ថ្ងៃអង្គារ-អាទិត្យទី២៨-រដូវធម្មតា ឆ្នាំ«គូ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១-៦

បងប្អូនជាទីស្រលាញ់!
ព្រះគ្រីស្តបានរំដោះយើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាទាសករទៀតឡើយ!។ រីឯខ្ញុំប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួល​ពិធីកាត់ស្បែកនោះ ព្រះគ្រីស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ!។ ចំពោះអស់អ្នកដែលចង់ទទួលពីធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្តងទៀតថា ត្រូវតែ​កាន់តាមធម្មវិន័យទាំងស្រុងផងទៅ។​ ប្រសិនបើបងប្អូនណាចង់បានសុចរិត ដោយ​ព្រមកាន់ធម្មវិន័យ បងប្អូននោះបែកចេញពីព្រះគ្រីស្ត ហើយក៏ដាច់ចេញពីព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណ​ជួយយើងឱ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ស្របតាមសេចក្តីសង្ឃឹម​របស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រីស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលប្រព្រឹត្តកិច្ចការដោយចិត្ត​ស្រឡាញ់ទើបសំខាន់។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,៤១.៤៣-៤៥.៤៧-៤៨ បទពាក្យ ៧

៤១ឱព្រះម្ចាស់អើយសូមប្រណីសម្ដែងព្រះទ័យឥតមានហ្មង
សង្រ្គោះមកទូលបង្គំផងតាមបន្ទូលទ្រង់បានសន្យា
៤៣សូមកុំបណ្ដាយខ្ញុំស្រដីពាក្យមិនប្រព្រៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គការសម្រេចទ្រង់ឥតសង្ស័យ
៤៤ទូលបង្គំនឹងគោរពតាមបញ្ញត្ដិបម្រាមទាំងវិន័យ
របស់ព្រះអង្គរៀងរាល់ថ្ងៃជានិច្ចលុះក្ស័យសូន្យជីវី
៤៥ខ្ញុំចង់រស់នៅដោយមានន័យនិងមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងសំភីរកច្បាប់គ្រប់ទីរបស់ទ្រង់
៤៧ខ្ញុំពេញចិត្តណាស់នឹងវិន័យពេញចិត្តរាល់ថ្ងៃមិនកន្ដើយ
ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយវិន័យនេះហើយខ្ញុំសុខសាន្ដ
៤៨ទូលបង្គំលើដៃឡើងប្រណម្យគោរពទាំងព្រមមិនខកខាន
ស្រឡាញ់វិន័យមិនស្រាកស្រាន្ដចង់គិតចង់បានក្រឹត្យវិន័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៣៧-៤១

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានបុរសម្នាក់ខាងគណៈផារីស៊ីសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមជាមួយ​គាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាង​ព្រះហស្ដមុនពេល​សោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖«ពួកអ្នកខាងគណៈផារីស៊ីអើយ! អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកក្រៅប៉ុណ្ណោះទេ ប៉ុន្ដែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាង​ក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចានធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដារ​ទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់ឱ្យអ្នករាល់គ្នាប្រើប្រាស់។

558 Views