ថ្ងៃពុធ-អាទិត្យទី០៩-រដូវធម្មតា ឆ្នាំ«គូ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦

បុណ្យរម្លឹក
សន្តឆាលល្វង់ហ្គា និងសហជីវិន
ជាមរណសាក្សី នៅហូហ្គាន់ដា

សូមចុចទីនេះ

នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់

សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ ធម ១,១-៣.៦-១២

ខ្ញុំប៉ូល ជាទូតរបស់ព្រះគ្រីស្តយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបាន​ទទួលមុខងារប្រកាសអំពីជីវិតដែលយើងមានក្នុងអង្គព្រះគ្រីស្តយេស៊ូ ស្របតាមព្រះបន្ទូល​សន្យា។ មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះ​គ្រីស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង ប្រណីសន្តោស មេត្តាករុណា និងប្រទានសេចក្តីសុខសាន្តដល់ប្អូន។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្តពីបុព្វបុរស ដោយមនសិការ​បរិសុទ្ធ។ រាល់ពេលខ្ញុំអធិដ្ឋាន ខ្ញុំតែងតែនឹកគិតដល់ប្អូនទាំងយប់ទាំងថ្ងៃឥតឈប់ឈរ។​​​ហេតុនេះហើយ បានជាខ្ញុំសុំរំលឹកដាស់តឿនប្អូនថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលប្អូនបានទទួលដោយខ្ញុំដាក់ដៃ​លើនោះមានសកម្មភាពឡើង ដ្បិត​ព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណដែលផ្តល់កម្លាំង សេចក្តីស្រឡាញ់ និងចិត្តធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្តល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំដែលជាប់ឃុំឃាំង ព្រោះ​តែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ប្អូនត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សម្រាប់​ដំណឹងល្អ ដោយពឹងផ្អែក​លើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គហ្នឹងហើយដែល​បានសង្គ្រោះយើង និងបានត្រាស់ហៅយើងឱ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធរបស់​ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ត​នោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់​បានប្រទានមកយើង ក្នុងអង្គព្រះគ្រីស្តយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឱ្យយើងស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើង យាងមកក្នុងលោកនេះ។ ព្រះគ្រីស្តបានបំបាត់សេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អ។ ព្រះជាម្ចាស់បានតែងតាំងខ្ញុំឱ្យប្រកាសដំណឹងល្អនេះក្នុងឋានៈជាគ្រីស្តទូត និងជា​គ្រូអប់រំ។ ហេតុនេះហើយ បានជាខ្ញុំរកទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាស់​​​​​​​​ឡើយ ដ្បិតខ្ញុំ​ដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឱ្យបានគង់វង្សរហូតដល់ថ្ងៃដែលព្រះអង្គយាងមក។

ទំនុកតម្កើងលេខ ១២៣ (១២២),១-២ បទព្រហ្មគីតិ

ឱព្រះជាអម្ចាស់ទ្រង់គង់ខ្ពស់ស្ថានសុខអើយ
ទូលបង្គំងើបមុខហើយងើយសម្លឹងទៅព្រះអង្គ
យើងខ្ញុំសម្លឹងមើលព្រះម្ចាស់ដែលជាព្រះយើង
ទន្ទឹងចាំព្រះអង្គដូចបម្រើមើលដៃម្ចាស់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាប្រោសមនុស្សឱ្យរស់ឡើងវិញមែន! ដោយព្រះអង្គបានសោយទិវង្គតព្រះអង្គបំផ្លាញសេចក្តីស្លាប់ហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៨-២៧

នៅគ្រានោះ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះយេស៊ូ។ ពួកសាឌូស៊ីមិនជឿ​ថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ​បានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានភរិយា ហើយគាត់ស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ត​ពូជឱ្យបងប្រុសរបស់ខ្លួន»។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបង​បង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នាទាំងអស់។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងទទួលជីវិតថ្មី តើនាងត្រូវជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់​ព្រះជាម្ចាស់ដែរ។ ពេលមនុស្សស្លាប់ទទួលជីវិតថ្មីដ៏រុងរឿង គេមិនរៀបការប្តីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ លោកម៉ូសេបានចែងអំពី​មនុស្សស្លាប់នឹងទទួលជីវិតថ្មី នៅក្នុងអត្ថបទស្តីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អាន​ឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ “យើងជាព្រះរបស់អប្រាហាំ ជាព្រះ​របស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។

597 Views