ថ្ងៃព្រហស្បតិ៍-អាទិត្យទី១៤-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្ដដា ឆ្នាំ២០២៣
ឬសន្តហង់រី
ព្រះបាទហង់រីទី២ ជាព្រះចៅស្រុកអាឡឺម៉ង់ (៩៧៣-១០២៤)។ ព្រះអង្គយកព្រះទ័យទុកដាក់ និងគោរពសេរីភាពរបស់ព្រះសហគមន៍ ទាំងកែតម្រង់ព្រះសហគមន៍ផង។ ព្រះអង្គស្រឡាញ់ជនក្រីក្រយ៉ាងខ្លាំង ហើយជួយពួកគេយ៉ាងសកម្ម រួមជាមួយព្រះមហេសីព្រះនាមគឺណេកុងដ៍។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៤,១៨-២១.២៣ខ-២៩; ៤៥,១-៥
កូនៗលោកយ៉ាកុបត្រឡប់ពីស្រុកកាណាន ទាំងនាំបេនយ៉ាមីនជាប្អូនពៅមកជាមួយផង។ រាជបម្រើនាំពួកគេទៅជួបលោកយ៉ូសែប។ លោកយូដាខិតចូលទៅជិតលោកយ៉ូសែប ហើយអង្វរថា៖ «លោកម្ចាស់! សូមមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទជម្រាបជូនលោកម្ចាស់ស្ដាប់មួយម៉ាត់សិន សូមកុំខិងនឹងខ្ញុំប្របាទឡើយ! ដ្បិតលោកម្ចាស់មានអំណាចស្មើនឹងព្រះបាទផារ៉ោនដែរ។ លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនទៀតឬទេ!”។ យើងខ្ញុំបានជម្រាប់លោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ។ បងវាស្លាប់បាត់ទៅហើយ។ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំវាមកឱ្យយើងថែរក្សាការពារដោយផ្ទាល់!។ បើប្អូនពៅអ្នករាល់គ្នាមិនមកជាមួយទេ នោះអ្នករាល់គ្នាពុំអាចជួបមុខយើងបានទៀតឡើយ!”។ ពេលយើងខ្ញុំវិលជួបឪពុកយើងខ្ញុំវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាទៅវិញ ទៅរកទិញស្បៀងសម្រាប់ក្រុមគ្រួសារយើងមក”។ យើងខ្ញុំតបទៅគាត់វិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចទៅជួបមុខលោកនោះបាន លុះត្រាតែមានអាពៅទៅជាមួយ”។ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធពុកមានកូនតែពីរនាក់ទេ ម្នាក់បាត់ទៅហើយ ប្រហែលមានសត្វព្រៃស៊ីវា ពុកលែងឃើញវារហូតទល់សព្វថ្ងៃ។ ឥឡូវនេះកូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជានឹងធ្វើឱ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកនេះទៅទាំងវេទនាជាមិនខាន»។ ពេលនោះ លោកយ៉ូសែបពុំអាចទប់ចិត្តនៅចំពោះមុខអស់អ្នកដែលនៅជុំវិញលោកបាន លោកក៏បញ្ជាឱ្យពួកគេចេញទៅ។ លុះគេចេញអស់ហើយ លោកយ៉ូសែបបង្ហាញឱ្យបងៗស្គាល់។ លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបឮ សូម្បីតែអ្នកនៅក្នុងដំណាក់ព្រះបាទផារ៉ោនក៏ឮដែរ។ លោកមានប្រសាសន៍ទៅបងប្អូនថា៖ «ខ្ញុំហ្នឹងហើយ ជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនលោករកពាក្យឆ្លើយពុំបាន ព្រោះគេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនទៀតថា៖ «សូមខិតចូលមកជិតខ្ញុំមក!។ ពួកគេក៏ខិតចូលមកជិតលោក។ លោកមានប្រសាសន៍ថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! ប្អូនរបស់បងៗដែលបងៗបានលក់ឱ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី កុំស្តាយក្រោយព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឱ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ»។
ទំនុកតម្កើងលេខ ១០៥ (១០៤),១៦-២១ បទកាកគតិ
១៦ | ទ្រង់ធ្វើឱ្យមាន | ទុរ្ភិក្សអត់ឃ្លាន | អ្នកស្រុករងគ្រោះ |
កូនចៅគ្រប់កាយ | គ្មានអ្វីឆីសោះ | អ្នកភូមិស្រីប្រុស | |
យំខ្វះអាហារ | ។ | ||
១៧ | តែទ្រង់ចាត់លោក | យ៉ូសែបឱ្យមក | ដើរមុខប្រជា |
តែទាស់បងប្អូន | មានចិត្តលេលា | លក់លោកធ្វើជា | |
ទាសករជាតិផ្សេង | ។ | ||
១៨ | គេធ្វើបាបគាត់ | ដាក់ខ្នោះវាយវាត់ | រំពាត់ខ្វាត់ខ្វែង |
គេយកច្រវាក់ | ទាក់កគ្មានក្រែង | ខ្នោះដាក់ខ្វាត់ខ្វែង | |
រឹបជើងខ្លួនប្រាណ | ។ | ||
១៩ | រហូតហេតុការណ៍ | កើតឡើងសព្វសារ | តាមពាក្យលោកបាន |
ថ្លែងទុកជាយូរ | លុះព្រះម្ចាស់មាន | បន្ទូលថ្កើងថ្កាន | |
ថាគាត់ស្លូតត្រង់ | ។ | ||
២០ | ស្តេចស្រុកអេស៊ីប | ឱ្យលែងយ៉ូសែប | ស្រាយទាំងចំណង |
ដោះលែងឱ្យរួច | ទាំងម្ចាស់រាស្ត្រផង | ក៏មានបំណង | |
ដោះលែងលោកដែរ | ។ | ||
២១ | គ្រាបន្ទាប់មក | ស្តេចក៏តាំងលោក | ឱ្យត្រួតមើលថែ |
រក្សារាជវាំង | នៅនែបនិត្យក្បែរ | រាជទ្រព្យហូរហែ | |
ទាំងអស់ទៀតផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៧-១៥
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ពេលធ្វើដំណើរទៅចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យទទួលជីវិតថ្មី ធ្វើឱ្យមនុស្សឃ្លង់បានស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងថង់ឡើយ ហើយកុំយកថង់យាម កុំយកអាវបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឱ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាត្រូវចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរដោយជូនពរអ្នកផ្ទះនោះឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្តីសុខសាន្តនោះ សេចក្តីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្តាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ានឹងទទួលទោសស្រាលជាងអ្នកស្រុកនោះ»។