ថ្ងៃចន្ទ-អាទិត្យទី២៩-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី២៩
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១-១០
បងប្អូនជាទីស្រឡាញ់!
កាលពីមុន បងប្អូនបានស្លាប់ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនទៅហើយ។ ពីដើម បងប្អូនរស់នៅតាមរបៀបលោកកីយ៍នេះ គឺតាមវត្ថុស័ក្ដិសិទ្ធដែលគ្រប់គ្រងពិភពលោកនេះ ហើយដែលមានឥទ្ធិពលលើអស់អ្នកដែលប្រឆាំនឹងព្រះជាម្ចាស់ នៅបច្ចុប្បន្នកាលនេះ។ រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃលោកីយ៍នេះ យើងប្រព្រឹត្តអំពើផ្សេងៗ ស្របតាមទំនើងចិត្តលោកីយ៍ និងតាមគំនិតរបស់យើង។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហបឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឱ្យយើងមានជីវិតរស់រួមជាមួយព្រះគ្រីស្ដវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។ ព្រះអង្គបានប្រោសយើងឱ្យមានជីវិតដ៏រុងរឿង រួមជាមួយព្រះគ្រីស្ដយេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខរួមជាមួយព្រះអង្គដែរ។ ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើងក្នុងអង្គព្រះគ្រីស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញឱ្យមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះហឫទ័យប្រណីសន្ដោសដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ។ ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រីស្ដយេស៊ូ ដើម្បីឱ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុនបម្រាប់ឱ្យយើងប្រព្រឹត្តតាម។
ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំរាឡើយណា | ។ | ||
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះចេស្ដា | ច្រៀងហ៊ោរខ្ញៀវខ្ញា | |
ដោយអរសប្បាយ | ។ | ||
៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម | ។ | ||
៤ | យើងនាំគ្នីគ្នា | ចូលកុំរួញរា | ដំណាក់សក្កិសម |
ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្គំ | |
ព្រះនាមព្រះអង្គ | ។ | ||
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង | |
អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១៣-២១
ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកមានប្រសាសន៍ប្រាប់បងខ្ញុំឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឱ្យធ្វើជាចៅក្រមចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។ រួចព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន! កុំលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិនោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច?”។ គាត់គិតទៀតថា៖ «ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឱ្យធំៗជាងនេះ រួចខ្ញុំនឹងប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនឯងថា ឱខ្ញុំអើយ! មានសម្បតិ្តយ៉ាងច្រើនបរិបូណ៌បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!»។ ប៉ុន្ដែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់សេដ្ឋីនោះថា «នែ៎! មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ។ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួន អ្នកនឹងបានទៅជារបស់នរណាវិញ?។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។