ថ្ងៃសៅរ៍-អាទិត្យទី០៩-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី០៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ១២,១.៥-១៥.២
លោកតូប៊ីតហៅកូនគាត់មក ហើយមានប្រសាសន៍ថា៖ «តើយើងត្រូវយកអ្វីធ្វើជាថ្លៃឈ្នួលឱ្យអ្នកដែលជូនដំណើរកូន?»។ អ្នកទាំងពីរហៅទេវទូតរ៉ាផាអែល ហើយសូមឱ្យគាត់សុខចិត្តទទួលទ្រព្យសម្បតិ្តដែលគេបាននាំយកមកចំនួនពាក់កណ្តាល។ តែទេវទូតរ៉ាផាអែលនិយាយការពិតប្រាប់អ្នកទាំងពីរដោយស្ងាត់ៗថា៖ «ចូរអរព្រះគុណព្រះជាម្ចាស់នៃស្ថានបរមសុខ! ចូរលើកតម្កើងព្រះនាមព្រះអង្គនៅមុខសត្វលោកទាំងអស់ដែលមានជីវិត! ព្រោះព្រះអង្គមានធម៌មេត្តាករុណាចំពោះអ្នកទាំងពីរយ៉ាងខ្លាំង។ យើងត្រូវលាក់សេចក្តីអាថ៌កំបាំងរបស់សេ្តច តែត្រូវប្រកាសស្នាព្រះហស្តរបស់ព្រះអម្ចាស់ និងលើកតម្កើងព្រះអង្គ ធ្វើដូច្នេះពិតជាការប្រពៃណាស់។ ការអធិដ្ឋាន ការតមអាហារ និងការចែកទាន ប្រសើរជាងមាសប្រាក់ទៅទៀត ដ្បិតការចែកទានធ្វើឱ្យរួចពីក្តីស្លាប់ ជម្រះមនុស្សឱ្យរួចពីអំពើបាប និងធ្វើឱ្យព្រះអម្ចាស់អាណិតមេត្តាផ្តល់ជីវិតអស់កល្បជានិច្ចផង។ អ្នកប្រព្រឹត្តអំពើបាប មិនគោរពធម្មវិន័យ នឹងត្រឡប់ទៅជាខ្មាំងសត្រូវរបស់ខ្លួន។ ខ្ញុំសូមប្រាប់សេចក្តីពិតដោយមិនលាក់លៀមអ្វីឡើយ។ ពេលណាលោកអង្វរព្រះអម្ចាស់ទាំងទឹកភ្នែក ពេលណាលោកបោះបង់អាហារចោលទៅកប់សាកសព ពេលណាលោកលាក់សាកសពនៅក្នុងផ្ទះវេលាថ្ងៃ ដើម្បីយកទៅកប់នៅវេលាយប់ កាលនោះខ្ញុំបានយកពាក្យអង្វររបស់លោកទៅថ្វាយព្រះអម្ចាស់។ ដោយលោកបានគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ លោកត្រូវឆ្លងកាត់ទុក្ខលំបាក ដើម្បីឱ្យព្រះអង្គល្បងមើលចិត្តលោក។ តែឥឡូវនេះ ព្រះអម្ចាស់ចាត់ខ្ញុំឱ្យមកព្យាបាលលោកឱ្យបានជា និងរំដោះនាងសារ៉ាជាភរិយារបស់កូនលោក ឱ្យរួចពីអំណាចរបស់បិសាចដែរ។ ខ្ញុំឈ្មោះរ៉ាផាអែល ជាទេវទូតមួយរូប ក្នុងចំណោមទេវទូតទាំងប្រាំពីរ ដែលឈរនៅមុខព្រះភក្ត្រព្រះអម្ចាស់។ ឥឡូវដល់ពេលខ្ញុំត្រឡប់ទៅព្រះអម្ចាស់ដែលចាត់ខ្ញុំឱ្យមកហើយ! អំណើះតទៅ អ្នករាល់គ្នាត្រូវបន្តការអរព្រះគុណព្រះជាម្ចាស់ និងតំណាលពីការអស្ចារ្យទាំងអស់ដែលព្រះអង្គបានប្រព្រឹត្តផង»។
ទំនុកតម្កើងលោកតូប៊ីត ១៣,២.៧-៨ បទកាកគតិ
២ | សូមលើកតម្កើង | សិរីរុងរឿង | របស់ព្រះជាម្ចាស់ |
ដែលមានព្រះជន្ម | រស់នៅយ៉ាងច្បាស់ | កោតសរសើរណាស់ | |
អស់កល្បជានិច្ច | ។ | ||
សូមលើកតម្កើង | ព្រះរាជ្យថ្កុំថ្កើង | ឥតបីមានភ្លេច | |
គឺព្រះអង្គហើយ | ដែលដាក់ទោសពិត | ឬមួយអាណិត | |
ប្រណីមេត្តា | ។ | ||
គឺព្រះអង្គហើយ | ដែលឱ្យសះស្បើយ | ឬអស់ជីវ៉ា | |
សព្វមនុស្សក្នុងលោក | ឥតមាននរណា | គេចផុតរួចបាន | |
បារមីទ្រង់ទេ | ។ | ||
៧ | ព្រះអង្គប្រព្រឹត្ត | ជាប្រយោជន៍ពិត | អស់ទាំងកិច្ចការ |
ធ្វើជាប្រយោជន៍ | ដល់អ្នករាល់គ្នា | សូមឱនកាយា | |
អរព្រះគុណណាស់ | ។ | ||
សូមលើកតម្កើង | កុំធ្វើឫកឆ្មើង | លើកព្រះអម្ចាស់ | |
ទ្រង់យុត្តិធម៌ | សូមតម្កើងព្រះ | មហាក្សត្រតេជះ | |
សោយរាជ្យរៀងទៅ | ។ | ||
៨ | រីឯខ្ញុំវិញ | ខ្ញុំឃ្លាតចាកចេញ | ពីទឹកពីដី |
ជាទីស្រឡាញ់ | ជាទីរមណីយ | សូមប្រោសអភ័យ | |
អរព្រះគុណដែរ | ។ | ||
ខ្ញុំបង្ហាញប្រាប់ | ឱ្យអស់អ្នកបាប | ស្គាល់ជាហូរហែរ | |
ថាព្រះអង្គមាន | តេជះពូកែ | ខ្លាំងក្លាបំបែរ | |
បារមីអស្ចារ្យ | ។ | ||
ឱអស់អ្នកបាប | កាន់ចិត្តសុភាព | ត្រឡប់វិលណា | |
មករកព្រះអង្គ | កុំនៅរេរា | កាន់ធម៌កាន់អាថ៌ | |
យុតិ្តសុចរិត | ។ | ||
ទ្រង់នឹងអាសូ | អ្នកឱ្យបាត់ថ្ងូរ | ទ្រង់ប្រោសអាណិត | |
ប្រណីរាល់គ្នា | អនុគ្រោះមែនពិត | រាក់ទាក់ជិតសិ្នទ្ធ | |
ស្រឡាញ់មេត្តា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,៣៨-៤៤
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនមនុស្សម្នាថា៖ «ចូរប្រយ័ត្ននឹងពួកធម្មាចារ្យឱ្យមែនទែន។ អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្តាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ ដាក់ប្រាក់ជាច្រើន។ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេន ជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។