ថ្ងៃពុធ-អាទិត្យទី១៧-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី៣០ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣៤,២៩-៣៥

លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញានៃ​សម្ពន្ធមេត្រី។ ពេលចុះពីភ្នំ លោកពុំដឹងថា ផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែ​លោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។ លោកអរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។ លោកម៉ូសេបានហៅពួកគេ ហើយលោកអរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមាន​ប្រសាសន៍ជាមួយពួកគេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចូលមកជិតលោក ហើយលោកក៏ថ្លែង​ប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់មកលោកនៅលើភ្នំស៊ីណៃ។
កាលលោកម៉ូសេមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ លោកក៏យកស្បៃមក​បាំងមុខ។ ពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខរហូតដល់ចេញមកវិញ។ ពេលលោកចេញមកវិញ លោកក៏នាំបទបញ្ជាផ្សេងៗដែលលោកបានទទួលយកមកប្រាប់ជនជាតិអ៊ីស្រាអែល។ ជនជាតិ​អ៊ីស្រាអែលឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មី លោកក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលលោកចូលទៅសន្ទនាជាមួយព្រះអម្ចាស់។

ទំនុកតម្កើងលេខ ៩៩ (៩៨),៥-៧.៩ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ព្រះអង្គជាព្រះយើងមិនដែល
ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែលព្រះអ៊ីស្រាអែលព្រះវិសុទ្ធ
លោកម៉ូសេជាបូជាចារ្យដែលមកត្រៀបត្រាពេញជុំជិត
អរ៉ុនជាបូជាចារ្យពិតចំណោមអ្នកស្និទ្ធនឹងព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកអង្វរទ្រង់
ទាំងអស់គ្នាទូលថ្វាយព្រះអង្គនោះទ្រង់តែងឆ្លើយមិនរារែក
ព្រះអង្គមានព្រះបន្ទូលមកពីក្នុងពពកខ្មៅអនេក
លោកក៏កាន់តាមមិនអល់អែកឥតមានប្រកែកច្បាប់ព្រះអង្គ
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើងកុំភ្លេច
ចូរក្រាបបង្គំកុំកែគេចតម្រង់ជានិច្ចភ្នំវិសុទ្ធ
ដ្បិតព្រះអម្ចាស់គឺជាព្រះនៃយើងទាំងអស់ខ្ពស់បំផុត
ជាម្ចាស់ផែនដីមេឃសមុទ្រអស់ទាំងសព្វសត្វលើលោកា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៤-៤៦

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រក​កំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែង​រកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មក​ទិញពេជ្រនោះ»។

1,448 Views