ថ្ងៃសៅរ៍-អាទិត្យទី១២-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសៅរ៍ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០១ ខែកក្ដដា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,១-១៥
ព្រះអម្ចាស់បង្ហាញព្រះអង្គឱ្យលោកអប្រាហាំឃើញ នៅត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកំដៅ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំ។ លោកងើបមុខឡើង ឃើញបុរសបីនាក់ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅទទួល ក្រាបចុះឱនមុខដល់ដី ហើយមានប្រសាសន៍ថា៖ «បពិត្រលោកម្ចាស់! ប្រសិនបើលោកម្ចាស់ពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសខ្ញុំប្របាទជាអ្នកបម្រើរបស់លោកឡើយ សូមឱ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកម្ចាស់សម្រាកនៅក្រោមដើមឈើនេះសិនហើយ! ខ្ញុំប្របាទនឹងទៅយកនំប័ុងមួយដុំមកជូនលោកពិសា ដើម្បីឱ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកមិនកាត់តាមជំរំខ្ញុំប្របាទ ដោយឥតបានការឡើយ។ បុរសទាំងបីឆ្លើយតបថា៖ «បាទ! សូមធ្វើតាមលោកមានប្រសាសន៍ចុះ»។ លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅក្នុងជំរំប្រាប់លោកស្រីសារ៉ាថា៖« ចូរយកម្សៅសុទ្ធបីត្រឡោកមកធ្វើនំឱ្យលឿនៗទៅ!»។ បន្ទាប់មក លោកក៏រត់តម្រង់ទៅហ្វូងសត្វ ចាប់យកគោស្ទាវធាត់ល្អមួយប្រគល់ឱ្យអ្នកបម្រើម្នាក់ធ្វើម្ហូបជាបន្ទាន់ដែរ។ លោកយកខ្លាញ់ទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំលើកមកជូនបុរសទាំងបី។ បុរសទាំងបីក៏នាំគ្នាបរិភោគក្រោមដើមឈើ ឯលោកអប្រាហាំឈរចាំបម្រើ។ បុរសទាំងបីសួរលោកអប្រាហាំថា៖ «តើអ្នកស្រីសារ៉ាជាភរិយាលោកនៅឯណា?» ។ លោកឆ្លើយតបថា៖ «នាងនៅក្នុងជំរំឯណោះ!» ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយក្នុងខែនេះឯង យើងនឹងវិលមករកលោកម្តងទៀត ពេលនោះ អ្នកស្រីសារ៉ាជាភរិយារបស់លោកនឹងបានកូនប្រុសមួយ»។ ឯលោកស្រីសារ៉ាឈរស្តាប់ក្រោយខ្នងលោកនៅមាត់ទ្វារជំរំ។ លោកអប្រាហាំ និងលោកស្រីសារ៉ាមានវ័យចំណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា៖ «ខ្ញុំចាស់ជរាប៉ុណ្ណឹងទៅហើយ តើខ្ញុំនៅមានតម្រេកទៀតឬ? រីឯលោកម្ចាស់ខ្ញុំក៏ចាស់ជរាណាស់ដែរ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ហេតុអ្វីបានជាអ្នកស្រីសារ៉ាសើច ហើយនឹកក្នុងចិត្តថា នាងចាស់ប៉ុណ្ណឹងទៅហើយ មិនអាចបង្កើតកូនបានដូច្នេះ? ទោះបីការអស្ចារ្យយ៉ាងណាក៏ដោយក៏ព្រះអម្ចាស់អាចធ្វើបានដែរ។ ឆ្នាំក្រោយក្នុងខែដដែល យើងនឹងវិលមករកអ្នកម្តងទៀត ពេលនោះ សារ៉ានឹងបានកូនប្រុសមួយ» ។ លោកស្រីសារ៉ាភ័យ ហើយបដិសេធថា៖ «ខ្ញុំម្ចាស់ពុំបានសើចទេ»។ ព្រះអង្គតបថា៖ «នាងពិតជាបានសើចមែន!»។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី លក ១,៤៧-៥០.៥៣-៥៥ បទព្រហ្មគីតិ
៤៧ | ខ្ញុំសូមលើកតម្កើង | ព្រះនៃយើងជាអម្ចាស់ | |
ចិត្តខ្ញុំសប្បាយណាស់ | ព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំ | ។ | |
៤៨ | ទ្រង់មានព្រះហឫទ័យ | មេត្តាក្រៃថែថ្នាក់ថ្នម | |
ខ្ញុំអ្នកបម្រើទន់ | ទាបពេកពន់នៃព្រះអង្គ | ។ | |
អំណឹះតទៅមុខ | មនុស្សគ្រប់សុ្រកស្រែករំពង | ||
ថាខ្ញុំនេះតែម្តង | មានមង្គលពន់ពេកក្រៃ | ។ | |
៤៩ | ព្រះអង្គបានប្រព្រឹត្ត | អស្ចារ្យពិតហួសវិស័យ | |
មិនឱ្យខ្ញុំក្សិណក្ស័យ | ជាស្នាដៃព្រះវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ប្រោសប្រណីខ្ពស់បំផុត | |
ដល់អស់អ្នកដែលស្លុត | កោតខ្លាចផុតព្រះម្ចាស់ថ្លៃ | ។ | |
៥៣ | ទ្រង់បានប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតហូរហៀរ | |
ឯអ្នកមានមហា | ទ្រង់ដេញទៅដៃទទេ | ។ | |
៥៤ | ទ្រង់មានព្រះហឫទ័យ | ប្រោសប្រណីឥតមានរេ | |
ដល់ជាតិអ៊ីស្រាអែល | ជាពួកដែលបម្រើទ្រង់ | ។ | |
៥៥ | ពីលោកអប្រាហាំ | រហូតទាំងអស់ពូជពង្ស | |
ទ្រង់ពិតជួយស្រោចស្រង់ | ជួយតម្រង់ណែនាំផ្លូវ | ។ | |
ស្របតាមព្រះសន្យា | នឹងដូនតាពីមុនកូវ | ||
រហូតដល់ឥឡូវ | នេះតទៅទ្រង់មិនភ្លេច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,៥-១៧
នៅគ្រានោះ ព្រះយេស៊ូយាងចូលក្រុងកាផានុម។ មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «លោកម្ចាស់! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្តូកស្តឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅលោកថា៖ «ខ្ញុំនឹងទៅមើលគាត់ឱ្យបានជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញ ចូលក្នុងផ្ទះខ្ញុំប្របាទឡើយ សូមលោកគ្រាន់តែមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងបានជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឱ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឱ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម» ។ កាលព្រះយេស៊ូទ្រង់ព្រះសណ្តាប់ដូច្នេះ ព្រះអង្គស្ងើចសរសើរណាស់ ហើយមានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យនៃស្ថានបរមសុខជាមួយលោក អប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យចូលក្នុងព្រះរាជ្យកាលពីមុន ព្រះជាម្ចាស់បែរជាដេញឱ្យទៅនៅខាងក្រៅក្នុងទីងងឹតវិញ ជាកន្លែងដែលគេយំសោកខឹងសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឱ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏បានជាសះស្បើយនៅពេលនោះ។ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកសិលា ទតឃើញម្តាយក្មេករបស់គាត់ សម្រាន្តនៅលើគ្រែកំពុងគ្រុន។ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។ លុះដល់ល្ងាច គេនាំមនុស្សខ្មោចចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញខ្មោច ដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឱ្យបានជាគ្រប់ៗគ្នា ស្របតាមសេចក្តីដែលព្យាការីអេសាយបានថ្លែងទុកមកថា៖ «ព្រះអង្គបានដកយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។