ថ្ងៃចន្ទ-អាទិត្យទី១៨-រដូវធម្មតា «ឆ្នាំសេស»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១១,៤-១៥
ជនជាតិអ៊ីស្រាអែលកំពុងធ្វើដំណើរក្នុងវាលរហោស្ថាន។ ពួកគេនៅតែរអ៊ូរទាំងទាំងពោលថា៖ «តើនរណានឹងឱ្យសាច់ពួកយើងបរិភោគ? ពួកយើងធ្លាប់បរិភោគត្រីដោយឥតគិតថ្លៃនៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់! ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។ នំម៉ាណាមានភាពដូចជាគ្រាប់ល្ងស និងមានពណ៌ភ្លឺថ្លា។ ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះយកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។ ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នំម៉ាណាក៏ធ្លាក់មកជាមួយដែរ។ លោកម៉ូសេឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឱ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឱ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ? តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឱ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្តាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឱ្យពួកគេនោះ? តើទូលបង្គំទៅរកសាច់ឯណាមកឱ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំទទូចថា “សូមរកសាច់មកឱ្យពួកយើងបរិភោគ!។ ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងបានទេ ព្រោះជាបន្ទុកធ្ងន់ពេក។ ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះ ទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រហឫទ័យនឹងទូលបង្គំ សូមកុំទុកឱ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ។
ទំនុកតម្កើងលេខ ៨១ (៨០),១២-១៧ បទកាកគតិ
១២ | តែរាស្ត្រមិនស្តាប់ | ពាក្យយើងបង្គាប់ | គេធ្វើឫកឆ្មើង |
ទោះអ៊ីស្រាអែល | ក៏លែងស្គាល់យើង | ធ្វើតាមទំនើង | |
អំពើអាក្រក់ | ។ | ||
១៣ | ហេតុដូច្នេះហើយ | ទើបយើងបណ្តោយ | ឱ្យពួកគេធ្លាក់ |
យើងឱ្យគេធ្វើ | តាមចិត្តគំរក់ | ប្រព្រឹត្តអាក្រក់ | |
តាមទំនើងចិត្ត | ។ | ||
១៤ | តែបើប្រជា | រាស្ត្រទាំងអស់គ្នា | គេប្តូរគំនិត |
ស្តាប់សំឡេងយើង | ហើយគេប្រព្រឹត្ត | តាមមាគ៌ាពិត | |
របស់យើងនោះ | ។ | ||
១៥ | នោះយើងមុខជា | បង្ក្រាបបច្ចា | ជាខ្មាំងទាំងអស់ |
ហើយយើងសម្លាប់ | មិនឱ្យសល់សោះ | សត្រូវទាំងអស់ | |
តែមួយរំពេច | ។ | ||
១៦ | អស់អ្នកដែលធ្លាប់ | ស្អប់ព្រះម្ចាស់ជាប់ | គេឈប់រត់គេច |
នាំគ្នាមកចូល | ព្រះអង្គជានិច្ច | តែទ្រង់មិនភ្លេច | |
ដាក់ទោសគេឡើយ | ។ | ||
១៧ | ព្រះអម្ចាស់បាន | ផ្តល់ស្រូវជាទាន | យ៉ាងល្អមកឱ្យ |
ពួកអ៊ីស្រាអែល | បរិភោគរួចហើយ | ទាំងប្រទានឱ្យ | |
ទឹកឃ្មុំបរិបូរណ៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។ ទ្រង់បានប្រទានឱ្យគេបរិភោគអាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,២២-៣៦
ក្រោយពីព្រះយេស៊ូប្រទាននំប័ុងឱ្យបណ្តាជនមក ព្រះអង្គបង្ខំក្រុមសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គភ្លាម ព្រះអង្គក៏ប្រាប់មហាជនឱ្យវិលត្រឡប់ទៅវិញដែរ។ កាលមហាជនទៅផុតអស់ហើយ ព្រះអង្គយាងឡើងទៅលើភ្នំដាច់ឡែកពីគេដើម្បីអដិ្ឋដ្ឋាន។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។ ពេលនោះ ទូកចេញឆ្ងាយពីច្រាំង ហើយក៏ត្រូវរលកបក់បោកព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកក្រុមសាវ័ក។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេកនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់គេថា៖ «ចូរតាំងចិត្តក្លាហានឡើង! ខ្ញុំទេតើ! កុំខ្លាចអី!»។ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! ប្រសិនបើពិតជាព្រះអង្គមែន សូមបញ្ជាឱ្យខ្ញុំអាចដើរលើទឹកទៅរកព្រះអង្គផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!»។ លោកសិលាក៏ចុះពីទូកដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្តើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូម ជួយខ្ញុំផង!»។ ព្រះយេស៊ូលូកព្រះហស្តទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុដូចម្តេចបាន ជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះអង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយ បង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ត្រង់ស្រុកកេនេសារ៉ែត។ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ ដើម្បីអង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ជាយព្រះពស្ត្របានជា សះស្បើយគ្រប់ៗគ្នា។