ថ្ងៃសុក្រ-អាទិត្យទី០៩-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី០៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣
ឬសន្តអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ទោះបីគ្មាននរណាអាចថ្លែងសិរីរុងរឿងរបស់ព្រះអង្គបានឡើយ ក៏ព្រះអង្គប្រោសសន្តអេប្រែមឱ្យចេះកោតសរសើរគម្រោងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់គោរពព្រះអង្គ តាមព្រះអំណោយទានដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំរៀងៗខ្លួនផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ១១,៥-១៧
អ្នកស្រីហាណ្ណាជាភរិយាលោកតូប៊ីត ទៅអង្គុយរៀងរាល់ថ្ងៃលើទួលមួយនៅក្បែរផ្លូវ រង់ចាំមើលកូនត្រឡប់មកវិញ។ នៅលើទួលនោះ គាត់អាចមើលឃើញបានឆ្ងាយ។ មានថ្ងៃមួយ គាត់បានឃើញកូនពីចម្ងាយ គាត់ស្គាល់ភ្លាមថា កូនគាត់ពិតជាត្រឡប់មកវិញមែន។ គាត់ក៏រត់ទៅជូនដំណឹងស្វាមីថា៖ «ប៉ាវា! កូនយើងមកវិញហើយ!»។ ទេវទូតរ៉ាផាអែលប្រាប់លោកតូប៊ីយ៉ាថា៖ «ពេលប្អូនចូលក្នុងផ្ទះ ប្អូនត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់ប្អូន។ កាលអរព្រះគុណរួច ចូរប្អូនទៅរកឪពុក ហើយថើបគាត់។ ភ្លាមនោះ ប្អូនត្រូវយកប្រមាត់ត្រីដែលយកមកជាប់នឹងខ្លួនទៅលាបភ្នែកឪពុក ភ្នែកឪពុកនឹងភ្លឺវិញភ្លាម ហើយគាត់ក៏នឹងសប្បាយចិត្ត ដោយបានមើលឃើញមុខប្អូនពុំខាន»។ ឆ្កែដែលធ្វើដំណើរជាមួយ បានរត់ទៅជូនដំណឹងមុន វាបក់កន្ទុយយ៉ាងសប្បាយ។ លោកតូប៊ីតដែលខ្វាក់ក៏ក្រោកឡើង ហើយរត់ទាំងត្រដាបត្រដួស ដោយចាប់ដៃអ្នកបម្រើផង ទើបទៅដល់កូន។ គាត់ឱបថើបកូន ឯភរិយាលោកក៏ថើបកូនដែរ។ អ្នកទាំងបីយំស្រណោះស្រណោកដោយសប្បាយពេក។ កាលពួកគេថ្វាយបង្គំព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គរួចហើយ គេក៏ទៅអង្គុយគ្រប់គ្នា។ លោកតូប៊ីយ៉ាយកប្រមាត់ត្រីមកលាបភ្នែកឪពុក។ ប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែមានស្បែកសស្តើងតូចមួយ ចេញពីភ្នែករបស់គាត់។ កូនគាត់ក៏ចាប់ស្បែក ហើយទាញចេញពីភ្នែក។ ភ្លាមនោះ លោកតូប៊ីតមើលឃើញឡើងវិញ។ ពួកគេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់គ្រប់ៗគ្នា។ លោកតូប៊ីតមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់ប្រជាជនអ៊ីស្រាអែល! ព្រះអង្គបានដាក់ទណ្ឌកម្មខ្ញុំ។ តែឥឡូវនេះ ព្រះអង្គសង្គ្រោះខ្ញុំ ហើយខ្ញុំក៏ឃើញមុខកូនខ្ញុំវិញផង»។
ទំនុកតម្កើងលេខ ១៤៦ (១៤៥),២.៥-១០ បទពាក្យ ៧
២ | ខ្ញុំសូមសរសើរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត | |
ខ្ញុំស្មូត្រចម្រៀងមានបែបទ | ឱ្យបានចាំស្ទាត់ពេលនៅរស់ | ។ | |
៥ | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម | |
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ | ។ | |
៦ | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ | |
សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច | ។ | |
៧ | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
តែទ្រង់ធ្វើឱ្យគម្រោងការ | មនុស្សខូចពាលាវិនាសបង់ | ។ | |
១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
ឱ្យក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ធម ៦.១៥-១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះមួយអង្គគត់ដែលជាព្រះអធីបតី ព្រះអង្គជាព្រះមហាក្សត្រ លើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,៣៥-៣៧
នៅគ្រានោះ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យនិយាយថា ព្រះគ្រីស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឱ្យមានរាជឱង្ការថា “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្តថា៖ “ព្រះអម្ចាស់” ដូច្នេះ តើឱ្យព្រះគ្រីស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចកើត?»។ បណ្តាជនជាច្រើនចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។