ថ្ងៃចន្ទ-អាទិត្យទី១៣-រដូវធម្មតា«ឆ្នាំគូ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី១៣
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ២,៦-១០.១៣-១៦
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេឥតប្រែប្រួលឡើយ ព្រោះពួកគេបានលក់មនុស្សសុចរិតដើម្បីបានប្រាក់ និងលក់ជនក្រីក្រដើម្បីបានស្បែកជើងមួយគូ។ ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែមួយ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។ នៅក្បែរអាសនៈរបស់ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រយកមកបញ្ចាំ។ ពួកគេក៏យកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះក្លែងក្លាយរបស់ពួកគេដែរ។ រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរីដែលមានកម្ពស់ដូចដើមគគី និងមានកម្លាំងដូចដើមម៉ៃសាក់ ឱ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបំផ្លាញទាំងដើមទាំងឫស។ យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ ដើម្បីឱ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។ ហេតុនេះ ឥឡូវនេះយើងនឹងកិនកម្ទេចអ្នករាល់គ្នាឱ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវ កិនអ្វីៗទាំងអស់ដែលនៅក្រោមកង់។ អ្នករហ័សរហួន ពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លា មិនអាចបញ្ចេញកម្លាំង ហើយអ្នកចំបាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិតរបស់ខ្លួនបានដែរ។ អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច ហើយអ្នកជិះសេះពុំអាចសង្គ្រោះជីវិតរបស់ខ្លួនបានដែរ។ នៅថ្ងៃនោះ អ្នកចំបាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ៥០ (៤៩),១៦-២៣ បទព្រហ្មគីតិ
១៦ | ព្រះអម្ចាស់មានបន្ទូល | ទៅមនុស្សពាលឥតស្ទើរស្ទាក់ | |
ហេតុអ្វីបានជាអ្នក | សូត្រឥតអាក់ក្រឹត្យវិន័យ | ។ | |
ហើយចេះតែទន្ទេញ | ឥតទោម្នេញរៀងរាល់ថ្ងៃ | ||
ពាក្យសម្ពន្ធមេត្រី | ជាមួយយើងដូច្នេះណា? | ។ | |
១៧ | ប៉ុន្តែអ្នកថ្លោះធ្លោយ | មិនស្តាប់ឡើយនូវវាចា | |
ទូន្មានគ្រប់អាត្មា | អ្នកបែរជាចោលបង់បោះ | ។ | |
១៨ | ពេលណាអ្នកជួបចោរ | អ្នកអបអររួមស្ម័គ្រស្មោះ | |
ចូលដៃគិតរួមរស់ | ពួកទុយ៌សពិតជាក់ច្បាស់ | ។ | |
១៩ | មាត់អ្នកតែងស្រដី | ពាក្យអប្រិយ៍ឥតអៀនខ្មាស | |
អណ្តាតអ្នកគ្រលាស់ | ពាក្យបោសប្រាសមិនដែលភ្លេច | ។ | |
២០ | អ្នកត្រៀមចិត្តត្រៀមកាយ | ឥតជិនណាយជាប់ជានិច្ច | |
ចោទបងប្អូនដោយល្បិច | ទោះជាសាច់ខ្លួនបង្កើត | ។ | |
២១ | អ្នកដែលធ្លាប់ប្រព្រឹត្ត | រឿងឧក្រិដ្ឋឥតកំណើត | |
យើងនៅស្ងៀមម្តេចកើត | គ្មានកំណើតយើងដាក់ទោស | ។ | |
២២ | អស់អ្នកដែលកែគេច | ខំបំភ្លេចព្រះជាម្ចាស់ | |
ចូររិះគិតឱ្យច្បាស់ | សេចក្តីនេះទាំងអស់ទៅ | ។ | |
ក្រែងយើងបំផ្លាញអ្នក | ពិតជាជាក់មិនទុកនៅ | ||
ហើយគ្មានអ្នកណាទៅ | ជួយរំដោះយកអ្នកឡើយ | ។ | |
២៣ | អ្នកណាថ្វាយពាក្យថ្កើង | មកដល់យើងជាតង្វាយ | |
យើងរីករាយស្រស់ស្រាយ | យើងសប្បាយជួយសង្គ្រោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១៨-២២
នៅគ្រានោះ ព្រះយេស៊ូឃើញបណ្តាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឱ្យគេចេញទូកទៅត្រើយម្ខាង។ ពេលនោះ មានធម្មាចារ្យម្នាក់ចូលមកជិតព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ លោកគ្មានទីជម្រកសម្រាកសោះឡើយ»។ មានសាវ័កម្នាក់ទៀតទូលព្រះអង្គថា៖ «ព្រះអម្ចាស់! សូមព្រះអង្គអនុញ្ញាតឱ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។