ថ្ងៃអង្គារ-អាទិត្យទី១២-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣
ឬសន្តស៊ីរីល ជាអភិបាលនៅអាឡិចសង់ឌ្រី
លោកស៊ីរីល (៣៧០-៤៤៤) ជាអភិបាលព្រះសហគមន៍នៅក្រុងអាឡិចសង់ឌ្រី (ប្រទេសអេស៊ីបសព្វថ្ងៃ)។ លោកមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការណែនាំមហាសន្និបាតនៅក្រុងអេភេសូ (ឆ្នាំ ៤៣១)។ ក្នុងមហាសន្និបាតនោះ អស់លោកអភិបាលព្រះសហគមន៍ទទួលស្គាល់ និងប្រកាសយ៉ាងឱឡារិកថា ព្រះនាងម៉ារីពិតជា “ព្រះមាតារបស់ព្រះជាម្ចាស់” ព្រោះព្រះនាងបានបង្កើតបុត្រមួយដែលពិត ជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៣,២.៥-១៨
លោកអប្រាហាំមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ ឯលោកឡុតដែលមកជាមួយលោក ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ។ ស្រុកនោះពុំមានលទ្ធភាពឱ្យលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានហ្វូងសត្វច្រើនពេក។ មានថ្ងៃមួយ ពួកគង្វាលរបស់លោកអប្រាហាំ និងពួកគង្វាលរបស់លោកឡុតឈ្លោះទាស់ទែងគ្នា។ ដូច្នេះ លោកអប្រាហាំមានប្រសាសន៍ទៅលោកឡុតថា៖ «សូមកុំឱ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលអ៊ំ និងពួកគង្វាលក្មួយ ព្រោះយើងជាប់សាច់ឈាមនឹងគ្នា។ មើល៍! នៅខាងមុខក្មួយ ស្រុកទាំងមូលនៅទំនេរ ចូរក្មួយបែកចេញពីអ៊ំទៅ! ចូរជ្រើសរើសតាមចិត្ត! បើក្មួយទៅខាងជើង អ៊ំនិងទៅខាងត្បូង ហើយបើក្មួយទៅខាងត្បូង អ៊ំនឹងទៅខាងជើងវិញ»។ លោកឡុតងើបមុខឡើងសម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល ដែលមានទឹកបរិបូរណ៍នៅគ្រប់ទីកន្លែង។ មុនពេលព្រះអម្ចាស់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា តំបន់នោះប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ ឬដូចស្រុកអេស៊ីបដែរ។ លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញដំណើរឆ្ពោះទៅទិសខាងកើត។ លោកអប្រាហាំ និងលោកឡុតបែកចេញពីគ្នាតាមរបៀបនេះឯង គឺលោកអប្រហាំរស់នៅស្រុកកាណាន រីឯលោកឡុតរស់នៅតាមក្រុងនានាក្នុងតំបន់ទន្លេយ័រដាន់ ហើយគាត់ទៅបោះជំរំរហូតដល់ជាយក្រុងសូដុម។ អ្នកក្រុងសូដុមនោះជាជនពាល តែងតែប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ដែលទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ក្រោយពីលោកឡុតបែកចេញទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចូរងើបមុខពីកន្លែងដែលអ្នកនៅ ចូរសម្លឹងមើលទៅខាងជើង ខាងត្បូង ខាងកើត និងខាងលិច! យើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនៅពេលនេះឱ្យអ្នក និងពូជពង្សអ្នករហូតតរៀងទៅ។ យើងនឹងធ្វើឱ្យពូជពង្សអ្នកកើនចំនួនបានច្រើនឡើងឥតគណនាដូចធូលីដី។ គ្មាននរណាអាចរាប់ធូលីដីបានយ៉ាងណា ក៏គ្មាននរណាអាចរាប់ពូជពង្សអ្នកបានយ៉ាងនោះដែរ។ ចូរក្រោកឡើង ដើរចុះដើរឡើងគ្រប់ទីកន្លែងក្នុងស្រុកនេះ ដ្បិតយើងប្រគល់ឱ្យអ្នកហើយ!»។ លោកអប្រាហាំក៏រើជំរំមកបោះនៅក្បែរដើមជ្រៃរបស់តាម៉ាមរ៉េ ដែលនៅក្រុងហេប្រូន ហើយលោកសាងអាសនៈមួយសម្រាប់បូជាយញ្ញថ្វាយព្រះអម្ចាស់នៅកន្លែងនោះ។
ទំនុកតម្កើងលេខ ១៥ (១៤),១-៥ បទព្រហ្មគីតិ
១ | បពិត្រព្រះអម្ចាស់ | នរណាខ្លះអាចរស់ក្នុង | |
ព្រះពន្លាព្រះអង្គ | ស្ថិតនៅលើភ្នំវិសុទ្ធ | ។ | |
២ | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
អំពើសុចរិត | និយាយពិតជាដរាប | ។ | |
៣ | គេមិននិយាយមួល | បង្កាច់ផ្តួលមិនធ្វើបាប | |
បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ | |
៤ | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ | |
បើគេសន្យាអ្វី | ឬទោះបីខូចខាតបង់ | ||
ក៏គេមិនបង្អង់ | គេគោរពពាក្យសម្តី | ។ | |
៥ | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
មិនចង់បានកម្រៃ | ច្រើនតិចក្តីគេមិនយក | ។ | |
អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្តរ៍ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត!អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,៦.១២-១៤
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំយកអ្វីៗដែលជារបស់វិសុទ្ធទៅឱ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ។
ដូច្នេះ បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ ព្រះគម្ពីរទាំងមូល គឺធម្មវិន័យនិងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកក្តីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្តីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារដែលនាំទៅរកជីវិតចង្អៀត ហើយផ្លូវនោះពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។