ថ្ងៃអង្គារ-អាទិត្យទី១៩-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៣១,១-៨

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឱ្យអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស៊ូអានឹងធ្វើជាមេដឹកនាំរបស់អ្នកដូចព្រះអម្ចាស់​មានព្រះបន្ទូល។ ព្រះអម្ចាស់នឹងកម្ទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកម្ទេច​ស៊ីហុន និងអុក ជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ ព្រះអម្ចាស់នឹង​ប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្តាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ ​តាមបញ្ជាដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឱ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះ​របស់អ្នកនឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
លោកម៉ូសេហៅលោកយ៉ូស៊ូអាមក ហើយមានប្រសាសន៍ទៅកាន់លោកនៅចំពោះ​មុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុកដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះ​បុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឱ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះ​ទៅកាន់កាប់ទឹកដីជាចំណែកមត៌ករបស់ពួកគេ។ ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក​ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឱ្យសោះ»។

ទំនុកតម្កើងធម្មវិន័យទីពីរ ៣២,៣-៤.៧-៩.១២ បទពាក្យ ៧

ខ្ញុំនឹងប្រកាសពីព្រះនាមមិនព្រមនៅស្ងៀមមិនភ្លេចម្តង
លើកតម្កើងភាពខ្ពស់កន្លងរុងរឿងគ្មានហ្មងព្រះនៃយើង
ព្រះអម្ចាស់ប្រៀបដូចថ្មដាជាផ្ទាំងសិលាដ៏សែនរឹង
មាគ៌ាព្រះអង្គសុចរិតត្រង់បរិសុទ្ធឥតហ្មងឥតមានខ្ចោះ
ចូរអ្នករាល់គ្នានឹកនាចាំគិតអំពីឆ្នាំដែលកន្លង
ឪពុកដូនតាកុំមានហ្មងរ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់
ពេលព្រះខ្ពង់ខ្ពស់ប្រទានដីជាកេរថ្លាថ្លៃទ្រព្យសំណព្វ
ពេលទ្រង់បំបែកមនុស្សលោកសព្វថែមទាំងកំណត់ព្រំដែនឱ្យ
ព្រះអង្គប្រទានតាមចំនួនឱ្យបានសមសួនមិនបណ្តោយ
គ្នាតិចបានតិចមិនឱ្យធ្លោយគ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង
ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែលទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ
ទាំងពូជយ៉ាកុបថែមទៀតផងទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន
១២មានតែព្រះម្ចាស់មួយព្រះអង្គដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន
ឱ្យគេរស់នៅយ៉ាងសុខសាន្តព្រះផ្សេងមិនបានដូចទ្រង់ឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១-៥.១០.១២-១៤

ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលសួរថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ ព្រះអង្គហៅក្មេងតូចម្នាក់មក​ឱ្យឈរនៅកណ្តាលចំណោមក្រុមសាវ័ក រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នក​រាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នក​​រា​ល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណា ទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ។ ចូរប្រយ័ត្ន​កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្ត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង។ តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើ​បុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់។ គាត់មុខជាទុក​ចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ខ្ញុំសុំ​​ប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេក​អរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញ ចៀមកៅសិបប្រាំបួនដែលមិនវង្វេង​បាត់ទៅទៀត។ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ក្នុងចំណោម អ្នកតូចតាចទាំងនេះ វិនាស​អន្តរាយឡើយ»។

485 Views