ថ្ងៃព្រហស្បតិ៍-អាទិត្យទី១៣-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្ដដា ឆ្នាំ២០២៣
ឬសន្តីម៉ារីកូរែទី ជាព្រហ្មមចារិនី និងជាមរណសាក្សី
នាងម៉ារី កូរែទី (១៨៩០-២៩០២) កើតនៅប្រទេសអ៊ីតាលី ក្នុងវង្សត្រកូលគ្រួសារក្រីក្រ។ កាលនាងអាយុដប់ពីរឆ្នាំ នាងស៊ូប្តូរស្លាប់ជាជាងសុខចិត្តប្រាសចាកសីលធម៌ជាមួយបុរសម្នាក់ដែលគំរាមនាង។ មុនផុតដង្ហើម នាងក៏អត់ទោសឱ្យបុរសដែលបានចាក់ប្រហារជិវិតនាងដែរ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២២,១-១៣.១៥-១៩
នៅពេលនោះ ព្រះជាម្ចាស់ល្បងលចិត្តលោកអប្រាហាំ។ ព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំអើយ!»។ លោកឆ្លើយថា៖«ក្រាបទូលព្រះអម្ចាស់!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកកូនអ្នកមក គឺកូនតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញនៅលើភ្នំដែលយើងនឹងបង្ហាញប្រាប់អ្នក»។ លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយផង។ លោកពុះអុសសម្រាប់ដុតតង្វាយ រួចក៏ចេញដំណើរឆ្ពោះទៅកន្លែងដែលព្រះជាម្ចាស់បានប្រាប់លោក។ លុះដល់ថ្ងៃទីបី លោកងើបមុខឡើងឃើញកន្លែងនោះពីចម្ងាយ។ លោកប្រាប់អ្នកបម្រើថា៖«ចូរចាំនៅទីនេះសិន ហើយមើលលាផង! ខ្ញុំ និងកូនឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅកន្លែងនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ លោកអប្រាហាំយកអុសសម្រាប់ដុតតង្វាយមកឱ្យអ៊ីសាកលី រីឯលោកកាន់ដែកកេះ និងកាំបិត ហើយទាំងពីរនាក់បណ្តើរគ្នាទៅ។ អ៊ីសាកនិយាយទៅកាន់លោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកអប្រាហាំឆ្លើយថា៖ «មានការអីកូន?»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញនៅឯណា?»។ លោកអប្រាហាំឆ្លើយថា៖ «ព្រះជាម្ចាស់នឹងប្រទានឱ្យណ៎ាកូន!»។ បន្ទាប់មក អ្នកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ លុះអ្នកទាំងពីរមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ហើយ លោកអប្រាហាំសាងអាសនៈមួយ ហើយយកអុសមកគរពីលើ។ លោកចងអ៊ីសាកជាកូន រួចយកទៅដាក់ពីលើគំនរអុសដែលនៅលើអាសនៈ។ បន្ទាប់មក លោកអប្រាហាំលូកដៃទៅយកកាំបិត បម្រុងនឹងសម្លាប់កូន។ ពេលនោះ ស្រាប់តែទេវទូតរបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំអើយ! អប្រាហាំ!»។ លោកអប្រាហាំឆ្លើយថា៖ «ក្រាបទូល!»។ ទេវទូតពោលទៀតថា៖ «កុំប្រហារជីវិតកូនឡើយ! កុំធ្វើអ្វីវាឱ្យសោះ! ដ្បិតឥឡូវនេះ យើងដឹងថា អ្នកពិតជាគោរពកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកមិនរួញរានឹងយកកូនតែមួយរបស់អ្នកមកថ្វាយយើងឡើយ»។ លោកអប្រាហាំងើបមុខឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅគុម្ពោតឈើក្បែរនោះ លោកក៏ទៅចាប់ចៀមនោះមកធ្វើយញ្ញបូជាជំនួសកូនប្រុសគាត់។ ទេវទូតរបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្តងទៀតថា៖ «ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកមិនរួញរានឹងយកកូនតែមួយរបស់អ្នកមកថ្វាយយើង យើងសូមសន្យាយ៉ាងម៉ឺងម៉ាត់ថា