ថ្ងៃសុក្រ-អាទិត្យទី១៧-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃសុក្រ អាទិត្យទី១៧
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០២៤
ឬសន្ដអឺស៊ែប នៅវែសេលី
ជាអភិបាលព្រះសហគមន៍ និងសន្ដសិលា
ហ្សូលីយ៉ាំង អេម៉ារ ជាបូជាចារ្យ
លោកអឺសែ៊ប (៣០០-៣៧១) ជាអភិបាលព្រះសហគមន៍នៅក្រុងវែសេលី (ប្រទេសអ៊ីតាលី)។ អធិរាជ្យរូ៉ម៉ាំងនិរទេសលោកទៅស្រុកប៉ាឡេស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ ព្រោះលោកប្រកាសជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្តដែលពិតជាព្រះម្ចាស់ តាមមហាសន្និបាតក្រុងពិសេសបានបញ្ជាក់ស្រាប់ (៣២៥)។ ពេលលោកស្នាក់នៅស្រុកប៉ាឡេស្ទីននោះ លោកជួបលោកសង្យឺ និងឥសីជាច្រើនដែលជាគ្រីស្តបរិស័ទ ហើយស្ងើចសរសើរពីរបៀបរស់នៅរបស់អ្នកបួសទាំងនោះ។ លុះត្រឡប់ទៅស្រុកវិញ លោករួមរស់ជាមួយក្រុមបូជាចារ្យឯទៀតៗ ដូចជាក្រុមលោកសង្យឺដែរ។ ក្រុមបូជាចារ្យនេះយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទលើសពីមុនមកទៀត។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៦,១-៩
នៅដើមរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស៊ីយ៉ា ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅនេះ គឺព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរទៅឈរក្នុងទីលានព្រះវិហារ ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នកទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដាដែលមកថ្វាយបង្គំក្នុងព្រះវិហារ។ ចូរប្រកាសប្រាប់គេ កុំចន្លោះពាក្យណាមួយឡើយ។ ប្រហែលជាពួកគេស្តាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ អ្នកត្រូវប្រាប់ពួកគេដូចតទៅ ព្រះអម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់យើង ហើយមិនប្រព្រឹត្តតាមធម្មវិន័យដែលយើងបានដាក់ឱ្យអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាមិនស្តាប់ពាក្យព្យាការីជាអ្នកបម្រើរបស់យើងដែលយើងបានចាត់ឱ្យមកប្រៀនប្រដៅអ្នករាល់គ្នាជារៀងរហូតមកទេ នោះយើងនឹងធ្វើឱ្យព្រះវិហារនេះវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឱ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្តាសា»។ ពួកបូជាចារ្យ ពួកព្យាការី និងប្រជាជនទាំងអស់ឮលោកយេរេមីប្រកាសពាក្យទាំងនេះនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ កាលលោកយេរេមីប្រកាសសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់បញ្ជាឱ្យលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ពួកបូជាចារ្យ ពួកព្យាការី និងប្រជាជននាំគ្នាចាប់លោកទាំងពោលថា៖«ឯងត្រូវតែស្លាប់! ឯងត្រូវស្លាប់! ហេតុដូចម្តេចបានជាឯងទាយក្នុងព្រះនាមរបស់ព្រះអម្ចាស់ថា ព្រះវិហារនេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថា ក្រុងនេះនឹងត្រូវខ្ទេចខ្ទីគ្មានមនុស្សរស់នៅដូច្នេះ»។
ទំនុកតម្កើងលេខ ៦៩ (៦៨),២.៥.៨.១០.១៤ បទកាកគតិ
២ | ឱ!ព្រះជាម្ចាស់ | សូមជួយសង្គ្រោះ | ឱ្យរួចខ្លួនផង |
ទឹកដល់ច្រមុះ | ខ្ញុំភ័យកន្លង | ស្លាប់គ្រានេះម្តង | |
តៃហោងសូន្យបង់ | ។ | ||
៥ | ខ្មាំងទូលបង្គំ | នាំគ្នាស្អប់ខ្ញុំ | មានច្រើនអនេក |
ពួកវាទាំងនោះ | ពុំអាចដាក់លេខ | ច្រើនក្រាស់ស្កះស្អេក | |
ជាងសរសៃសក់ | ។ | ||
ពួកគេទាំងនោះ | កម្លាំងខ្លាំងហួស | មិននៅដំអក់ | |
គេចង់ព្យាបាទ | ខ្ញុំមនុស្សត្រង់ស្មោះ | មិនលួចអ្វីសោះ | |
ឱ្យខ្ញុំសងគេ | ។ | ||
៨ | ខ្ញុំទ្រាំឱ្យគេ | ប្រមាថដៀលជេរ | មើលងាយពេកក្រៃ |
ព្រោះតែព្រះអង្គ | ខ្មាសគេស្ទើរក្ស័យ | អាប់ឱនសេរី | |
ព្រោះតែព្រះអង្គ | ។ | ||
១០ | នោះមកពីខ្ញុំ | ចិត្តនៅមូលផ្តុំ | ស្រឡាញ់ខ្លាំងណាស់ |
ដំណាក់ព្រះអង្គ | គេតិះដៀលត្មះ | តែពាក្យទាំងនោះ | |
ត្រូវធ្លាក់លើខ្ញុំ | ។ | ||
១៤ | ឱ!ព្រះអម្ចាស់ | ពេលឥឡូវនេះ | សូមទ្រង់សម្តែង |
ហឫទ័យសន្តោស | ករុណាធំធេង | សង្គ្រោះកុំលែង | |
សូមឆ្លើយតបផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ១,១-២
អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើងដោយសារពួកព្យាការី។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៥៤-៥៨
នៅគ្រានោះ ព្រះយេស៊ូយាងត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ធ្វើឱ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖«តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះពីណាមក?។ អ្នកនេះជាកូនរបស់ជាងឈើ ម្តាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្តីទាំងនេះពីណាមក?» ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យឡើយ ព្រោះគេគ្មានជំនឿ។