ថ្ងៃអង្គារ-អាទិត្យទី១៣-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០៤ ខែកក្ដដា ឆ្នាំ២០២៣
ឬសន្តីអេលីសាបិតនៅព័រទុយហ្គាល
ព្រះអង្គម្ចាស់ស្រីអេលីសាបិត (១២៧១-១៣៣៦) រៀបអភិសេកនឹងព្រះបាទឌឺនីស ជាស្តេចព័រទុហ្គាល។ ព្រះនាងខិតខំសម្រុះសម្រួលព្រះរាជវង្សានុវង្សដែលបែកបាក់គ្នា។ ព្រះនាងក៏យកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងក្នុងការជួយជនក្រីក្រ។ កាលនៅមេម៉ាយព្រះនាងចូលបួស។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៩,១៥-២៩
នៅពេលយប់ ប្រជាជនក្រុងសូដុមចង់ធ្វើបាបអ្នកដំណើរទាំងពីរនាក់ដែលស្នាក់នៅផ្ទះលោកឡុត។ ពេលភ្លឺស្រាងៗ ទេវទូតទាំងពីរនាំគ្នាបង្ខំលោកឡុតឱ្យរត់ចេញពីក្រុង ដោយប្រាប់ថា៖ «ចូរក្រោកឡើង! នាំប្រពន្ធ និងកូនស្រីទាំងពីរនាក់រត់ចេញទៅ! កុំឱ្យបាត់បង់ជីវិត ព្រោះតែអំពើទុច្ចរិតរបស់អ្នកក្រុងនេះឡើយ»។ លោកឡុតនៅបង្អែបង្អង់ បានជាទេវទូតទាំងពីររូបចាប់ដៃគាត់ ព្រមទាំងដៃប្រពន្ធ និងកូនស្រីទាំងពីរនាក់នាំចេញទៅក្រៅក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យគាត់រួចជីវិត។ ពេលទេវទូតនាំគាត់ចេញដល់ក្រៅហើយ ទេវទូតប្រាប់លោកឡុតថា៖ «ចូររត់ឱ្យបានរួចជីវិតទៅ ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់នេះឱ្យសោះ! ចូររត់ទៅភ្នំឱ្យលឿន ដើម្បីឱ្យបានរួចជីវិត»។ លោកឡុតតបថា៖ «ទេ! លោកម្ចាស់អើយ! ធ្វើតាមលោកទៅមិនរួចទេ! លោកម្ចាស់បានគាប់ចិត្តនឹងខ្ញុំប្របាទ ហើយអាណិតមេត្តាដល់ខ្ញុំប្របាទយ៉ាងលើសលប់ ដោយប្រោសប្រណីខ្ញុំប្របាទឱ្យរួចជីវិត។ តែខ្ញុំប្របាទមិនអាចរត់ទៅដល់ភ្នំទាន់បានទេ! អន្តរាយមុខជាមកតាមទាន់ ហើយខ្ញុំប្របាទមុខជានឹងស្លាប់មុនពុំខាន។ លោកម្ចាស់! សូមមើលក្រុងដ៏តូចមួយនេះ នៅជិតបង្កើយ ខ្ញុំប្របាទអាចរត់ទាន់បាន សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទរត់ចូលក្រុងដ៏តូចនេះទៅ! ខ្ញុំប្របាទនឹងបានរួចជីវិត!»។ ទេវទូតឆ្លើយតបមកគាត់ថា៖ «សូមឱ្យបានសម្រេចតាមសេចក្តីប្រាថ្នារបស់អ្នកចុះ! ខ្ញុំមិនបំផ្លាញក្រុងដ៏តូចនេះទេ។ ចូររត់ទៅឱ្យលឿនបំផុត ដ្បិតខ្ញុំមិនអាចធ្វើអ្វីបាន មុនពេលអ្នកទៅដល់ក្រុងនោះឡើយ»។ ហេតុនេះហើយ បានជាគេហៅក្រុងនោះថា «សូអារ» (ឈ្មោះនេះមានន័យថា «តូច»)។ លោកឡុតទៅដល់ក្រុងសូអារនៅវេលាថ្ងៃរះ។ ពេលនោះព្រះអម្ចាស់បង្អុរស្ពាន់ធ័រ និងភ្លើងពីលើមេឃមកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងពីរ និងតំបន់នៅជុំវិញ ព្រមទាំងអ្នកក្រុងទាំងប៉ុន្មាន និងរុក្ខជាតិដែលដុះនៅលើដីចោលអស់។ ភរិយាលោកឡុតបានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបបដិមារធ្វើពីអំបិល។ នៅពេលព្រលឹម លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះអម្ចាស់។ លោកសម្លឹងមើលទៅក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងដែនដីទាំងមូលក្នុងតំបន់នោះ គាត់ឃើញផ្សែងហុយទ្រលោមឡើងពីដីមក ដូចផ្សែងភ្នក់ភ្លើង។ ពេលព្រះជាម្ចាស់បានបំផ្លាញក្រុងទាំងប៉ុន្មានក្នុងតំបន់នោះរួចហើយ ព្រះអង្គអាណិតមេត្តាដល់លោកអប្រាហាំ ហើយព្រះអង្គក៏ប្រោសលោកឡុតឱ្យរួចផុតពីអន្តរាយក្នុងពេលព្រះអង្គបំផ្លាញក្រុងដែលលោកឡុតរស់នៅ។
ទំនុកតម្កើងលេខ ២៦ (២៥),២-៣.៩-១២ បទកាកគតិ
២ | ឱព្រះអម្ចាស់ | សូមស្ទង់ឱ្យច្បាស់ | លចិត្តមើលផង |
ពិនិត្យរូបខ្ញុំ | ហើយពិសោធន៍ល្បង | ចិត្តខ្ញុំឥតហ្មង | |
ស្មោះស័្មគ្រជានិច្ច | ។ | ||
៣ | ទូលបង្គំស្រមៃ | នឹកពីព្រះទ័យ | ព្រះអង្គឥតភ្លេច |
ហើយបានធ្វើតាម | ឥតមានកែគេច | តាមជាប់ជានិច្ច | |
មិនគេចបែកបែរ | ។ | ||
៩ | សូមកុំទុកឱ្យ | ខ្ញុំស្លាប់ជាមួយ | មនុស្សបាបអាស្រូវ |
កុំដកជីវិត | ទូលបង្គំយកទៅ | នឹងពួកឃោរឃៅ | |
ធ្លាប់បង្ហូរឈាម | ។ | ||
១០ | ពួកនោះចូលចិត្ត | នាំគ្នាប្រព្រឹត្ត | ផ្ទុយពីបម្រាម |
អំពើទុច្ចរិត | ដែលព្រះលោកហាម | ខំបង្ហូរឈាម | |
ឬស៊ីសំណូក | ។ | ||
១១ | ឯខ្ញុំចូលចិត្ត | ធ្វើតែសុចរិត | មិនព្រមច្របូក |
ច្របល់នឹងពួក | ធ្លាប់ស៊ីធ្លាប់សូក | សូមរំដោះយក | |
រូបខ្ញុំនេះផង | ។ | ||
១២ | រូបខ្ញុំឈរនៅ | កន្លែងត្រឹមត្រូវ | សុចរិតទៀងត្រង់ |
ទូលបង្គំនឹងលើក | តម្កើងព្រះអង្គ | ឱ្យខ្ពស់ឧត្តុង្គ | |
ក្នុងប្រជុំធំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៥
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំជឿសង្ឃឹមទៅលើព្រះអម្ចាស់តែមួយព្រះអង្គ! ខ្ញុំពឹងផ្អែកលើព្រះបន្ទូលព្រះអង្គ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,២៣-២៧
នៅគ្រានោះ ព្រះយេស៊ូយាងចុះទូក ហើយក្រុមសាវ័កនាំគ្នាទៅតាមព្រះអង្គដែរ។ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឱ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។ ក្រុមសាវ័កចូលទៅជិត ដាស់ព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះផង! យើងខ្ញុំស្លាប់ឥឡូវហើយ!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វី បានជាអ្នករាល់គ្នាកំសាកដូច្នេះ?» ព្រះអង្គក្រោកឈរឡើង ហើយមានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះសមុទ្រក៏ស្ងប់ឈឹង។ មនុស្សម្នានាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និងសមុទ្រស្តាប់បង្គាប់លោកដូច្នេះ»។