ដូចយើងពិតជាព្រះអម្ចាស់យ៉ាងណា យើងក៏ពិតជានឹងឱ្យពរអ្នក ហើយនឹងធ្វើឱ្យពូជពង្សអ្នកបានកើនចំនួនច្រើនឡើងៗដូចចំនួនផ្កាយដែលនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រយ៉ាងនោះដែរ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើពួកមារសត្រូវ។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹងឱ្យពរគ្នាទៅវិញទៅមកដោយសារពូជពង្សអ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។ លោកអប្រាហាំវិលមកជួបអ្នកបម្រើវិញ រួចនាំគ្នាចេញដំណើរទៅភូមិប៊ែរសេបា។ លោកអប្រាហាំក៏រស់នៅភូមិប៊ែរសេបានោះ។
ទំនុកតម្កើងលេខ ១១៦ (១១៤),១-៨ បទព្រហ្មគីតិ
១ | ខ្ញុំស្រឡាញ់ព្រះម្ចាស់ | ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ | |
សម្លេងសោកទួញយំ | ទទូចសុំទូលអង្វរ | ។ | |
២ | ព្រះអង្គផ្ទៀងព្រះកាណ៌ | រាល់វេលាដោយស្មោះសរ | |
ខ្ញុំនឹងស្រែកអង្វរ | មិនឈប់ឈរមួយជីវិត | ។ | |
៣ | ខ្ញុំរងទុក្ខលំបាក | គ្មានស្រាន្តស្រាកទាំងភ័យភិត | |
មច្ចុរាជមករួមរឹត | ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ | ។ | |
៤ | ខ្ញុំខំអង្វរស្រែក | ខ្លាំងពន់ពេករកម្ចាស់ថ្លៃ | |
អាណិតកុំឱ្យក្ស័យ | សូមប្រណីសង្គ្រោះផង | ។ | |
៥ | ព្រះអង្គតែងសន្តោស | ប្រណីប្រោសមិនដែលហ្មង | |
សុចរិតយុត្តិធម៌ផង | ព្រះទ័យទ្រង់មានមេត្តា | ។ | |
៦ | ព្រះអម្ចាស់បានជួយ | អ្នកក្សត់ឱ្យផុតវេទនា | |
ពេលខ្ញុំធ្លាក់គ្រាំគ្រា | ព្រះម្ចាស់យាងមកសង្គ្រោះ | ។ | |
៧ | ខ្ញុំលែងគិតខ្វល់ខ្វាយ | អ្វីទាំងឡាយសព្វទាំងអស់ | |
ដ្បិតព្រះម្ចាស់ទ្រង់ប្រោស | ប្រទានខ្ញុំឱ្យសុខសាន្ត | ។ | |
៨ | ព្រះអង្គបានរំដោះ | ខ្ញុំផុតគ្រោះបានរស់រាន | |
ការពារជ្រែងទប់ប្រាណ | ខ្ញុំដើរបានមិនភ័យសោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៧ ១.៣
អាលេលូយ៉ា! អាលេលូយ៉ា!
គួរឱ្យយើងនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១-៨
នៅគ្រានោះ ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រទៅក្រុងកាផានុម ជាក្រុងរបស់ព្រះអង្គវិញ។ ពេលនោះមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់ មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«កូនអើយ! ចូរក្លាហានឡើង ព្រះជាម្ចាស់អត់ទោសឱ្យអ្នកបានរួចពីបាបហើយ!»។ ពួកធម្មចារ្យខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖«អ្នកនេះប្រមាថព្រះជាម្ចាស់!» ។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖«ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ព្រះជាម្ចាស់អត់ទោសឱ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា នៅក្នុងលោកនេះបុត្រមនុស្សមានអំណាចនឹងអត់ទោស ឱ្យមនុស្សបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។ អ្នកខ្វិនក៏ក្រោកឡើង ហើយដើរត្រឡប់ទៅផ្ទះវិញ។ កាលមហាជនឃើញដូច្នេះ គេកោតខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះ ដល់មនុស្សលោក។