ អស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឱ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់បានចាត់លោកយ៉ូហានឱ្យមក គាត់មុខជានឹងសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ផ្ទុយទៅវិញ បើយើងឆ្លើយថា មនុស្សបានចាត់លោកឱ្យមក (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។