ថ្ងៃចន្ទ-អាទិត្យទី៣១-រដូវធម្មតា«ឆ្នាំគូ»

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃចន្ទ អាទិត្យទី៣១
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

កាលលោកក័រឡូ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ជាច្រើននាក់យកតម្រាប់តាមលោក។ លោកក៏ប្រថុយជិវិតសុខចិត្តបម្រើអ្នកជំងឺ ដែរ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ២,១-៤

បងប្អូនជាទីស្រឡាញ់!
ប្រសិន​បើ​បង‌ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់‌តឿន​​អ្វី​មួយដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ពិត​ជា​លើក​ទឹក​ចិត្ត​បង‌ប្អូន ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ពិត​ជា​ប្រទាន​ឱ្យ​បង‌ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង‌ប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត‌អាសូរ និង​ចិត្ត​មេត្តា‌ករុណា សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បង‌ប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ​ និង​មាន​ឆន្ទៈ​តែ​មួយ។ កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។ ក្នុង​ចំណោម​បង‌ប្អូនម្នាក់ៗ ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ​។

ទំនុកតម្កើងលេខ ១៣១(១៣០),១-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំជាមនុស្សដែលមិនអំនួត
មិនវាយប្ញកខ្ពស់មិនអាងមិនអួតមិងចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជារៀងរាប
មិនចង់បានអ្វីដែលធំហួសប្រៀបលើសសមត្ថភាព
របស់ខ្ញុំឡើយ
តែងផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្ដាយហើយវាធ្វើកន្ដើយ
នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្វោះរហូតដល់អស់
កប្បកល្បជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨

អាលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើងដើម្បីអង្គុយលើបល័ង្គ រួមជាមួយសេ្ដចនានា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១២-១៤

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គមកនោះថា៖«កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្តី ល្ងាច​ក្តី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បង‌ប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាងដែល​មាន​សម្បត្តិ​ស្ដុក‌ស្តម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។ ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​បាន​ឡើយ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នកនៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។

223 Views