ថ្ងៃអង្គារ-អាទិត្យទី២១-រដូវធម្មតា«ឆ្នាំគូ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២១
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦

សូមថ្លែងលិខិតទី២ របស់គ្រីស្ដប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ២ថស ២,១-៣.១៤-១៧

បងប្អូនជាទីស្រឡាញ់!
ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអង្គម្ចាស់នៃយើងយាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថា ដល់ថ្ងៃដែលព្រះអង្គម្ចាស់យាងមកហើយ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺឱ្យគេដឹង ឬថាមានពាក្យសម្ដី ឬមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ កុំឱ្យ
នរណាម្នាក់មកបញ្ឆោតបងប្អូនដោយប្រការណាមួយបានជាដាច់ខាត។ ព្រះអង្គត្រាស់ហៅបងប្អូន ដោយសារដំណឹងល្អរបស់យើង ដើម្បីឱ្យបងប្អូនទទួលការសង្រោ្គះនេះ គឺឱ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ ហេតុនេះ បងប្អូនអើយ! ចូរស្ថិត​នៅឱ្យបានខ្ជាប់ខ្ជួនហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូនដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី ។ ព្រះជា​ម្ចាស់ជាព្រះបិតានៃយើង មានព្រះហប្ញទ័យស្រឡាញ់យើង។ ព្រះអង្គប្រណីសន្ដោសយើង ដោយសម្រាលទុក្ខយើងអស់កល្បជានិច្ច និងដោយប្រទានឱ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រីស្ដីផ្ទាល់ដែលជាព្រះអម្ចាស់នៃយើង និងព្រះបិតាសម្រាល​ទុក្ខបងប្អូន ព្រមទំាងប្រទានឱ្យបងប្អូនមានជំហររឹងប៉ឹងក្នុងគ្រប់កិច្ចការដែលបងប្អូនធើ្វ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ ។

ទំនុកតម្កើងលេខ ៩៦(៩៥),១០-១៣ បទព្រហ្មគីតិ

១០ចូរទៅប្រកាសប្រាប់ឱ្យគេស្តាប់ឮចាំជាក់
ថាព្រះអម្ចាស់អ្នកថែគ្រប់គ្រងនិងសោយរាជ្យ
ផែនដីនៅរឹងមាំឥតប្រេះស្រាំឬជ្រាយពៀច
ព្រះជាម្ចាស់សោយរាជ្យដោយអំណាចយុត្តិធម៌
១១សូមឱ្យអស់ផ្ទៃមេឃផែនដីសប្បាយខ្ទ័រ
សមុទ្រមានអំណរឮសំឡេងលាន់គគ្រឹម
១២ចូរឱ្យស្រែចម្ការអ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរាំលោតទម្រាំមុខព្រះជាម្ចាស់
១៣ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុត្តិណាស់
កាត់ក្ដីរាស្រ្ដទំាងអស់ដោយស្ម័គ្រស្មោះសុចរិត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ​ និងគំនិតក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៣-២៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកធម្មាចារ្យ និងផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីយុត្តិធម៌ មេត្តាករុណាធម៌ មេត្តាធម៌ និងជំនឿស្មោះត្រង់ជាដើម។ គឺវិន័យទំាងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាម ដោយឥតលះបង់​ចោលប្រការឯទៀតៗ។ អ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញេពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទំាងមូលទៅវិញ!​។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់សម្អាតពែង និងចានតែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការគេងប្រវ័ព្ចា និងការលោភលន់។ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសម្អាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ »។

750 Views